Facebook Twitter Google+ Share

សម្តេច ហ៊ុន សែន​​នឹង​​ចំណាយ​៣២០​លាន​រៀល​ជូន​មន្ត្រី​ និង​អត្តពលិក​ ​ថ្ងៃ​៤​មេសា​

[Copy link]
399704 1
Share
ឱកាស​ជួប​ជុំ​មហា​គ្រួសារ​កីឡា​កម្ពុជា​ និង​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​លើក​ទី​ពីរ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៤​ ខែ​មេសា ឆ្នាំ​២០១៧​នេះ​ហើយ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

fea-Hun-Sen_large.jpg
សម្តេច ហ៊ុន សែន

តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​ ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ពិធី​ប្រជុំ​មួយ​នៅ​ពហុកីឡដ្ឋាន​មរតក​តេជោ​ថា​ មន្ត្រី​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ មន្ត្រី​ចូល​និវត្តន៍​ និង​ព្រឹទ្ធាចារ្យ​មក​ពី​ចំនួន​៦៣​អង្គភាព​ដែល​សរុប​ទាំង​អស់​ចំនួន​៣២០០​នាក់​នឹង​ចូល​រួម​ទទួល​ទាន​អាហារ​ក្នុង​មហា​គ្រួសារ​កីឡា​កម្ពុជា​ដែល​រៀប​ចំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន​ នា​ថ្ងៃ​ទី​៤​ ខែ​មេសា ឆ្នាំ​២០១៧​នៅ​កោះពេជ្រ។

ក្នុង​ពិធី​នេះ​ សម្តេច​នឹង​ផ្តល់​ប្រាក់​ៗ​ម្នាក់​ចំនួន​១០០០០០​រៀល​ (១០​ម៉ឺន​រៀល)​​សម្រាប់​យក​ទៅ​ចាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។ដូច្នេះ​សម្តេច​ ហ៊ុន សែន​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​​ប្រមាណ​៣២០,០០០,០០០ រៀល​ (៣២០​លាន​រៀល)​​ដល់​មន្ត្រី​ និង​អត្តពលិក​ចំនួន​៣២០០​នាក់​(ម្នាក់​ៗ​ទទួល​បាន​១០​ម៉ឺន​រៀល)រឹតតែ​ពិសេស​អស្ចារ្យ​សម្រាប់​វិស័យ​កីឡា​កម្ពុជា​​ទៀត​ ​ថ្ងៃ​ទី​៤​ ខែ​មេសា​​នេះ។​

សម្តេច​ ហ៊ុន សែន​នឹង​បញ្ចុះ​បឋម​សិលា​ដើម្បី​កសាង​ពហកីឡដ្ឋាន​មរតក​តេជោ​ដំណាក់​កាល​ទី​២​ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ហើយ​ក្នុង​ថ្ងៃ​នោះ​សម្តេច​នឹង​បើក​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​សមិទ្ធផល​ដំណាក់​កាល​ទី​១​​គឺ Indoor Stadium ដែល​មាន​ទី​លាន​ហែល​ទឹក ទី​លាន​បាល់ទះ ទី​លាន​បាល់បោះ និង​សង្វៀន​ប្រដាល់​ជា​ដើម៕

Swiming-Pool_large.jpg


អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ sabaynews

1's reply

kaka  V1  2017-4-2 11:42  | Show all posts
wow!

Report Use magic

Reply
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top