• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ល្បិចបោកគក់សំលៀកបំពាក់ អោយភ្លឺសចែងចាំងដោយ វិធីងាយៗដែលស្ត្រីមេផ្ទះគួរតែដឹង

[Copy link]
404347 0
Share

300 (50).jpg


ការបោកគក់ពិតជារឿងដែលធ្វើ អោយអ្នកធុញទ្រាន់ជាខ្លាំង។ ជាពិសេសប្រសិនបើកូនៗរបស់អ្នក ស្លៀកសំពាក់ពណ៌ស ហើយប្រលាក់ទៀតនោះ ជារឿងដែលមួរម៉ៅតែម្តង។ វាមិនមែនជារឿងដែលងាយស្រួលនោះទេ ដែលត្រូវសំអាតសំលៀកបំពាក់ពណ៌សដែលប្រលាក់នោះ។ ការដែលប្រើសាប៊ូកាត់ វាអាចធ្វើអោយប៉ះពាល់ដល់ស្បែករបស់អ្នក ក៏ដូចជាកូនរបស់អ្នកផងដែរ។ ដូច្នេះហើយអ្នកគប្បីគួរតែដឹងអំពីល្បិចក្នុងការបោកគក់ ដែលអាចជំរះស្នាមប្រឡាក់នៅលើខោអាវបានយ៉ាងងាយ និង មិនប៉ះពាល់ដល់ស្បែក ហើយថែមទាំងមានតំលៃថោកទៀត។ អ្វីដែលអ្នកគួរជ្រើសរើសប្រើនោះគឺទឹកខ្មេះ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការប្រើទឹកខ្មេះ៖


១. លាយទឹកខ្មេះពណ៌ស ជាមួយទឹកក្តៅមួយពែង, ហើយត្រាំខោអាវដែលកខ្វក់របស់អ្នកជាមួយនឹងទឹកនោះ។ ទុកចោល ១ យប់, ព្រឹកឡើងសឹមបោកគក់វា។
២. វិធីបោកខោក្នុង រឺសម្លៀកបំពាក់ហែលទឹក, អ្នកគួរបន្ថែមទឹកខ្មេះ ៦ ស្លាបព្រាបាយទៅក្នុងសាប៊ូបោករបស់អ្នក ហើយត្រាំវាទៅក្នុងទឹកនោះរយៈពេល ៣០នាទី។ បន្ទាប់មកបោកគក់តាមធម្មតា។ វានឹងបំបាក់ក្លិនមិនល្អ​បានយ៉ាងមានប្រសិទ្ធភាព។
៣. អាវសដែលមានស្នាមប្រឡាក់ខ្លាញ់ រឺអាវដែលប្រលាក់ស្នាមញើស រឺឡើងខ្មៅដោយសារប្រើថ្នាំបំបាត់ក្លិនក្លៀក (នៅត្រង់ក្លៀកអាវ) សូមប្រើទឹកខ្មេះ។ វាជួយជំរះបានយ៉ាងល្អ។
៤. វាបំបាក់ក្លិនផ្សែងបារីបានយ៉ាងសក្តិសិទ្ធ។
៥. វាក៏អាចប្រើធ្វើជាទឹកបន្ទន់ក្រណាត់ ហើយអ្នកគ្រាន់តែចាក់វាបន្តិចចូលទៅក្នុង ថតដាក់ទឹកក្រអូបនៃម៉ាស៊ីនបោករបស់អ្នក។
៦. ការពារការហើរពណ៌នៃក្រណាត់អាវរឺខោ និង ជួយអោយអស់ស្នាមប្រឡាក់​ សូមចាក់ទឹកខ្មេះ ១/២ពែងពីលើសម្លៀកបំពាក់របស់អ្នក មុនពេលដែលអ្នកដាក់វាចូលទៅក្នុងម៉ាស៊ីនបោកគក់របស់អ្នក។
៧. ដើម្បីកំចាត់ការកក់នៃកាកសំណល់ម្សៅសាប៊ូរបស់អ្នក សូមចាក់ទឹកខ្មេះ ១/២ ពែងចូលមុនពេលដែលដាក់សម្លៀកបំពាក់ចូលម៉ាស៊ីនបោក។
៨. ទឹកខ្មេះក៏ជួយអ្នកក្នុងការកំចាត់រោម រឺព្រុយសៗតូចៗចេញពីលើក្រណាត់អាវ រឺខោផងដែរ។
៩. ប្រើសំរាប់សំអាតម៉ាស៊ីនបោកគក់៕

ប្រភព៖ Rose Online Magazine


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top