Facebook Twitter Google+ Share

Neymar ធ្វើឲ្យក្លឹបធំៗនៅ EPL ត្រៀម ខណ:ពេលបង្ហើបប្រាប់ពីបំណង..

[Copy link]
399760 0
Share
Neymar_web.jpg

កីឡាករ​ឆ្នើម​របស់​ក្លឹប Barcelona ខ្សែប្រយុទ្ធ Neymar បានធ្វើ​ឲ្យ​ក្រុម​នៅ​ក្រប​ខណ្ឌ​​ PL ​ប្រុងជើង​ការ​ បន្ទាប់ពីកីឡាកររូបនេះកោតសរសើរ​​ការ​ប្រកួត​បាល់​ទាត់​នៅ​អង់គ្លេស​ ហើយ​អះអាងថា ថ្ងៃណាមួយខ្លួនចង់​ស្វែង​រក​យល់ពី​វិស័យ​បាល់ទាត់​នៅ​ប្រទេសនេះផងដែរ។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​ក្លាយជា​ផ្នែក​សំខាន់​នៃ​តំបន់​ប្រ​យុទ្ធ​របស់​​ Barcelona ដោយ​ហៅខ្លួនឯងថា ជា​កីឡាករ​បង្កើត​ឱកាស​សម្រាប់​ដៃគូ​របស់ខ្លួន​ដូចជា​ Lionel Messi និង​ Luis Suarez អំឡុង​ពេលវេលា​របស់​ខ្លួន​ជាមួយ​នឹង​ក្លឹប​យក្ស​អេស្ប៉ាញមួយនេះ។

ទោះជាយ៉ាងណា​កីឡាករដែល​រកបាន​១៤​គ្រាប់និង​បង្កើតឱកាស​១៨​លើក​សម្រាប់​ក្រុម​ Barcelona ​នៅរដូវកាល​នេះ​ បាន​និយាយថា ថ្ងៃណាមួយ​ខ្លួននឹង ចាកចេញពី​ Barcelona ដើម្បីទៅចូល​រួម​ជាមួយ​ក្លឹបកំពូល​នៅ​​ EPL។Neymar បាន​និយាយទៀតថា “​ EPL គឺជា​ជើងឯក​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំភ្ញាក់ ផ្អើល។ ខ្ញុំពេញចិត្ត​របៀបលេង​និង​ក្រុម​ទាំងនោះ។ ថ្ងៃណាមួយ​ ខ្ញុំ​នឹង​លេងនៅ ទីនោះដែរ”៕

ប្រភព៖ khmerread

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top