• khmer
  • Moderator
Rookie Active Members Enthusiastic Member Promotion of human Promotion of human NO.2 King of irrigation

2Follower

  • khmer
Facebook Twitter Google+ Share

វិធី​ទាំង ៦ ធ្វើឲ្យ​ជើងស្អាត​

[Copy link]
401899 0
Share
-ទី​១: អ្វី​ដែល​អ្នក​គួរ​ធ្វើ​ដំបូង​គេ​គឺ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ឲ្យអស់​ជាមុនសិន ។ បរិ​វេលា​ស្បែក​ដែល​ក្រៀម​រឹង​នោះ​គេ​ឲ្យឈ្មោះ​ថា កា​រ៉ា​ទីន​ជា​ស្បែក​ធម្មជាតិ​មាន​ពណ៌​ទឹកក្រូច ។ អ្នក​ត្រូវ​ឲ្យ​ខាត់​ចេញ​ដោយ​ប្រើ​ថ្ម​ខាត់​ថ្មី ហាមប្រើ​ថ្ម​ខាត់​ចាស់ៗ ព្រោះ​ថ្ម​ចាស់​មាន​មេរោគ​បាក់តេរី​នៅជាប់​តាម​កន្លៀត​សាច់​ថ្ម អាច​ធ្វើឲ្យ​បាក់តេរី​ឆ្លង​ចូល​ក្នុងស្បែក ។ វិធី​ខាត់​គឺ​គួរ​ធ្វើ​នៅ​ពេល​ស្បែក​ស្ងួត ព្រោះ​បើ​ធ្វើ​នៅ​ពេល​ស្បែក​សើម​ក្រោយពេល​ត្រាំ​ទឹក នឹង​ប្រឈម​ការខាត់​ស្បែក​ពិត​ចេញ​មិន​ខាន ។​



