Facebook Twitter Google+ Share

១១គន្លឹះ ជួយដឹកដៃអ្នកឆ្ពោះទៅរកភាពជោគជ័យនៅក្នុងអាជីវកម្ម

[Copy link]
409726 0
Share
ការទទួលបានជោគជ័យនៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ននេះ គឺមិនមែនជារឿងងាយស្រួលនោះទេ ។ អ្នកត្រូវការមានភាពបត់បែនតាមកាលៈទេសៈ និងការរៀបចំផែនការឱ្យបានល្អប្រសើរប្រកបទៅដោយភាពឆ្លាតវៃ ។ មានមនុស្សជាច្រើនបានចាប់ផ្តើមគិតពីអាជីវកម្មរបស់ពួកគេ ដោយចាប់ផ្តើមពីការបោះទុន ឬបណ្តាក់ទុនដោយមិនបានគិតគូរឱ្យបានល្អិតល្អន់ម៉ត់ចត់ ឬខ្វះចន្លោះមិនគ្រប់ជ្រុងជ្រោយណាមួយឡើយ ។

កត្តានេះបានធ្វើឱ្យប្រាក់កាសដែលប្រើនៅក្នុងការបោះដើមទុនបើកអាជីវកម្ម តែងជួបនឹងភាពបរាជ័យ ហើយដួលរលំទៅជាអាសារបង់ផងដែរ ប្រសិនណាបើអ្នកមិនបានធ្វើការឈ្វេងយល់ឲ្យបានច្បាស់ទាក់ទងនឹងយុទ្ធសាស្រ្តជាដើម ។

ប៉ុន្តែពេលនេះសូមកុំទាន់បោះបង់ចោលការតាំងចិត្ត ព្រោះអ្នកអាចចៀសវាងពីរឿងទាំងនេះបាន ព្រមទាំងអាចជួយផ្តួចផ្តើមឱ្យអាជីវកម្មអ្នកមានដំណើរការរលូនទៅមុខបានយ៉ាងល្អទៀតផង មិនថាតែការបើកអាជីវកម្មផ្ទាល់ខ្លួនតូចធំយ៉ាងណានោះឡើយ ដោយគ្រាន់តែអនុវត្តតាមគន្លឹះល្អៗខាងក្រោមនេះ៖

១.សរសេរផែនការ ឬគម្រោង

c0e3efed2cbd7d1e5c964adb3d8103ba29721fd7.jpg

ធ្វើអ្វីក៏ដោយបើគ្មានផែនការច្បាស់លាស់ទេ នោះវាគ្រាន់តែជាសុបិនមួយដែលអ្នកបានដេកគិតតែប៉ុណ្ណោះ ។ ជំហានដំបូងអ្នកត្រូវតែគិតពីគម្រោងមួយឲ្យច្បាស់លាស់ជាមុនសិន ឬហៅថា Outline ដើម្បីសរសេរ និងកត់ត្រានូវរាល់គម្រោងគ្រោងទុករបស់អ្នករួមមានដូចជាយុទ្ធសាស្រ្ត ហិរញ្ញាប្បទាន ការលក់ចេញទិញចូល ឬផែនការទីផ្សារជាដើម ។-ល-។ អ្នកត្រូវតែធ្វើវា ព្រោះវាពិតជាចាំបាច់បំផុត ក្នុងការកត់ត្រាលើអាជីវកម្មមួយ ។

