• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

វិធីសាស្ត្រដាំដំណាំសណ្តែកដី

[Copy link]
407291 0
Share
1341121-340x146.jpg

ការរៀបដី ៖ ដីដែលអាចដាំដុះដំណាំសណ្តែកដីបានគឺជាប្រភេទល្បាយខ្សាច់ពោលគឺជាដីមានសភាពធូរ។ ចំពោះការរៀបចំដីគឺត្រូវភ្ជួរដីហាលអាចម៍ដីទុកចោលរយៈពេល១៥ថ្ងៃការធ្វើបែបនេះគឺដើម្បីកប់រុកជាតិផ្សេងៗឱ្យរលួយក្លាយជាជីជាពិសេសធ្វើឱ្យដីធូរល្អនិងងាយស្រួលឱ្យ ដំណាំចាក់ឫសហើយមើមបានល្អ។ បន្ទាប់មកយើងត្រូវភ្ជួរប្រែត្រឡប់ដីមួយសារទៀតនិងយកដីដំបូកផេះដើមកន្ទ្រាងខែត្រមកកាត់ ចិញ្ច្រាំឱ្យខ្លីៗហើយបាចនៅលើដីដែលត្រូវដាំរួចរាស់បំបែកដីឱ្យរាបស្មើដើម្បីយកស្មៅចង្រៃចេញហើយងាយស្រួលក្នុងការដាំដុះ និងមិនឱ្យក្រិនផងដែរ។

វិធីសាស្ត្រដាំដុះ ៖ ទាក់ទិនទៅនឹងរដូវកាលដាំដុះវិញសណ្តែកដីគឺអាចដាំបានចាប់ពីខែចែត្រទៅពោលគឺមុនចូលឆ្នាំខ្មែរនិងមានរយៈពេលដាំប្រមាណ៤-៥ខែ។ សណ្តែកដីវាជាប្រភេទរុក្ខជាតិដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេកនោះទេប៉ុន្តែវាស្ថិតនៅចំណុចកណ្តាលគឺសើមល្មម និងស្ងួតល្មមទើបវាអាចលូតលាស់បានល្អ។ គួររំលឹកផងដែរថាសណ្តែកដីវាអាចធន់ទ្រាំនឹង កម្តៅបានមិនលើសពី៣៨អង្សាសេឡើយបើសីតុណ្ហភាពលើសពីនេះវាមិនអាចផ្តល់ផលបានល្អឡើយវាធ្វើឱ្យយើងបាត់បង់ទិន្នផលក្នុងការប្រមូលផល។


ជ្រើសរើសពូជ ៖ ចំពោះពូជសម្រាប់ដាំដុះបើតាមបទពិសោធន៍របស់ប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺគឺមិនបានទៅទិញនៅលើទីផ្សារ ក្នុងស្រុកឬក្រៅស្រុកឡើយគឺពួកគាត់និយមចែករំលែកពូជតៗគ្នាហើយក្រោយរដូវប្រមូលផលគឺពួកគាត់រក្សាទុកពូជ ដោយខ្លួនឯងវិញម្តងដោយមិនចាំបាច់ទៅសុំចែកគេទៀតឡើយហើយគ្រប់គ្នាធ្វើរបៀបនេះដូចៗគ្នា។ ទោះជាយ៉ាងពូជ ដែលគួរជ្រើសរើសគឺជ្រើសយកតែពូជណាដែលយើងសម្គាល់ឃើញថាមើមវាថ្លោសល្អទើបក្រោយទទួលទិន្នផលវាហុចផលល្អដែរ។


នេះបើតាមការបញ្ជាក់របស់ប្រជាកសិករនៅភូមិខ្ចាស់ឃុំវាលពង់ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ផងដែរថាចំពោះការជ្រើសពូជសម្រាប់ដាំដុះនៅរដូវកាលបន្ទាប់គឺក្រោយរកបានពូជដែលល្អពោលគឺពូជដែលមានមើម ថ្លោសហើយនោះគឺត្រូវយកទៅហាលថ្ងៃឱ្យស្ងួតល្អសិនមុនយកទៅរក្សាទុកឱ្យគត់មត់ចៀសវាងការបំផ្លាញដោយសត្វល្អិតដូចជាក្មូតជាដើម។

ការថែទាំ​ ៖ ការធ្វើការដាំដុះដំណាំកសិកម្មមួយណាក៏ដូចមួយណាដែរពោលគឺទាមទារឱ្យមានការយកចិត្តទុកដាក់ថែទាំខ្ពស់ទើបសម្រេចបានផលល្អ។ សណ្តែកដីក៏ដូចគ្នាប៉ុន្តែទោះយ៉ាងណាដំណាំមួយនេះហាក់មានភាពងាយស្រួលជាងដំណាំផ្សេងៗបន្តិចព្រោះបើតាមកសិករនៅភូមិឃុំខាងលើ បានឱ្យដឹងថាដំណាំមួយនេះវាអាចរស់បានសឹងថាមិនចាំបាច់ស្រោចទឹកពោលគឺក្នុង១អាទិត្យយើងស្រោចទឹកវាតែ១-២ដងប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែវិធីថែទាំដ៏ល្អនោះគឺយើងគួរតែធ្វើស្មៅឱ្យបានទៀងទាត់ព្រោះបើស្មៅដុះលឿនជាងសណ្តែកដីវានឹងបង្អាក់ដល់ការ លូតលាស់នៃដំណាំរបស់យើង។


ការប្រមូលផល ៖ ក្រោយពីការដាំដែលមានរយៈពេលពី២ទៅ២ខែ១៥ថ្ងៃ ឬអាចឈានដល់ពី៣ទៅ៤ខែយើងអាចប្រមូលផលបានជា ស្ថាបពរហើយហើយការប្រមូលផលវាអាស្រ័យលើពូជដែលយើងយកមកដាំវាផងដែរព្រោះក្នុងនោះពូជនៃដំណាំនេះ ចែកចេញជាពីរគឺពូជស្រាលនិងពូជធ្ងន់ដែលបើពេលដាំយើងប្រើពូជស្រាលវាឆាប់បានប្រមូលផលតែបើយើងដាំប្រភេទ ដែលធ្ងន់នោះមានរយៈពេលយូរបន្តិចតែអាចទទួលបានទិន្នផលច្រើនជាងនិងមានមើមថ្លោសៗល្អជាងទៀតផង។


ក្នុងការដាំដំណាំនេះគឺយើងដាំម្តងអាចប្រមូលផលបានតែ១លើកតែប៉ុណ្ណោះដោយចាប់ផ្តើមពីខែចែត្រទៅមានរយៈពេល៤-៥ខែមុនរដូវភ្លៀវចូលមកដល់។


ផ្តល់សិទ្ធដោយ ៖ លោកពូ អ៊ាង សុផល្លែត
ប្រភព ៖ ខ្ញុំស្រលាញ់ប្រទេសខ្ញុំ

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top