• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

នាងជានារីបេះដូងដែក? ធ្វើតាមវិធីនេះ ដឹងតែស្រីៗស្រឡាញ់វិញមិនខាន!

[Copy link]
399579 4
Share
ធម្មជាតិមនុស្សស្រីគឺទន់ខ្សោយណាស់ ទោះបីពេលខ្លះនាងធ្វើខ្លួនមើលទៅដូចជារឹងមាំទៅកាន់មនុស្សគ្រប់គ្នាដែលនៅក្បែរនាងថានាងជាមនុស្សខ្លាំងយ៉ាងណាក៏ដោយ តែធាតុពិតនាងជាមនុស្សម្នាក់ដែលងាយនឹងប៉ះទង្គិចផ្លូវចិត្តជាទីបំផុត។

មនុស្សប្រុសប្រហែលជាគិតថាមនុស្សស្រីជាប្រភេទមនុស្សដែលទន់ជ្រាយ ងាយយំ ងាយស្រក់ទឹកភ្នែក...។ មិនខុសទេថាមនុស្សស្រីតែងតែបង្ហាញពីអារម្មណ៍នាងជាញឹកញាប់តាមរយៈភាពសោកសៅ និងទឹកភ្នែក តែបុរសមិនបានយល់ពីភាពហានក្លាដែលនាងបានធ្វើនោះទេ។ កំឡុងពេលដែលទឹកភ្នែកកំពុងស្រក់ មានន័យថានាងបានទ្រាំនឹងរឿងរ៉ាវច្រើនណាស់ហើយ រហូតដល់នាងត្រូវតែបញ្ចេញទុក្ខសោកទាំងនោះតាមរយៈទឹកភ្នែកដើម្បីឱ្យធូរចិត្ត។

មនុស្សស្រីសុខចិត្តសម្រក់ទឹកភ្នែកក៏នាងមិនបញ្ចេញកំហឹងរបស់នាងទៅកាន់មនុស្សដែលនាងស្រលាញ់ដែរ។ មនុស្សស្រីចូលចិត្តលាក់អារម្មណ៍ និងភាពសោកសៅនៅក្នុងចិត្ត នាងនឹងមិនបង្ហាញវាដោយងាយៗទៅកាន់មនុស្សដែលនាងស្រលាញ់នោះទេ ក៏ព្រោះតែមិនចង់ធ្វើឱ្យមនុស្សដែលខ្លួនស្រលាញ់ពិបាក។

មនុស្សស្រីគឺពូកែស៊ូទ្រាំនឹងការលំបាកខ្លាំងបំផុត មិនថានាងជួបនឹងរឿងកើតទុក្ខ បញ្ហាច្រើនយ៉ាងណាក្តី នាងក៏សុខចិត្តទ្រាំដោះស្រាយវាតែម្នាក់ឯង (អ្នកមានអំរែងច្រើនហើយ មិនត្រូវបន្ថែមសម្ពាធឱ្យអ្នកទៀតនោះទេ)។ នាងអស្ចារ្យណាស់! ដែលជារឿងដែលអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍...
- នាងអាចធ្វើការខាងក្រៅដូចអ្នកដែរ ជួបរឿងស្មុគស្មាញដូចអ្នកដែរ ក៏ហត់នឿយដូចអ្នកដែរ តែនាងក៏ត្រូវដើរតួនាទីយ៉ាងច្រើនទៀតនៅក្នុងគ្រួសារ...
- នាងត្រូវគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ ខ្លាចខ្វះខាត ខ្លាចអ្នកបន្ទោស ខ្លាចអ្នកមិនស្រលាញ់នាង
- នាងមានសកម្មច្រើនជាងអ្នក មិនថាខួរក្បាលឬកម្លាំងកាយ តែពេលខ្លះអ្នកបានធ្វើឱ្យនាងហត់ចិត្តជាខ្លាំង...
ជីវិតមនុស្សទន់ជ្រាយដែលធ្វើអីមិនកើតគឺចឹងឯង៕


អត្ថបទ៖ jupi
781.png

4's reply

vyvong  V1  2017-4-6 17:18  | Show all posts
ok i try it

Report Use magic

Reply
kaataa  V1  2017-4-6 17:19  | Show all posts
i try  it
bona  V1  2017-4-6 17:20  | Show all posts
i try it

Report Use magic

Reply
phara  V1  2017-4-6 17:20  | Show all posts
ok i ng try

Report Use magic

Reply
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top