Facebook Twitter Google+ Share

អចលនទ្រព្យសម្រាប់ជួលក្នុងប្រទេសកម្ពុជា៖ ចំណុចដែលត្រូវពិចារណាមុននឹងចុះហត្ថលេខាជួល (ភាគ២)

[Copy link]
409346 0
Share
Working-1.jpg

នៅពេលដែលមានការត្រួតពិនិត្យលើអចលនទ្រព្យសម្រាប់ជួលថ្មីមួយត្រូវមានការស្រាវជ្រាវ និងត្រូតពិនិត្យជាច្រើនហើយ ពិចារណាតែងតែទាក់ទងទៅនឹងបច្ចេកទេសច្បាស់លាស់ក្នុងការត្រួតពិនិត្យដូចជាថាតើនៅជិតកន្លែងការងាររបស់អ្នក ឬសាលារៀនរបស់កូនៗដែរឬទេ ថវិការបស់អ្នកមានប៉ុន្មាន ចំនួនបន្ទប់គេង និងចំណុចផ្សេងៗទៀត ។ ចំណុចទាំងនេះគឺមានភាពងាយស្រួលក្នុងការត្រួតពិនិត្យមើល ប៉ុន្តែវាជាព័ត៌មានសំខាន់បំផុតអំឡុងពេលនៃការត្រួតពិនិត្យឲ្យបានច្បាស់លាស់។ តើអ្នកបានអានអត្ថបទភាគ១ហើយឬនៅ? សូមស្វែងរកព័ត៌មានតាមអនឡាញនៅលើ Realestate.com.kh/news!

តើត្រូវពិនិត្យអ្វីខ្លះនៅពេលជួលអចលនទ្រព្យក្នុងប្រទេសកម្ពុជា? នេះគឺជាចំណុចគួរត្រួតពិនិត្យដែលផ្តល់ជូនដោយ Realestate.com.kh ដើម្បីធានាថាអ្នកនឹងដឹងពីអ្វីដែលអ្នកត្រូវស្វែងយល់ពេលជួលអចលនទ្រព្យ!

១. សុវត្ថិភាពជាចម្បង
មិនថាភ្នាក់ងារអចលនទ្រព្យប្រាប់អ្នកអ្វីខ្លះនោះទេ អ្ន​កខ្លួនឯងត្រូវមានការទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នក និងគ្រួសាររបស់អ្នកនៅពេលដែលពិចារណាលើការជួលអចលនទ្រព្យថ្មីមួយ ។ អ្នកត្រូវដើរមើលអចលនទ្រព្យជិតកន្លែងអ្នកជួលនោះ​ និងសាកសួរអ្នកជិតខាង (អាចជាអ្នកជួលផ្សេងទៀតប្រសិនបើមានអគារជួលជាមួយគ្នា) ម្យ៉ាងទៀតអ្នកគួរមកត្រួតមើលថាតើនៅពេលយប់ អាចមានការគំរាមកំហែងណាមួយអាចកើតឡើង ឬទេ ។ ជាមួយគ្នាដែរនោះត្រូវពិចារណាលើបញ្ហាដែលបង្កពីទឹកជំនន់ ។ ការត្រួតពិនិត្យរយៈពេល ២៤ម៉ោង មានភាពចាំបាច់បំផុត ព្រោះអ្នកអាចត្រូវពិនិត្យមើលថាតើមានសម្លេងរំខានណាមួយកើតឡើងដែរឬទេអាចជាមានការសាងសង់ណាមួយនៅពេលរសៀល ដែលអ្នកមិនបានដឹងនៅពេលពិនិត្យមើលពេលព្រឹក ឬក៏មានក្លិបរាត្រីបើកជិតផ្ទះដែរឬទេ ។ សម្រាប់ការយកចិត្តទុកដាក់បន្ថែមទៀតចំពោះកិច្ចសន្យាជួល អ្នកត្រូវស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃអចលនទ្រព្យនោះ ។

២. ចំណុចតិចតួចផ្សេងៗ
មុននឹងអ្នកយល់ព្រមលើកិច្ចសន្យាជួលណាមួយ​ អ្នកត្រូវពិនិត្យមើលក្បាលរ៉ូបីណេទឹក ត្រចៀកទ្វារ សោរទ្វារ ដៃទ្វារ ព្រីភ្លើង សម្ភារៈប្រើប្រាស់ ម៉ាស៊ីនទឹកក្ដៅ និងជើងក្រានហ្គាស ។ ភាគច្រើនពេលពិនិត្យសម្ភារៈទាំងនេះមើលទៅមានសភាពល្អធម្មតា ដូចនេះត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់បំផុតទើបឃើញពីការខូចខាតករណីអ្នករកឃើញមានបញ្ហាណាមួយនោះអ្នកអាចស្នើសុំឱ្យម្ចាស់ផ្ទះជួសជុលមុនពេលអ្នកព្រមព្រៀងធ្វើកិច្ចសន្យាជួល ។

៣. ថតរូបជាភស្ដុតាង
មុននឹងយល់ព្រមសម្រេចចិត្តបង់ប្រាក់ សូមថតរូបគ្រប់បន្ទប់ទាំងអស់នៅពេលពេលដែលមិនមានឥវ៉ាន់ ។ ក្នុងរូបទាំងនេះអាចធានាថាអ្នកមានអំណះអំណាង ដើម្បីបង្ហាញនូវការខូចខាតដែលមានស្រាប់នៃអចលនទ្រព្យដល់ម្ចាស់ផ្ទះ ។ នៅពេលដែលកិច្ចសន្យាជួលរបស់អ្នកត្រូវបញ្ចប់អ្នកអាចបង្ហាញពីអំណះអំណាងទាំងនេះ ។ នោះម្ចាស់ផ្ទះមិនមានហេតុផលណាមួយដើម្បីកាត់ប្រាក់កក់របស់អ្នកឲ្យសង់លើការខូចខាត ដែលជាក់ស្ដែងអ្នកមិនបានធ្វើឲ្យខូតខាតនោះទេ ៕

ផ្ដល់​សិទ្ធិ​ដោយ៖ realestate.com.kh
ប្រភព៖ Business Khmer.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top