-ទី​២: ប្រសិនបើ​អ្នក​ចង់​ធ្វើ​ក្រចក​នៅពេល​ក្រចក​សើម អាច​ធ្វើ​ក្រចក​ឲ្យ​រហែក​ចុង ។ ការប្រើ​បន្ទះ​ដែក​រូស​ក្រចក​នៅពេល​ស្ងួត អាច​ធ្វើឲ្យ​ក្រចកងាយ​រា​បជាង ។ អ្នក​គួរប្រើ​កន្ត្រៃ​កាត់​សន្សឹមៗ​ពី​ខាងក្រៅ​ចូល​ទៅ​ខាង​ក្នុង ព្រោះ​បើ​កាត់​ត្រង់​អាច​ធ្វើ​ក្រចក​កោង​បែកចេញ​ជា​ស្រទាប់ ។ ក្រចកជើង​គួរ​កាត់​ខ្លី​ជាង​ក្រចក​ដៃ ដើម្បី​ការពារ​មិន​ឲ្យ​ស្បែកជើង​រុញ​ក្រចក​ខុប​ចូល ។ អ្នក​គួរ​កាត់​វាឲ្យ​ខ្លី​ជាង​តម្រូវការ​បន្តិច រួច​ប្រើ​បន្ទះ​រូស​ឲ្យមាន​រាងរៅ​ស្អាត​តាម​ក្រោយ ។​
-ទី​៣: ត្រាំ​ជើង​នៅក្នុង​ទឹកអំបិល​ក្តៅ​ឧណ្ហៗ​រាល់ថ្ងៃ​ឲ្យក្លាយ​ទៅ​ជា​ទម្លា​ប់ ដើម្បី​ការពារ​អាការ​រលាក និង​ជួយ​កាត់បន្ថយ​អា​ការឈឺ ។ អំបិល​ជួយ​សម្អាតរ​ន្ធ​រោម​កម្ចាត់​ក្លិន ឬ​អាច​ប្រើ​ទឹក​ថ្នាំ​សម្លាប់​មេរោគ ពេល​ត្រាំ​ជើង​ដើម្បីជួយ​ជម្រះ​ជាតិ​កំណក​ក្អែល​នៅលើ​សាច់​ក្រចក ។ បន្ទាប់​ជូន​ឲ្យ​ស្ងួត រួច​ប្រើ​កូន​កន្សែងពោះគោ​រុំ​ត្រដុស​ជុំវិញ​ម្រាម​មេជើង លើ​ជាយ​ក្រចក និង​គល់​ក្រចក និង​គល់​ក្រចក នឹង​ធ្វើឲ្យ​ស្បែក​ងាប់​ជ្រុះ​ចេញ ក៏ប៉ុន្តែ​ហាម​ប្រើ​ដៃ​ធ្ងន់​រហូត​ប៉ះពាល់​ដល់​ជាយ​ស្បែក​ដែល​ស្រោប​ការពារ​ពួក​មេរោគ​ផ្សិត​ជ្រៀតចូល ។​
-ទី​៤: ដោយសារ​ក្រចកជើង​មាន​ច្រើន​ជាន់​ជាង​ក្រចក​ដៃ អាច​ធ្វើ​ឲ្យ​ជា​យក្រចក​ក្រាស់ និង​រង​សម្ពាធ​សង្កត់​ពី​ស្បែកជើង ។ ដូច្នេះ​ទាមទារ​ខាត់​លុប​ជ្រុង​ផ្សេង​ឲ្យ​រាបស្មើ តែបើ​សាច់​ក្រចកជើង​មាន​សភា​ព​ក្រាស់ គួរប្រើ​ដែក​រូសមាន​សណ្ឋាន​បី​ជ្រុង ដោយ​ចាប់ផ្តើម​ពី​ចំហៀង​ដែល​មាន​សាច់​ក្រាស់​បំផុត ស្រដៀង​នឹង​ដែក​រូស​ឈើ បន្ទាប់​មក​ប្តូរ​មក​ចំហៀង​រាបស្មើ និង​បញ្ចប់​នៅ​ចំហៀង​ដែល​ខាត់​ឲ្យចេញ​ពន្លឺ ។ ប្រសិនបើ​អ្នក​មាន​គម្រោង​នឹង​លាបថ្នាំ​ក្រចក គួរ​លាប​ទ្រនាប់​ជាមុន ដើម្បី​ឲ្យ​ផ្ទៃ​មុខលើ​រាបស្មើ​ល្អ ធ្វើឲ្យ​ក្រោយពេល​លាបថ្នាំ​ហើយ​រលោង​រាបស្មើ​ស្អាត ។ បន្ទាប់​មក​រូស​ជុំវិញ​ក្រចក​បន្តិច ដើម្បី​ភ្ជាប់​ស្រទាប់​សាច់​ក្រចក​ឲ្យចូល​គ្នា និង​ការពារ​ប្រេះ​រហែក ។​
