• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

វី​ធី​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ ការ​រលាកភ្លើង​

[Copy link]
398025 0
Share

300 (15).jpg

អ្វី​ដែល​អ្នក​គួរ​ធ្វើ ៖
-​    ​បញ្ឈប់​ការ​រលាក​ដោយ​យក​សំលៀកបំពាក់ និង​របស់​ដែល​ឆេះ​នោះ​ចេញ​។​
-​    ​ពន្លត់​អណ្តាតភ្លើង​ដោយ​អោយ​ជនរងគ្រោះ​រមៀល​នៅលើ​ដី ឬ​យក​ភួយ ទឹក ឬ​សារធាតុ​រាវ​សំរាប់​ពន្លត់ភ្លើង​ផ្សេងៗ​ទៀត​។​
-​    ​ប្រើ​ទឹក​ត្រជាក់​សំរាប់​កាត់បន្ថយ​សីតុណ្ហភាព​នៃ​ការ​រលាក​។
-​    ​ក្នុងករណីរ​លា​កដោយ​សារ​សារធាតុ​គីមី អ្នក​ត្រូវ​យក​សារធាតុ​គីមី​នោះ​ចេញ ហើយ​ស្រោច​ទឹក​អោយបាន​ច្រើន​។
-​    ​រុំ​អ្នក​ជម្ងឺ​ដោយ​ក្រណាត់​ស្អាត និង​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទី​ពេទ្យ​ដែល​នៅ​ជិត​បំផុត​។​


​អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ ៖
-​    ​អ្នក​ត្រូវ​ប្រាកដថា អ្នក​នឹង​មាន​សុវត្ថិភាព​មុន​នឹង​អ្នក​ចូល​ទៅ​ជួយ​គេ (​អ្នក​គួរ​បិទ​កុងតាក់​ភ្លើង និង​ពាក់​ស្រោមដៃ​ការពារ​ធាតុគីមី​ជាដើម​)​។
-​    ​កុំ​លាប​ថ្នាំដុះធ្មេញ ម្សៅ ប្រេង ឬ​រុំ​សំឡី​ទៅលើ​មុខរបួស​។​
-​    ​កុំ​ស្អំ​ទឹកកក ព្រោះ​វា​ធ្វើអោយ​របួស​កាន់តែ​ជ្រៅ​។​
-​    ​ជៀសវាង​ការប្រើ​ទឹក​ត្រជាក់​យូរពេក ព្រោះ​វា​នឹង​នាំអោយ​សីតុណ្ហភាព​ក្នុង​ខ្លួន​ធ្លាក់ចុះ​ខ្លាំងពេក​។
-​    ​កុំ​ធ្វើ​អោយ​ពងទឹក​បែក ត្រូ​វង់ចាំ​រហូត​ដល់​លាបថ្នាំ​ការពារ​មេរោគ​រួច​សិន​។
-​    ​កុំ​លាប​អ្វី​ទាំងអស់​នៅលើ​មុខរបួស ព្រោះ​វា​អាច​នឹង​ក្លាយទៅជា​ការឆ្លង​មេរោគ​៕



ប្រភព៖ Rose Online Magazine


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top