Facebook Twitter Google+ Share

តើធ្វើយ៉ាងណាដើម្បីអោយមិត្តប្រុសរបស់អ្នកឈ្លក់វង្វេងនឹងអ្នកងើបមុខមិនរួច?

[Copy link]
399613 2
Share
Single.jpg

នារីៗទាំងអស់ប្រាកដជាចង់អោយមិត្តប្រុសរបស់ខ្លួនស្រលាញ់ខ្លួនឯងរហូតងើបមុខមិនរួចជាមិនខាន តើអ្នកដឹងទេថាត្រូវធ្វើយ៉ាងណាដើម្បីអោយទទួលបានបែបនេះ? ជឿជាក់ថានារីទាំងអស់ប្រាកដជាមាននូវវិធីសាស្ត្រផ្សេងៗគ្នាដើម្បីទាក់ចិត្តមិត្តប្រុសអោយធ្លាក់ក្នុងអន្លង់ស្នេហ៍ ។ ក្នុងនោះផងដែរអ្នកអាចជ្រើសរើសនូវវិធីសាស្ត្រជាច្រើនដូចខាងក្រោមនេះបាន៖

១. ស្ត្រីឯករាជ្យ
អាចនិយាយបានថាអ្នកត្រូវធ្វើខ្លួនជាមនុស្សស្រីដែលមានឯករាជ្យលើខ្លួនឯង ដោយមិនត្រូវចូលចិត្តពឹងពាក់មិត្តប្រុសរហូតនោះទេ ។ បើទោះបីជាអ្នកជាមនុស្សស្រីក៏ដោយ ក៏អ្នកមិនត្រូវធ្វើខ្លួនជាមនុស្សទន់ជ្រាយរហូតខ្វះមិត្តប្រុសមិនបាននោះដែរ ។

២. ទាក់ទាញចំណាប់អារម្មណ៍ពីគាត់អោយបាន
ក្នុងនាមជាមនុស្សស្រីមិនត្រូវធ្វើអ្វីមួយដើម្បីតែផ្គាប់ចិត្តមិត្តប្រុសរហូតនោះទេ តែត្រូវធ្វើយ៉ាងណាអោយគេចាប់អារម្មណ៍លើខ្លួនយើងដកចិត្តមិនរួចវិញល្អជាង ។ ត្រូវធ្វើខ្លួនអោយក្លាយជាមនុស្សស្រីដែលប្រុសៗតាមប្រម៉ាញ់រឿងរបស់យើងសព្វគ្រប់បែបយ៉ាង ។

៣. ធ្វើខ្លួនជាមនុស្សស្រីដែលអស្ចារ្យ
ត្រូវធ្វើយ៉ាងណាអោយគាត់ដឹងថាយើងអាចធ្វើអោយពិភពលោកនេះផ្លាស់ប្តូរបាន ដោយមិនចាំបាច់គាត់មកជួយឡើយ ។ ត្រូវចាំថាធ្វើជាមនុស្សស្រីកុំងាប់ក្រឡារង់ចាំតែជំនួយមនុស្សប្រុសអោយសោះ ។

៤. ថែទាំខ្លួនឯងអោយបានល្អ
បុរសៗពិតជាធុញទ្រាន់ជាមិនខានប្រសិនបើមានមិត្តស្រីដែលមិនចេះមើលថែទាំខ្លួនឯងអោយបានល្អនោះ ជាក់ស្តែងគេនឹងឆាប់អស់សេចក្តីស្រលាញ់ប្រសិនបើនារីម្នាក់នេះមិនចេះសម្អាតខ្លួន មិនចេះធ្វើនេះធ្វើនោះ ។ យូរ ឬឆាប់ការបែកគ្នាគង់តែមកដល់បើសិនជាបែបនេះពិតប្រាកដមែន ។

៥. បង្កើតភាពសប្បាយរីករាយជាមួយគាត់អោយកាន់តែច្រើន
មនុស្សទាំងអស់គ្នាភាគច្រើនចូលចិត្តអ្នកដែលមានភាពសប្បាយរីករាយច្រើន មានសំណើចច្រើន ។ ដូច្នេះប្រសិនបើមិត្តប្រុសរបស់យើងដឹងថាយើងជាមនុស្សម្នាក់ដែលចូលចិត្តសប្បាយ ចូលចិត្តលេងសើចនោះ គាត់ប្រាកដជារឹតតែពេញចិត្តនឹងយើងបន្ថែមទៀតជាមិនខាន ។

៦. ភាពស្មោះត្រង់
ទំនុកចិត្ត គឺជាអ្វីដែលបុរសៗចង់បានពីមិត្តស្រីរបស់ខ្លួនជាទីបំផុត ។ ប្រសិនបើអ្នកចង់ធ្វើអោយមនុស្សប្រុសដែលអ្នកស្រលាញ់ងប់ងល់នឹងអ្នកនោះ អ្នកត្រូវធ្វើអ្វីមួយប្រកបដោយភាពស្មោះត្រង់ មិនត្រូវមានការកុហក ឬក៏លាក់បាំងជាមួយរឿងអ្វីនោះទេ បើទោះបីរឿងនោះជារឿងតូចតាច ឬធំដុំប៉ុណ្ណាក៏ដោយ ។

៧. ធ្វើអោយគាត់ឈ្លក់វង្វេងជាមួយនឹងកែវភ្នែករបស់អ្នក
កែវភ្នែក គឺជាអាវុធសម្ងាត់មួយដែលធ្វើអោយមនុស្សប្រុសដែលខ្លួនឯងស្រលាញ់ឈ្លក់វង្វេងរហូតងើបមុខមិនរួច ។ ដូច្នេះត្រូវចេះប្រើប្រាស់កែវភ្នែកដើម្បីទាក់ចិត្តមិត្តប្រុសដោយវេទមន្ត ។

៨. ធ្វើអោយមានការភ្ញាក់ផ្អើល
មនុស្សពីរនាក់ស្រលាញ់គ្នាមិនមែនចេះតែស្រលាញ់អោយតែរួចៗនោះទេ ត្រូវតែមានអ្វីៗដែលធ្វើអោយមានភ្ញាក់ផ្អើលផងដែរ ។ អ្នកអាច Surprise គាត់ជាលក្ខណៈធំដុំ ឬតូចតាចបន្តិចបន្តួចក៏បាន សំខាន់អោយតែចេញពីចិត្ត មិនមែនជាការដែលធ្វើអោយតែបានៗនោះទេ ។

នេះហើយជាវិធីសាស្ត្រចងចិត្តមិត្តប្រុសអោយលង់ស្រលាញ់យើងដកចិត្តមិនរួចនោះ ដូច្នេះកុំភ្លេចអនុវត្តវិធីសាស្ត្រទាំងអស់នេះ ដើម្បីអោយទទួលបានការឈ្លក់វង្វេងពីមិត្តប្រុសរបស់ខ្លួនឯង ៕


ប្រែសម្រួល៖ Pisoth
ប្រភព៖ Youqueen

Related threads

2's reply

vyvy  V1  2017-4-8 16:07  | Show all posts
រកអូសប្រទះចង្ក្រានហ្គាសហើយតើនៀក
kaka  V1  2017-4-8 16:08  | Show all posts
យេស!

Report Use magic

Reply
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top