• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

បណ្តេញពីងពាង និងសត្វល្អិតចេញពី គេហដ្ឋានរបស់អ្នក ដោយប្រើរុក្ខជាតិមួយនេះ

[Copy link]
403637 0
Share

300 (9).jpg


អ្នកណាក៏មិនចូលចិត្តសត្វល្អិតចង្រៃដែរ។ ប៉ុន្តែការដែលប្រើសារធាតុគីមីដើម្បីបណ្តេញពួកវានោះ គឺពិតជារឿងដែលពិបាកព្រោះថាអ្នកអាចនឹងពុលខ្លួនឯង។ ដូច្នេះវិធីធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពរបស់អ្នកនោះគឺត្រូវប្រើស្លឹកជីអង្កាម រឺស្លឹកជីនាៗ។


ដោយសារតែជីអង្កាមមានអត្ថប្រយោជន៍ខ្ពស់ ហើយអាចក្នុងការជួយបញ្ហានាៗដូចជា៖
- អាឡែកស៊ីច្រមុះ
- បញ្ហារដូវ
- ប្រហោងធ្មេញ
- ជំងឺហឺត
- ជំងឺស្ត្រេស
- ឧស្ម័ន
- ការឈឺចាប់សាច់ដុំ
- ឈឺក្បាល
- ការឈឺចាប់ដោយការរលាកនៃបំពងអាហារផ្នែកខាងលើ
- ជំងឺរាករូស
- ការរីកលូតលាស់បាក់តេរីនៅក្នុងពោះវៀនតូច
- ការចុកពោះរបស់ទារក
- ខ្យល់ដង្ហើមមិនល្អ
- ការព្យាបាលដោយសារធាតុគីមី
- បញ្ហាការចងចាំ -ល-។

ដើម្បីប្រើប្រាស់ជីអង្កាមក្នុងការកំចាត់សត្វល្អិតអោយចេញពីក្នុងផ្ទះរបស់អ្នក ក៏មិនមែនជារឿងដែលពិបាកនោះដែរ។ អ្នកគ្រាន់តែយកប្រេងជីអង្កាម បន្តក់ចូលទៅក្នុងទឹកធម្មតាបួនប្រាំដំណក់ ហើយចាក់ល្បាយដែលលាយរួចចូលទៅក្នុងដបដែលមានចំពួយបាញ់។

បន្ទាប់មក, បាញ់ល្បាយនោះអោយពេញក្នុងផ្ទះ, ទ្វារ, ចង្អួច និងកន្លែងផ្សេងៗដែលអ្នកសម្គាល់ឃើញថាមានសត្វពីងពាង និងសត្វចង្រៃ។

វិធីនេះនឹងអាចជួយអ្នកបានជារៀងរហូត៕


ប្រភព៖ Rose Online Magazine


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top