Facebook Twitter Google+ Share

វិធីបង្ក្រាបអារម្មណ៌ឆេវឆាវមនុស្សប្រុស សម្រាប់ស្រីៗ

[Copy link]
400258 2
Share

695.png

យើងតែងដឹងហើយថា មនុស្សប្រុសជាប្រភេទដែលមានភាពឆេវឆាវជាងមនុស្សស្រី  ។​ ក៏ព្រោះតែពួកគេមិនសូវចេះទប់អារម្មណ៍ និងទ្រាំចំពោះបញ្ហាដូចជាមនុស្សស្រីនោះទេ ។ តែក៏មិនមែនបុរសៗទាំងអស់សុទ្ធតែបែបនេះនោះទេ ។ សម្រាប់បុរសខ្លះវិញ ជួបរឿងមិនពេញចិត្តតែបន្តិច ក៏ពួកគេអាចដុតបំផ្លាញពិភពលោកទាំងមូលនេះបានដែរ ។ អញ្ជឹង តើគួរធ្វើម៉េចទៅ ចំពោះបុរសប្រភេទនេះ ?​


- រកមូលហេតុ៖ ត្រូវដឹងពីមូលហេតុដែលគាត់ខឹងច្រឡោតដាក់អ្នក ជួនកាលអ្នកបានធ្វើទង្វើដែលគាត់មិនពេញចិត្ត ។​ បើអ្នកដឹងពីមូលហេតុនោះហើយ ទើបងាយស្រួលបកស្រាយ និងដោះស្រាយ ។

- កុំយកកំហឹងទល់កំហល់៖ ពេលខ្លះ អ្នកមិនបានខុសនោះទេ តែគាត់បានខឹងច្រឡោតដាក់អ្នក ដោយសារសម្ពាធផ្លូវចិត្តពីបញ្ហាណាមួយដែលអ្នកមិនបានដឹងក៏ថាបាន ។ សូមធ្វើចិត្តឱ្យស្ងប់ជាងគាត់ ហើយរឹតតែត្រូវធ្វើល្អ និងនិយាយល្អដាក់គាត់ ក្រោយមកគាត់នឹងរលត់ភ្លើងកំហឹងដោយខ្លួនឯង ។

- ទុកគាត់ស្ងប់ចិត្តសិន៖ ភ្នំភ្លើងដែលកំពុងផ្ទុះ អ្នកក៏មិនគួរចូលទៅក្បែរភ្លាមៗនោះដែរ ដកថយសិនក៏ល្អដែរ ទុកពេលឱ្យគាត់បានសម្រួលអារម្មណ៍សិន សឹមចូលទៅលួងលោមគាត់ ។

- កុំបន្ថែមទង្វើដែលគាត់មិនចូលចិត្ត៖ កំឡុងពេលនេះ កុំរំខានអារម្មណ៍ ឬបន្ថែមប្រេងលើភ្លើងកំហឹងរបស់គាត់ ។


ប្រែសម្រួល៖ kohthmey
ប្រភព៖ love

2's reply

mario  V1  2017-4-5 17:21  | Show all posts
ពេលខ្លះពិបាកខ្លាំងណាស់បង
jupi  Moderator  2017-4-5 17:26  | Show all posts
mario replied at 2017-4-5 17:21
ពេលខ្លះពិបាកខ្លាំងណាស់បង

ពិបាក! តែវាសម្រេចបានបើយើងធ្វើវា
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top