Facebook Twitter Google+ Share

១១ចំណុច ដែលបញ្ជាក់ថាគាត់ពិតជាស្រលាញ់អ្នកពិតប្រាកដមែន

[Copy link]
397385 1
Share
26780457-Young-couple-in-coffee-shop-websurfing-with-tablet-Stock-Photo.jpg

ប្រសិនបើអ្នក និងគូស្នេហ៍របស់អ្នកមានពេលវេលាណាត់ជួបដ៏អស្ចារ្យជាមួយគ្នានោះ វាគឺជាពេលវេលាដ៏មានសុភមង្គលជាទីបំផត ។ អ្នកគួរតែចាប់ផ្តើមធ្វើការវិនិយោគក្តីស្រលាញ់ជាមួយ ដោយធ្វើយ៉ាងណាអោយមានការយល់ចិត្តគ្នា និងអោយមានអារម្មណ៍តែមួយជាមួយគ្នា ។ ខាងក្រោមនេះជាចំណុចទាំង១១ ដែលបញ្ជាក់ថាគាត់ពិតជាស្រលាញ់អ្នកពិតប្រាកដមែន៖

១. គាត់ចង់ចំណាយពេលវេលារបស់គាត់ជាច្រើនជាមួយនឹងអ្នក
ប្រសិនបើមានបុរសម្នាក់ដែលគេពិតជាស្រលាញ់យើងចេញពីចិត្តមែននោះ គេនឹងសុខចិត្តចំណាយពេលវេលាយ៉ាងច្រើនរបស់គេដើម្បីបាននៅក្បែរអ្នក បើទោះបីជាគេរវល់យ៉ាងណាក៏ដោយ ។

២. គាត់នឹងផ្តល់ការយកចិត្តទុកដាក់ចំពោះអ្នក
នៅពេលដែលអ្នកធ្វើអ្វីមួយដែលមិនត្រឹមត្រូវ ពេលនោះហើយគាត់នឹងព្យាយាមកែអ្នក ហើយយកចិត្តទុកដាក់ចំពោះអ្នកជាទីបំផុត ។

៣. គាត់ព្យាយាមផ្ញើសារទៅអ្នកនៅពេលព្រឹក
នៅពេលដែលអ្នកក្រោកពីគេង អ្នកប្រាកដជាឃើញនូវសារទូរស័ព្ទពីមនុស្សប្រុសដែលអ្នកស្រលាញ់ជាមិនខាន ។ យ៉ាងហោចណាស់ក៏ទទួលបានសារ “Good morning my love” មួយ ពីគាត់ផងដែរ ។

៤. គាត់តែងតែពិនិត្យមើលសារទូរស័ព្ទរាល់ពេល
ប្រសិនបើគាត់ពិតជាស្រលាញ់អ្នកស្មោះមែន នោះគាត់ប្រាកដជាតែងតែឆែកមើលសារទូរស័ព្ទ ដើម្បីដឹងថាអ្នកបានផ្ញើសាររកគាត់ ឬយ៉ាងណា ។ ហើយគាត់នឹងផ្ញើសារជាលក្ខណៈឯកជនដើម្បីចង់ដឹងពីសុវត្ថិភាពរបស់អ្នកវិញជាមិនខាន ។

៥. គាត់ព្យាយាមការពារអ្នកគ្រប់ពេល
មិត្តប្រុសរបស់អ្នកហាកបីដូចជា Superman អញ្ចឹង ព្រោះគាត់តែងតែនៅក្បែរ និងការពារអ្នកគ្រប់ពេលទាំងអស់ដែលអ្នកត្រូវការ ។ អ្នកពិតជាមានអារម្មណ៍ថាកកក្តៅ និងមានសុភមង្គលបំផុតពេលបាននៅក្បែរអ្នក ។ គាត់ពិតជារឹងមាំ និងក្លាហានគ្រប់គ្រាន់សម្រាប់ការពារអ្នកគ្រប់ពេលទាំងអស់ ។

