Facebook Twitter Google+ Share

Sadio Mane អាច​នឹង​អវត្តមាន​ពី​ការប្រកួត​មួយរយៈ​

[Copy link]
398419 0
Share
skysports-sadio-mane-liverpool-anfield_3921168.jpg

កីឡាករ Sadio Mane កំពុងតែ​ប្រឈម​នឹង​ការខកខាន​ការប្រកួត​មួយរយៈ បន្ទាប់ពី​ប៉ះទង្គិច​ក្បាលជង្គង់​ជាមួយ​កីឡាករ Leighton Baines អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Everton​។​​ខ្សែប្រយុទ្ធ Liverpool រូបនេះ​ទំនង​ជាមាន​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែ​អាច​ដើរ​ចេញពី​ទីលាន​ប្រកួត​ដោយមាន​ការជួយជ្រោមជ្រែង​ពី​បុគ្គលិក​ពេទ្យ​។ Mane ទំនងជា​ភ្លាត់ស្នៀត​ក្នុង​ជំហរ​មិន​ប្រក្រតី បន្ទាប់ពី​ប៉ះ​ជាមួយ Baines ។​

​លោក Jurgen Klopp បាន​និយាយថា “​ថ្ងៃនេះ​យើង​លេង​បានល្អ​មែនទែន​។ ស្ទើរតែ​ល្អឥតខ្ចោះ​ទៅហើយ យើង​ឈ្នះ​ការប្រកួត​នេះ​។ របៀប​លេង​គឺ ពិតជា​ល្អ ប៉ុន្តែ​យើង​បាត់បង់ Sadio Mane” ។ លោក​បន្តថា “​យើង​នឹង​ចាំមើល​។ សង្ឃឹមថា វា​នឹងមិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ប្រាកដ​ណាស់ គ្មានអ្វី​គួរ​ឲ្យ​បារម្ភ​ទេ ប៉ុន្តែ​ថា វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​”៕

ប្រភព៖ khmerread
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top