២. ត្រូវមានការរៀបចំ

2d7c391ae8e2df9d3200b6e20bf111f078444843.jpg

ត្រង់ចំណុចនេះមិនខុសគ្នាប៉ុន្មានទៅនឹងចំណុចទី១ ឡើយ ។ ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីកម្មអ្នកត្រូវតែមានការរៀបចំមួយឲ្យបានយ៉ាងច្បាស់លាស់ជាទីបំផុត ព្រោះវាមិនមែនជារឿងលេងសើចឡើយក្នុងការប្រឡូកខ្លួនក្នុងវិស័យអាជីវកម្ម ឬមុខជំនួញមួយ ប្រសិនបើអ្នកគ្មានការរៀបចំច្បាស់លាស់ ។ វិធីសាស្រ្តដ៏ល្អមួយក្នុងការងារនេះអ្នកត្រូវតែរៀបចំបង្កើតនូវបញ្ជី ឬតារាងការងារជាប្រចាំថ្ងៃផ្សេងៗ ហើយត្រូវធ្វើការត្រួតពិនិត្យតាមដានទៅលើតារាងបញ្ជីដែលអ្នកបានរៀបចំឡើងជាប្រចាំនោះ ។ ការធ្វើបែបនេះវានឹងមិនធ្វើឲ្យអ្នកភ្លេចនូវរាល់ការងារណាមួយដែលអ្នកបានធ្វើនៅក្នុងអាជីវកម្មរបស់អ្នកឡើយ ។

៣. រក្សាកំណត់ត្រាលម្អិត

2b0007a62efb1201586833e035392155cfc07c4d.jpg

រាល់អាជីវកម្មដែលជោគជ័យទាំងអស់ គឺសុទ្ធសឹងតែធ្វើការរក្សាទុកនូវកំណត់ត្រាព័ត៌មានពិស្តារស្តីពីអាជីវកម្មរបស់គេជានិច្ច ។ ព្រោះថាការរក្សាទុកបែបនេះវានឹងអាចធ្វើឲ្យអ្នកដឹងពីស្ថានភាពនឹងនរ ឬបញ្ហាប្រឈមទាក់ទងនឹងផ្នែកហិរញ្ញវត្ថុជាដើម និងបញ្ហាប្រឈមជាច្រើនផ្សេងៗទៀតដែលនឹងអាចកើតឡើងជាយថាហេតុ ។

ត្រង់ចំណុចនេះវានឹងធ្វើឲ្យអ្នករៀនយល់អាជីវកម្មរបស់ខ្លួនឯងកាន់តែច្បាស់ពីចំណុចវិជ្ជមាន និងអវិជ្ជមាន ។ ហើយវានឹងផ្តល់ឲ្យអ្នកនូវពេលវេលាជាថ្មីម្តងទៀតក្នុងការបង្កើតយុទ្ធសាស្រ្តប្រកួតប្រជែង បន្ទាប់ពីកំណត់ត្រារបស់អ្នកបង្ហាញថាមានភាពអវិជ្ជមានមួយកើតឡើង ។ ដូច្នេះហើយការរក្សាទុកនូវកំណត់ត្រាលម្អិតណាមួយក្នុងអាជីវកម្ម វាពិតជាផ្តល់មកនូវសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នក ។

៤. វិភាគលើការប្រកួតប្រជែង (ប្រៀបធៀបជាមួយនឹងដៃគូប្រកួតប្រជែង)

0a61c639661144cc0805196c00421756671e51db.jpg

ការប្រកួតប្រជែង គឺជាកត្តាជម្រុញមួយដែលអាចផ្តល់ឲ្យអ្នកទទួលបាននូវលទ្ធផលដ៏ល្អមួយគួរជាទីគាប់ចិត្ត ។ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវកម្មអ្នកមិនត្រូវមើលរំលងដៃគូប្រកួតប្រជែងរបស់អ្នកឡើយ ។ ពោលគឺអ្នកមិនត្រូវខ្លាចការរៀនសូត្រពីដៃគូប្រកួតប្រជែងនោះទេ ។ ហើយអ្វីដែលអ្នកបានឆ្លងកាត់ អ្នកបានសិក្សា និងដឹងច្បាស់ពីដៃគូប្រកួតប្រជែង ឬហៅថា «បទពិសោធន៍» ដែលទទួលបាននោះនឹងផ្តល់ឲ្យអ្នកឃើញនូវអ្វីដែលជាភាពត្រឹមត្រូវមួយដើម្បីយកមកកសាងដុះខាត់នៅក្នុងអាជីវកម្មរបស់អ្នក ដើម្បីទទួលបានភាពរីកចម្រើនតទៅមុខទៀតផងដែរ ។

