• dara
  • Moderator

4Follower

  • dara
Facebook Twitter Google+ Share

ហ្គេម​​​​វៃ​តប់​លើ iPhone ល្អបំផុត​ប្រចាំ​ខែ មិនា ធានា​ថា​​​លេង​ហើយ​ភ្លេច​បាយ

[Copy link]
409807 0
Share
មាន​ហ្គេម​រាប់​លាន​ប្រភេទ​លើ App Store ដែល​​ទាំង​អស់​គ្នា​អាច​ទាញ​យក​មក​លេង​បាន ប៉ុន្តែ​​សម្រាប់​​អ្នក​​ប្រើ iPhone ពេល​​ចង់​បាន​​​ហ្គេម​ប្រភេទ​​បែប​វៃ​តប់ (Fighting) ដែល​ល្អ​បំផុត ស្រួល​លេង Graphic ច្បាស់​​ត្រជាក់​ភ្នែក មិន​ដឹង​ទៅ​រក​នៅ​ឯណាមែន​ទេ? ថ្ងៃ​នេះ Sabay សូម​ណែនាំ​ ហ្គេម​​ប្រភេទ​បែប​វៃ​តប់​ដែល​ល្អ​លេង​ជាង​គេ ប្រចាំ​ខែ​មិនា ហើយ​ថែម​ទាំង​ដោនឡូត​ឥត​គិត​ថ្លៃ​ទៀត​ផង។

១/ Modern Combat 5
ជា​ហ្គេម​ដែល​អាច​លេង​អនឡាញ​បាន Multi-player ការ​បាញ់​បោះ Graphic ស្អាត​​ស្រួល​មើល ប៉ុន្តែ​ទំហំ​វា​រាង​ធំ ត្រូវ​ការ​ពេល​ដោនឡូត​យូរ​បន្តិច។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning1.jpg

២/ Brothers in Arms
ជា​ប្រភេទ​ហ្គេម​បែប 3D Snapper សម្រាប់​ iPhone។ Graphic និង​ឧបករណ៍​វៃ​ប្រហារ​ ធានា​ថា​ល្អ​​លេង​មិន​ចាញ់ Moderm Combat 5 ទេ។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning2.jpg

៣/ N.O.V.A
ហ្គេម​នេះ មាន​យូរ​ណាស់​ហើយ និងមាន​អ្នក​ដោនឡូត​លេង​ច្រើន​មែនទែន ដោយ​សារ​វា​មាន​វគ្គ និង កម្រិត​ខុស​ៗ​គ្នាុ។ នៅ​​ខែ​មិនា​ វា​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ប្រភេទ Fighting Game លើ App store។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning3.jpg

៤/ Blades and Rings
ជា​ហ្គេម​បែបវៃ​តប់ 3D មាន​វគ្គ និង Graphic ច្បាស់​ត្រជាក់ និង​ជា​ប្រភេទ​ហ្គេម​យុទ្ធសាស្រ្ត​មិន​ចាញ់ Vainglory នោះ​ទេ។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning4.jpg

៥/ WarMen
ហ្គេម​នេះ មិន​សូវ​មាន​អ្នក​និយមលេង​​ទេ​នៅ​ស្រុក​យើង ប៉ុន្តែ​វា​អាច​ top 5 នៅ​លើប្រភេទ Fighting Game ហើយ​ល្អ​លេង​ មាន​​រូបភាព Graphic បែប​សស-ខ្មៅ ទោះ​លេង​ច្រើន​​ម៉ោង ក៏​មិន​សូវ​ឈឺ​ភ្នែក​ដែរ។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning5.jpg

៦/ Resident Evil 4
ហ្គេម​នេះ ចំពោះ​អ្នក​លេង​លើ​កុំព្យូទ័រ និង Play Stations ប្រាកដ​ជា​ស្គាល់ហើយ តែ​ពេល​នេះ​វា​អាច​លេង​​បាន​ជាមួយ iPhone ហើយ​កម្រិត​ល្អ​របស់​វា ក៏​មិន​ចាញ់​នៅលើកុំព្យូទ័រ​ដែ​រ។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning6.jpg

៧/ Call of Duty
តាមពិត​ហ្គេម​នេះ មាន​វគ្គ​ដែលល្អ​លេង​ថ្មីគឺ សង្គ្រាម Zombies ដែល​ជាប់​ជា​ហ្គេម​ប្រភេទ​វៃ​តប់ ល្អ​បំផុត​ប្រចាំ​ខែ​មិនា ហើយ​លីង​ខាង​ក្រោម​ជា​ប្រភេទ Hero នោះ​ទេ។ បើ​ប្រិយមិត្ត​ចង់​លេងវគ្គ សង្គ្រាម Zombies ទាល់​តែ​ទិញ។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning7.jpg

៨/ Vainglory
ហ្គេម​កំពុង​ពេញ​និយម​មួយ​នេះ មិន​បរិយាយច្រើន​ក៏​ប្រិយមិត្ត​ដឹង​ដែរ ព្រោះ​កំពុង​លេង​វា​រាល់​ថ្ងៃ។ តាម​ពិត​វា​ជា​ប្រភេទ​បែប​យុទ្ធសាស្រ្ត​ទេ ប៉ុន្តែ​ការ​ប្រើ​យុទ្ធសិល្ប៍ និង Graphic ល្អ​ក៏ជាប់​ជា​ហ្គេម​បែប​វៃ​តប់​វិញ​។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning8.jpg

៩/ MORTAL KOMBAT X
ជា​ហ្គេម​ថ្មី​បែប​វៃ​តប់ ដែល​ក្រុម​ការងារ​ជឿ​ថា មិន​មាន​ប្រិយមិត្ត​ខ្លះ មិន​ទាន់​បាន​សាក​ទេ អាច​ដោនឡូត​យក​ទៅ​សាក​បាន ហ្រ្វីៗ​ទេ។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning9.jpg

១០/ Dungeon Hunter 5
ហ្គេម​នេះ មាន​លើ App Store យូរ​ហើយ ទើប​នឹង​ជាប់​ជា top 10 Fight Gaming លើ iPhone។ តោះ! ចូល​ទៅ​ដោនឡូត​លេង​ទាំង​អស់​គ្នា។
ចុច​ដោនឡូត នៅ​ទីនេះ
feature_top10_fight_gamning10.jpg

ប្រភព៖ Sabay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top