៦. គាត់នឹងមិនទុកថ្ងៃចុងសប្តាហ៍អោយអ្នកនៅម្នាកឯងនោះទេ
ប្រសិនបើគាត់មានពេលទំនេរនាថ្ងៃចុងសប្តាហ៍ គាត់នឹងចំណាយពេលជាមួយអ្នកយ៉ាងរីករាយ ហើយគាត់នឹងបង្កើតគម្រោងសម្រាប់ដំណើរកម្សាន្តជាមួយអ្នកទៅកាន់តំបន់ផ្សេងដែលអ្នកប្រាថ្នាចង់ទៅ ។

៧. គាត់នឹងចងចាំគ្រប់អ្វីៗដែលទាក់ទងជាមួយអ្នក
គាត់ស្រលាញ់អ្នកចេញពីបេះដូង ហើយគាត់ស្រលាញ់គ្រប់យ៉ាងដែលអ្នកមានដូចគ្នា ដូច្នេះមិនថាជាថ្ងៃកំណើត ថ្ងៃរំលឹកខួបស្នេហា ឬក៏ថ្ងៃពិសេសរបស់អ្នកគឺគាត់តែងតែចងចាំមិនដែលភ្លេចនោះទេ ។

៨. គាត់គាំទ្រអ្នកគ្រប់រឿងទាំងអស់
គាត់តែងតែធ្វើអោយអ្នកសប្បាយចិត្តគ្រប់ពេលទាំងអស់ ។ គាត់តែងតែគាំទ្រនូវការសម្រេចចិត្តរបស់អ្នកក្នុងការធ្វើអ្វីមួយ ហើយគាត់នឹងមិនអោយនរណាម្នាក់មកធ្វើបាបអ្នកនោះទេ ។

៩. គាត់ព្យាយាមស្តាប់អ្នកដោយអត់ធ្មត់បំផុត
ជាទូទៅគ្រប់មនុស្សស្រីទាំងអស់តែងតែចូលចិត្តនិយាយច្រើន បូរបាច់ឥតប្រយោជន៍ ហើយពេលខ្លះអាចខឹងរហូតស្តីបន្ទោសអោយទៀតផង ។ ប៉ុន្តែប្រសិនបើអ្នកនិយាយរឿងទាំងអស់ហ្នឹងទៅកាន់គាត់ ជឿជាក់ថាគាត់នឹងនៅតែបន្តស្តាប់អ្នកដោយការអត់ធ្មត់រហូត ព្រោះដោយសារតែអ្នកជាមនុស្សដែលគាត់ស្រលាញ់ខ្លាំង ។

១០. គាត់គោរពអ្នក
គាត់តែងតែគោរពការសម្រេចចិត្តរបស់អ្នកទាំងអស់ មិនថាត្រូវជ្រើសរើសឥវ៉ានពេលដើរផ្សារ ទិញសម្លៀកបំពាក់ កាត់សក់ និងរឿងជាច្រើនទៀត ។

១១. គាត់គឺជាមិត្តល្អដែលនៅក្បែរអ្នកជានិច្ច
គ្រប់ពេលដែលអ្នកមានបញ្ហា គឺគាត់មិនដែលទៅណាចោលអ្នកនោះទេ ។ អ្នកតែងតែឃើញគាត់នៅក្បែរអ្នកជានិច្ច បើទោះបីជាមិនបានជួបដោយផ្ទាល់ ក៏គាត់តែងតែទូរស័ព្ទមកលើកទឹកចិត្តអ្នកដែរ មិនថាពេលថ្ងៃ រឺពេលយប់នោះទេ ៕

ប្រែសម្រួល៖ Pisoth
ប្រភព៖ Youqueen

Related threads

1's reply

sweetie  V1  2017-4-2 11:36  | Show all posts
Not me

Report Use magic

Reply
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top