-ទី​៥: ការ​ផ្តល់​ភាព​សំណើ​ម​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ជើង​មិន​ចាញ់ ចំណែក​ដទៃៗ​ទៀត​នៃ​រាងកាយ​នោះដែរ ។ ប្រសិនបើ​ជើង​អ្នក​ស្ងួត​បន្តិចបន្តួច គួរ​ប្រើឡេ​ដែល​មាន​សមាសធាតុ​អ៊ុយ​រ៉េ ជា​សារជាតិ​បំប៉ន​តាម​ធម្មជាតិ​ដើម្បី​ជួយ​ទាញ​ជាតិ​ទឹក​ដែល​ស្ថិតនៅ​ស្រទាប់​ស្បែក​ជ្រៅ​ខាង​ក្រោម​ឲ្យ​ឡើងមក​លើ ។ ប្រសិនបើ​កែងជើង​ប្រេះ​ខ្លាំង ជ្រើសរើស​ប្រើ​ប្រេង​មាន​សមាសធាតុ​វីតាមីន E បេ​ប៊ី​អយ ឬ​ប្រេង​ម្កាក់ ដែល​ជា​ប្រភព​ធ្វើ​ស្បែក​ទន់​បាន​ល្អបំផុត ។ ក៏​ប៉ុន្តែ​បើ​ស្បែក​ក្រៀម​ស្ងួត​ខ្លាំង គួរជ្រើ​រើស​ប្រើ​ប្រភេទ​មាន​សមាសធាតុ ពី​ត្រូ​លៀម ក្រមួន ដោយ​លាប​ក្នុង​មួយ​ថ្ងៃ​ពីរ​ដង​នៅ​ពេលយប់ បន្ទាប់​មក​រុំ​ដោយ​ប្លា​ស្ទិក​ថ្លា​ទុកចោល ៣០ នាទី ដើម្បី​ឲ្យ​សារជាតិ​ជ្រាបចូលទៅក្នុង​ស្បែក​បានល្អ ។ ក្នុងករណី​មាន​អាការ​រមាស់​ដោយ​មេរោគ​ផ្សិត គួរ​ឧស្សហ៍​ជូត​សម្អាតស្បែក​ខាង​ក្នុងស្បែក​ជើង​ដោយ​ប្រើ​ក្រណាត់​ជ្រលក់ ទី​ប្រ៊ី​អយ ឬ​អាច​បាញ់​ស្ព្រៃ​យ៍​សម្លាប់​មេរោគ ដើម្បី​ការពារ​មិន​ឲ្យ​មេរោគ​ធ្វើឲ្យ​ស្បែក​ក្រិន ជាពិសេស​សមាសធាតុ​នៅក្នុង​ស្ព្រៃ​យ៍​ខាងលើ​នេះ​ជួយ​ឲ្យ​ស្បែក​ទន់​ល្អ​ទៀតផង ។​
-ទី​៦: ប្រើ​ទឹក​ថ្នាំ​លាង​ក្រចក​ជូត​សម្អាត​ជាតិ​ឡេ ឬ​ប្រេង​ទាំងឡាយ​ចេញ​ឲ្យអស់​មុន​នឹង​លាបថ្នាំ​ក្រចក សូម​ឲ្យ​ចៀសវា​ងទឹក​ថ្នាំ​លាង​ក្រចក​ដែល​មាន​រូបមន្ត​មាន​សមាសធាតុ​ពី ខន់​ឌី​សាន់​ន័រ ព្រោះ​នឹង​កើត​មាន​ពពុះ​ខ្យល់​ពេល​លាបថ្នាំ​ក្រចក ។ ជ្រើសរើស​ថ្នាំលាបក្រចក​ដែល​ធ្វើឲ្យ​ក្រចក​ប្រៀបដូចជា​គ្រឿងអលង្ការ​តុប​តែងកាយ ដែល​ក្នុងនោះ​មាន​ឲ្យ​ជ្រើសរើ​សទាំង​ពណ៌​ខៀវ​ចាស់ ស្វាយ​ចាស់​គួរ​ឲ្យ​ទាក់ភ្នែក ។ ដូច្នេះ​ប្រសិនបើ​អ្នក​ស្លៀកពាក់​ឈុតពណ៌​ស៊ី​ជម្ពូ ហើយ​លាបថ្នាំ​ក្រចក​ពណ៌​ទឹកក្រូច​នឹង​ស័ក្តិសម​បំផុត ឬ​បើ​ស្លៀក​ឈុត​ពណ៌​បៃតង គួរ​លាប​ក្រចក​ពណ៌​ឡៃ​ឡិច ។ គួរ​លាបថ្នាំ​ក្រចក​នៅ​ចំ​កណ្តាល​តួ​ក្រចក​ជាមុនសិន ទើប​សង្កត់​ឲ្យ​ច្រា​លលាប​សំប៉ែត​ពេញទំហឹង​ក្រោយពេល​លាប​នៅត្រង់​គល់​ក្រចក ។ បន្ទាប់​មក​បញ្ចប់​ដោយ​លាប​ចំហៀង​ខាងឆ្វេង​បី​ដង ខាងស្តាំ​បី​ដង ដោយ​អូស​ពី​ចុង​ក្រចក​មក​បញ្ឈប់​គល់​ក្រចក ៕
makenailleg.jpg
ខ្ញុំជាលេខមួយ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top