៥. សិក្សា ឬយល់ឲ្យច្បាស់ពីហានិភ័យ និងប្រាក់រង្វាន់

2e056afbb67326be835f6d5074352d7dd9f999f6.png

គន្លឹះក្នុងការទទួលបានជោគជ័យ គឺត្រូវធ្វើការគណនាពីហានិភ័យដែលអាចកើតមានឡើងដើម្បីជួយដល់ការលូតលាស់នៃអាជីវកម្មរបស់អ្នក ។ សំណួរល្អបំផុតដែលអ្នកគួរតែសួរខ្លូនឯងនោះថាតើអ្វីជាការធ្លាក់ចុះនៃអាជីវកម្ម? ប្រសិនបើអ្នកអាចឆ្លើយនូវសំណួរមួយនេះបាន គឺមានន័យថាអ្នកដឹងពីចំណុចអវិជ្ជមានហើយ ។

៦. រៀនពីកំហុស

563ade617bc9d491fa8e1def6ae89c7428e3f522.jpg

រៀនពីកំហុសរបស់អ្នក ហើយចៀសវាងការបង្កើតកំហុសដដែលៗ ។ ត្រូវដោះស្រាយរាល់វិបត្តិ ឬបញ្ហាទាំងអស់ ហើយចាត់ទុកវាថាជាកាលានុវត្តភាពមួយ ដើម្បីរៀនពីវានិងអនុវត្តទៅថ្ងៃក្រោយ ។

៧. ត្រូវមានគំនិតច្នៃប្រឌិត

d5e20a66e7408767d99452508c7dbab801394db9.jpg

ត្រង់ចំនុចនេះផងដែរអ្នកត្រូវតែចេះស្វែងរកវិធីសាស្រ្តដើម្បីកែលម្អក្នុងដំណើរការអាជីវកម្មរបស់អ្នកប្រកបដោយសក្តានុពល និងធ្វើវាឲ្យមានភាពលេចធ្លោ ដែលកើតចេញពីការប្រកួតប្រជែង ។ ចាត់ទុកខ្លួនឯងថាអ្នកមិនចេះមិនដឹងនូវអ្វីគ្រប់យ៉ាង ហើយរៀនបើកចំហចិត្តទទួលយកគំនិតថ្មី និងយុទ្ធសាស្រ្តថ្មីពីអ្នកដទៃ ឬខ្លួនឯងជាថ្មីបន្តទៀតដើម្បីជោគជ័យក្នុងអាជីវកម្ម ។

៨. ផ្ចង់ស្មារតី ឬផ្តោតការយកចិត្តទុកដាក់

3c3536736c7debe6672b6e5b77974666056c6e44.jpg

ដូចពាក្យមួយគេថា "ចង់កសាងទីក្រុងមួយ មិនមែនធ្វើតែមួយថ្ងៃហើយទេ" ចំពោះទស្សនៈនេះអ្នកត្រូវតែយកវាមកគិតដើម្បីមកបំផុសគំនិតខ្លួនឯង ។ ពោលមានន័យថាអ្នកទើបតែបើកអាជីវកម្មមួយតែប៉ុណ្ណោះ មិនមែនមានន័យថាអ្នកចាប់ផ្តើមមុខជំនួញភ្លាម ហើយចង់បានប្រាក់ ឬផលចំណេញមកវិញភ្លាមៗតាមតែចិត្តនឹកឃើញចង់បានរបស់អ្នកនោះទេ ។ ព្រោះថាវាត្រូវចំណាយរយៈពេលយូរណាស់ដើម្បីឲ្យអ្នកដទៃស្គាល់ថាអ្នកជានរណាឲ្យពិតប្រាកដ? ឬអាចនិយាយបានថាវាត្រូវចំណាយរយៈពេលយូរដើម្បីឲ្យអតិថិជនស្គាល់ពីក្រុមហ៊ុន ឬការរកស៊ីរបស់អ្នកថាតើអាជីវកម្មរបស់អ្នកមានលក្ខណៈបែបណាផងដែរឲ្យពិតប្រាកដ ដែលអាចឲ្យគ្រប់គ្នាជឿទុកចិត្តបាន ។

