Facebook Twitter Google+ Share

វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​មាន​ចម្ងល់​មុន​ពេល​បើក​ជំនួញ

[Copy link]
409780 0
Share
1-40.jpg

ប្រសិន​ជា​អ្នក​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​ជំនួញ អ្នក​ប្រាកដ​​ជា​មាន​សំនួរ​ជា​ច្រើន​​មុន​ពេល​ដែល​អ្នក​ចាប់​ផ្តើម​ជំនួញ​ផ្ទាល់​ខ្លួន​ ។ សំនួរ​ទាំង​នោះ​អាច​ដូច​ជាតើ​អ្នក​គួរ​ចាប់​ផ្តើម​ជំនួញ​ដែរ​ឬ​ទេ? តើ​អ្នក​នឹង​ជោគជ័យ​ដែរ​ឬ​ទេ? តើ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​​ដែរ​ឬ​ទេ?

រាល់​ពេល​ដែល​អ្នក​គិត​ដល់​រឿង​ចាប់​ផ្តើម​​ជំនួញ សំនួរ​រាប់​លាន​​លេច​ក្នុង​ខួរ​ក្បាល​របស់​អ្នក ។ វា​ពិត​ជា​មាន​សំនួរ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​មុន​នឹង​បើក​ជំនួញ ។ អ្វី​ដែល​អាក្រក់​គឺ​ថា​ សំនួរ​ខ្លះ​ពិត​ជា​រារាំង​មនុស្ស​​មិន​ឲ្យ​ចាប់​ផ្តើម​ជំនួញ​ ។ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​មាន​ចម្លើយ​ទាំង​អស់​ទៅ​នឹង​សំនួរ​ដែលខ្លួន​មានឡើយ ។ តែ​អ្នក​ត្រូវ​ចង​ចាំ​ថា​ វា​​ជា​រឿង​ធម្មតា​នោះ​ទេ ។

ការ​សួរ​សំនួរ​មក​កាន់​ខ្លួន​ឯង ​គឺ​ជា​ជំហាន​មួយ​ដ៏​ល្អ​ដែល​អ្នក​គួរ​ចាប់​ផ្តើម ។ សំនួរ​ខ្លះ​​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លាច ប៉ុន្តែកុំ​ភ័យ​ឲ្យ​សោះ បើ​អ្នក​ដទៃ​អាច​ជោគជ័យ​អ្នក​ក៏​អាច​ផង​ដែរ ៕

ប្រែ​សម្រួល៖ អឺុង មុយយូ
ប្រភព៖ Business Khmer.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top