• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ប្រភេទ​ថ្នាំ​ដែល​អ្នក​គួរ​ដាក់​តាម​ខ្លួន​ ពេល​ធ្វើ​ផ្លូវ​ឆ្ងាយ!!!

[Copy link]
397073 0
Share

300 (2).jpg


   សម្រាប់​អ្នក​ដែល​មាន​ដំណើរ​កម្សាន្ដ​នៅ​ព្រៃ​ភ្នំ ឬទីកន្លែង​ដែល​ឆ្ងាយ​ពី​ទីប្រជុំ​ជន គួរ​ត្រៀម​ថ្នាំ​មួយ​ចំនួន​ ដើម្បី​បង្ការ​ភាព​ចៃ​ដន្យ​ដែល​ត្រូវ​ឈឺថ្កាត់​កណ្ដាល​ផ្លូវ។ ពិសេស​ជំងឺ ឬអាការ​ដែល​ជួប​ប្រទះ​ញឹក​ញាប់ ពេល​ធ្វើ​ដំណើរ។


-ឈឺក្បាល ក្ដៅ​ខ្លួន គ្រុនក្ដៅ ៖ ថ្នាំ​ដែល​ត្រូវ​ប្រើ​ជា​ប្រចាំ គឺ​ប៉ារ៉ា​សេតាម៉ុល (Paracetamol) ប៉ុន្ដែ​គួរ​ប្រយ័ត្ន​ព្រោះ​ការ​ប្រើ​ជាប់​គ្នា​យូរអាច​ធ្វើ​អោយ​កើត​ជាតិ​ពុល​ដល់​ថ្លើម។ ថ្នាំ​មួយ​ប្រភេទ​ទៀត គឺ​អ៊ីប៊ុយប្រូហ្វេន (ibuprofen) ដែល​វា​អាច​បន្ថយ​គ្រុន កែ​អាការ​ឈឺ​ចាប់​បាន​ដូច​ប៉ារា​សេតាម៉ុល​ដែរ ហើយ​បើ​ឈឺធ្មេញ ​ឬមាន​ការ​ឈឺ​ចុក​រោយ​សាច់​ដុំ ឬសន្លាក់​អំឡុង​ពេល​ធ្វើ​ដំណើរ ក៏​អាច​ជួយ​បន្ថយ​អាការ​បាន​។

-រាក ៖ អាច​កើត​ឡើង​បាន​ ព្រោះ​អ្នកមិន​សុំា​នឹង​អាហារ​ប្រចាំ​តំបន់ ឬអាហារ​គ្មាន​អានម័យ​មាន​ការ​លាយឡំមេរោគ។ ត្រូវ​ទទួល​ទាន​ទឹក​អំបិល​រ៉ែ​ ORS ប្រភេទ​ជាកញ្ចប់ ដាក់​រំលាយ​ក្នុង​ទឹក​ទទួល​ទាន​១កែវ ដោយ​ត្រូវ​ក្រេប​សន្សឹមៗ។

-អាល់លែរហ្ស៊ី រមាស់ កន្ទាលត្រអាក ៖ ថ្នាំ​ដែល​គួរ​យក​តាម​គឺ ក្លរ​ហ្វេ​នីរ៉ាមីន (Chlorpheniramine) អ៊ីដ្រូសែន (Hydroxyxine) ឡេលាប​ខាឡាមីន (Calamine Lotion) ។

-របួស​តូច​តាច ៖ ដូចជា មុត​កំាបិត មុត​បន្លា ដួល​រលាត់​ស្បែក គួរ​ត្រៀម​ឈុត​សង្រ្គោះ​បឋម​ដែល​រួម​មាន សំឡី​ក្រណាត់​រុំ​របួស ស្កុត​បិទ​របួស ថ្នាំ​បេតាឌីន អាល់កុល បង់​បិទ​ប្រភេទ​យឺត ។
   ប៉ុន្ដែ​ប្រសិន​បើ​មាន​អាការ​ធ្ងន់ គួរ​ទៅ​មន្ទី​ពេទ្យ​ ឬមណ្ឌល​សុខភាព​ដែល​នៅក្បែរ​នោះ អោយ​បាន​ឆាប់​បំផុត​ដើម្បី​ពិតនិត្យ​ និង​ព្យាបាល៕


ប្រភព៖ Rose Online Magazine


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top