ដូច្នេះអ្នកត្រូវតែបន្តការផ្តោតយកចិត្តទុកដាក់លើសមិទ្ធិផលដែលអ្នកទទួលបានក្នុងពេលបច្ចុប្បន្នជាមុនសិន ឬអាចនិយាយបានថាបន្តការផ្តោតយកចិត្តទុកដាក់លើសមិទ្ធិផលដើម្បីសម្រេចបាននូវគោលដៅរយៈខ្លីនាថ្ងៃអនាគតរបស់អ្នកផងដែរ ។

៩. ផ្តល់នូវសេវាកម្មល្អប្រសើរជូនដល់អតិថិជន

eaa9f0fbab44470a3307235dbd4b81fd08a8cd35.jpg

កន្លងមកក៏ធ្លាប់មានអាជីវកម្មដែលទទួលបានជោគជ័យមួយចំនួន ភ្លេចខ្លួនគិតពីសារៈសំខាន់ក្នុងការផ្តល់សេវាកម្មដ៏ល្អប្រសើរមួយជូនអតិថិជនរបស់ខ្លួនផងដែរ ។ ទោះបីជាយ៉ាងណាក្តីត្រង់ចំណុចនេះ ប្រសិនណាបើអ្នកជាម្ចាស់អាជីវកម្មចេះផ្តល់នូវសេវាកម្មមួយប្រកបដោយភាពល្អដ៏ប្រសើរជូនដល់អតិថិជនរបស់ខ្លួននោះ នោះពួកគេនឹងមានភាពទោរទន់ បន្តរត់មករកអ្នកម្តងហើយម្តងទៀត នៅពេលក្រោយៗទៀតជាក់ជាពុំខាន ។ កុំភ្លេចនូវអ្វីដែលត្រូវផ្តល់ឲ្យអតិថិជនមួយទៀតនោះ គឺភាពរួសរាយរាក់ទាក់ប្រកបដោយស្នាមញញឹមជាមួយនឹងភាសានិយាយពិរោះពិសាផងដែរ ។

១០. ត្រូវមានភាពបត់បែន

25911443b6bbaa4b2c9c9c0fbe46d716a2a3a24f.jpeg

មនុស្សម្នាក់មិនដែលមានគំនិតល្អឥតខ្ចោះដើម្បីធានាបានថា អាចទទួលបានជោគជ័យនៅក្នុងមុខជំនួញឡើយ ។ អ្នកត្រូវតែរៀនសម្របខ្លួនទៅតាមតម្រូវការបច្ចុប្បន្ន និងទទួលយកគំនិតពីអ្នកដទៃ ។ មានពេលខ្លះអ្នកខ្លួនឯងផ្ទាល់ត្រូវតែមានភាពលះបង់ខ្លះផងដែរ ។ ជាក់ស្តែងដូចជាដឹកទំនិញ ឬផ្តល់សេវាកម្មទៅដល់ដៃអតិថិជនដោយផ្ទាល់ជាដើម ។ ដូច្នេះភាពបត់បែន គឺពិតជាមានសារៈសំខាន់ណាស់ ។

១១. ភាពរឹងប៉ឹង ឬស្ថេរភាព

f92c8f74002b46d088098d6c738494c2971d548d.jpg

ភាពរឹងប៉ឹង ឬស្ថេរភាព គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការបង្កើតប្រាក់ចំណូលនៅក្នុងដំណើរការអាជីវកម្មរបស់អ្នក ។ អ្នកគួរតែបន្តរក្សាការធ្វើអ្វីមួយដែលជារឿងចាំបាច់នៅក្នុងអាជីវកម្មរបស់ខ្លួន ដោយត្រូវចេះក្រឡេកមើលនូវបរិយាកាសខាងក្រៅ និងខាងក្នុង ។ បង្កើតទម្លាប់ធ្វើអ្វីមួយដែលជាភាពវិជ្ជមាន វានឹងជួយអ្នកឲ្យទទួលបាននូវប្រាក់ចំណូលសមប្រកបត្រឡប់មកវិញក្នុងរយៈពេលវែងផងដែរ ។

ប្រភព៖ Khmerload.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top