Facebook Twitter Google+ Share

អ្នកជំនាញបានបង្ហាញថាឪពុកម្តាយតឹងរឹងពេក នឹងបណ្តាលឲ្យកូនៗរៀនចេះនិយាយកុហក

[Copy link]
409784 0
Share
04508b5ea9446dc2f8807f9651269f98e8d71bad.jpg

តួនាទីជាអ្នកមានគុណ គឺត្រូវតែទទួលខុសត្រូវ ក៏ដូចជាណែនាំបុត្រធីតារបស់ខ្លួនឲ្យដើរតាមគន្លងផ្លូវត្រឹមត្រូវ ដែលបានកំណត់ទុករួចជាស្រេច ។ ជាក់ស្តែងឪពុកម្តាយគ្រប់ៗរូបសុទ្ធតែមានរបៀបដឹកនាំប្រៀនប្រដៅតាមរបៀបខុសៗគ្នា ហើយក្នុងនោះក៏មានឪពុកម្តាយមួយចំនួនធំដែលមានភាពតឹងរឹងបំផុតផងដែរ ។

ពួកគេបង្កើត និងកំណត់ច្បាប់ទម្លាប់ផ្សេងៗ និងមិនអនុញ្ញាតិឲ្យកូនៗធ្វើខុសពីវិន័យទាំងនោះឡើយ ។ ពួកគេគិតថាវាជាវិធីល្អបំផុត ដើម្បីឲ្យកូនៗអាចដើរតាមផ្លូវត្រឹមត្រូវតាមដែលបានកំណត់ ជាពិសេសមានការគោរពកោតខ្លាចខ្លួន ។

ហេតុនេះប្រសិនបើអ្នកនៅក្នុងចំណោមឪពុកម្តាយដែលមានភាពតឹងរឹង នោះកូនៗរបស់អ្នកប្រាកដជាមិនសូវមានការរីករាយពេញចិត្តប៉ុន្មានទេ ។ អ្វីដែលជាបញ្ហាពិតប្រាកដនោះគឺអ្នកកំពុងតែធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការប្រព្រឹត្តរឿងត្រឹមត្រូវទៅវិញទេ ។ ក៏ព្រោះតែទីបំផុតកូនៗរបស់អ្នកនឹងប្រែជាចូលចិត្តនិយាយកុហកបានយ៉ាងមានជំនាញ និងមានប្រសិទ្ធភាពទៀតផង ។

តាមរយៈប្រភពគេហទំព័រ Daily Mail លោកស្រី Philippa Perry ដែលជាគ្រូពេទ្យខាងផ្នែកចិត្តវិទ្យា បានលើកឡើងថា “ការដែលយើងដើរតួជាឪពុកម្តាយដែលតឹងតែងជាមួយកូនៗពេក នោះអ្នកកំពុងតែបង្កើតបរិយាកាសមួយ ដែលនឹងធ្វើឲ្យកូនៗមានភាពភ័យខ្លាចក្នុងការនិយាយការពិតចេញមក” ។

ឆ្លងកាត់ការពិភាក្សាជាច្រើនកន្លងមក Perry បានអះអាងថាការកុហក ពិតជាបណ្តាលមកពីឪពុកម្តាយតឹងរឹងពិតមែន ។ វាកើតឡើងដោយសារតែឪពុកម្តាយមិនផ្តល់ឱកាសសម្រាប់ពួកគេឲ្យនិយាយការពិតបាន ។ ជាចុងក្រោយឪពុកម្តាយម្នាក់ៗ មានតែបន្ទោសខ្លួនឯងទៅវិញទេ ដែលត្រូវកូនៗនិយាយពាក្យមិនពិត បែបបោកបញ្ឆោតបែបនេះ ។

គំនិតរបស់នាងត្រូវបានគាំទ្រដោយអ្នកស្រាវជ្រាវខាងផ្នែកចិត្តវិទូ ជនជាតិកាណាដាម្នាក់ឈ្មោះ Victoria Talwar ។ ក្នុងការសិក្សានោះអ្នកស្រី Victoria Talwar បានធ្វើការពិសោធន៍មួយហៅថា “Peeping Game” ដើម្បីវាស់វែងនូវកម្រិតការនិយាយភូតភរកុហករបស់កុមារ ។ សិស្សានុសិស្សដែលមកពីសាលាចំនួន២ នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ត្រូវបានជ្រើសរើសដើម្បីមកចូលរួមក្នុងការពិសោធន៍របស់នាង ។ ក្នុងចំណោមសាលារៀនទាំងពីរខាងលើ សាលារៀនមួយមានវិន័យមិនសូវតឹងរឹងពេកទេ រីឯសាលារៀនមួយទៀតមានគោលនយាយបាយ វិន័យម៉ឺងម៉ាត់ ដោយការដាក់ទណ្ឌកម្ម ។

ការធ្វើតេស្តនេះ គឺតម្រូវឲ្យកុមារធ្វើការទស្សទាយវត្ថុដែលគេធ្វើឲ្យវាមានមានសម្លេង ដោយមិនអនុញ្ញាតឲ្យងាកមើលឡើយ ។ ក្នុងនោះវត្ថុចុងក្រោយបង្អស់ គឺជាកូនបាល់ដែលបង្កើតបានជាសម្លេងមួយ មិនងាយនឹងស្តាប់បានច្បាស់ថាជាអ្វីឲ្យប្រាកដឡើយ ។ ហេតុនេះមនុស្សក្នុងបន្ទប់ពិសោធន៍បានធ្វើជាចាកចេញពីបន្ទប់ និងទុកកុមារឲ្យនៅក្នុងនោះ រួចប្រាប់ថានៅពេលដែលពួកគេត្រលប់មកវិញ ពួកគេនឹងសួរថាវាជាវត្ថុអ្វី (ដោយមានអ្នកលួចឃ្លាំមើលថាកុមារនោះបានលួចមើល ឬក៏អត់) ។

វេជ្ជបណ្ឌិត Talwar បានរកឃើញថាសិស្សដែលមកពីសាលារៀនដែលមានវិន័យមិនសូវតឹងរឹង មានកុមារខ្លះកុហក និងកុមារខ្លះទៀតសារភាពតាមត្រង់ថាបានលួចមើល ដែលនេះក៏មានភាពប្រហាក់ប្រហែលនឹងលទ្ធផលការពិសោធន៍ដូចគ្នានេះ ក្នុងសាលារបស់លោកខាងលិចដែរ ។ ប៉ុន្តែសម្រាប់កុមារ ដែលមកពីសាលាដែលមានវិន័យម៉ឺងម៉ាត់ និងតឹងតែងវិញគឺ ពួកគេនិយាយឆ្លើយតប ដោយពាក្យភូតកុហក យ៉ាងរហ័ស យ៉ាងមានជំនាញ ហើយសឹងតែមើលមិនដឹងថាកុហកទៀតផង ។

ទន្ទឹមនឹងនេះដែរ លោកស្រី Perry ក៏បានលើកយកការពិសោធន៍នេះ ទៅពិភាក្សាក្នុងកម្មវិធីវិទ្យុ Radio 4 ប្រធានបទ “កុមារដែលនិយាយកុហក” ផងដែរ។ ក្នុងនោះ អ្នកនិពន្ធម្នាក់ឈ្មោះ Ian Leslie (ជាអ្នកសរសេរសៀវភៅ «កើតមកដើម្បីកុហក - ហេតុអ្វីយើងមិនអាចរស់នៅដោយមិននិយាយកុហកបាន») ក៏បាននិយាយដែរថា “ក្មេងៗដែលមកពីសាលាមានបទបញ្ញត្តិតឹងរឹង អាចនិយាយកុហកបានយ៉ាងលឿន និងកុហកបានល្អខ្លាំងទៀតផង។ ជាការពិតណាស់ ឪពុកម្តាយដែលតឹងរឹង ប្រាកដជាចង់ឲ្យកូនៗ រៀនសាលាដែលមានច្បាប់ទម្លាប់ម៉ឺងម៉ាត់ដូចគ្នា ប៉ុន្តែវាបែរជាធ្វើឲ្យកូនៗ ក្លាយជាមានដុងខាងកុហក តាំងពីតូចៗវិញជាមិនខាន”។

បើយោងទៅតាម អ្នកស្រី Perry ថ្លែងមកកាន់ Daily Mail ដោយបានរៀបរាប់ថា “ខ្ញុំគិតថា វាជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ដែលយើងព្យាយាមប្រើវិធីដ៏តឹងតែង ម៉ឺងម៉ាត់ផ្សេងៗមកលើកូនៗ ដោយមិនចង់ឲ្យពួកគេនិយាយកុហក តែចុងក្រោយកូនៗរបស់យើងបែរជាកាន់តែពូកែខាងកុហកទៅវិញ។ ពួកគេ គិតថាមានតែការកុហកទេ ដែលអាចឲ្យពួកគេគេចវេសពីបញ្ហាបាន។ ករណីនេះកើតឡើងដោយសារតែ កូនៗគិតថាពួកគេមិនមានសុវត្ថិភាព នៅពេលនិយាយការពិតចេញមកឡើយ” ។

អ្នកស្រីបន្ថែមថា “វាគ្មានប្រយោជន៍អ្វីទេ ក្នុងការប្រើអំណាចតឹងតែងលើកូនៗ ក្នុងគោលបំណងមិនចង់ឲ្យពួកគេនិយាយកុហកនោះ។ យើងអាចចង់ដឹងការពិតនៅពីក្រោយការកុហក អាចសួរនាំ និងស្វែងរកហេតុផលបាន ប៉ុន្តែប្រសិនបើយើងប្រើធម៌ក្តៅ តឹងតែងពេកនោះ វាកាន់តែធ្វើឲ្យលទ្ធផលផ្ទុយពីអ្វី ដែលយើងចង់បានទៅវិញទេ” ៕

ប្រភព៖ Khmerload.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top