Facebook Twitter Google+ Share

តើមូលហេតុអ្វីដែល នាំឲ្យមនុស្សស្អាតវាយឬក?

[Copy link]
408749 0
Share
ភាពវាយ ឬកតម្កើងខ្លួនជាអ្នកល្អ អស្ចារ្យ និង ស្អាតសង្ហារលើសគេ គឺជាអ្វីដែល មនុស្សភាគច្រើនស្អប់ ឬ មិនចូលចិត្ត ដែលសូម្បីតែ សាមីខ្លួនក៏ពោលថាស្អប់ ស្របពេលដែល ខ្លួនឯង អាចជាអ្នកបញ្ចេញ អការៈទាំង នោះចេញមកផងដែរ។
មនុស្សខ្លះលើកឡើងដោយបន្ធូរកំហឹងក្នុងចិត្តរបស់ខ្លួនថា “ធ្វើម្តេចទៅ បានគេឡូយ… គេសង្ហារ… គេអ្នកមាន… ទើបគេឬកខ្ពស់បែបនេះ” តែតាមការពិត ម្នាក់ពោលនោះហើយ គឺ ជាអ្នកដែលមានអារម្មណ៍ ច្រណែនខ្លាំងបំផុត តែចេះសម្រួលអារម្មណ៍ខ្លួនឯងវិញ ដោយសារ តែហ៊ាន ទទួលស្គាល់ការពិត ហើយព្យាយាមអភិវឌ្ឍន៍ ខ្លួនឯង ទៅតាមសមត្ថភាព។ ពិតមែនហើយ ទ្រព្យសម្បត្តិ បុណ្យសក្តិ ហើយបើថែមរូបរាង ស្អាតសង្ហារ មួយកម្រិតទៀតនោះ ពិតជាធ្វើឲ្យមនុស្សម្នាក់ ក្លាយជាជនដែលមាន មោនទភាពលើខ្លួនឯង និង ដោយអ្នកនៅ ជុំវិញខ្លួន ហើយប្រការនេះ នឹងក្លាយជាក្តីអន្តរាយ របស់ជននោះប្រសិនមិន អាចគ្រប់គ្រង អ្វីដែលខ្លួនមាន បានល្អទេនោះ។
តើការវាយ ឬក ឬ តម្កើងឬកខ្ពស់មានន័យដូចម្តេច? ទោះបីជាបកស្រាយបែបណាក៏ មិនអាចពេញលេញដែរ ចំពោះសំនួរនេះ ព្រោះមនុស្សគ្រប់គ្នា មានគំនិតរៀងៗ ខ្លួនលើការវាយតម្លៃ ចំពោះជនណាម្នាក់។ បើតាមមតិទូទៅភាគច្រើន សំដៅលើមនុស្សដែលពូកែអួត, មើលងាយ អ្នកដទៃ, មិនចេះឱនលំទោន, មិនចេះយោគយល់អធ្យាស្រ័យគ្នា, ឬ មិនចូលចិត្តរាប់អាន មនុស្សដែលខ្លួនគិតថាអន់ជាងខ្លួនគ្រប់យ៉ាង។
ងាកមកចូល សំនួររបស់យើងវិញ គឺពាក់ព័ន្ធទៅនឹងសម្រស់ដែលធ្វើឲ្យមនុស្សវាយ ឬក ឆ្មើងឆ្មៃ។ មនុស្សស្អាត ជាទីចាប់អារម្មណ៍របស់ មនុស្សផងទាំងពួង ហើយអ្នកណាក៏ចង់រាប់ អាន និង បានមនុស្សសម្រស់ស្អាត ធ្វើជាគូគាប់ដែរ ប៉ុន្តែហេតុអ្វីបានមនុស្សស្អាតច្រើនតែ អភ័ព្វដូចពាក្យចាស់ពោល?
ការអភ័ព្វនេះ វាមានកត្តាពីរយ៉ាង គឺដោយសារខ្លួនឯង និង មនុស្សជុំវិញខ្លួន (សង្គម)។ សង្គម ពិតជាមានឥទ្ធិពល ខ្លាំងណាស់លើកាយវិការ និង អនុវត្តន៍របស់មនុស្ស តាំងពីវ័យក្មេង រហូត ដល់វ័យដែលចេះយល់ការ។ ក្រុមគ្រួសារជាប្រធានបទ ល្អដែលត្រូវអប់រំក្មេងៗ តាំងពីចាប់ដឹង ក្តីតិចៗរហូតដល់ធំ ចុះចូលក្នុងសង្គមទូទៅ។ បើឪពុកម្តាយ ឬ អាណាព្យាបាល មិនចេះអប់រំ ឬ យល់ពីអតចរិត របស់កូនៗច្បាស់ទេនោះ វាពិតគ្រោះថ្នាក់ណាស់ សម្រាប់ ឬកពារកូននៅក្នុង សង្គម នៅថ្ងៃអនាគត។
ជាការពិតណាស់ គ្មានឳពុកម្តាយ ចង់ឲ្យកូនក្លាយជាមនុស្សត្រូវ គេស្អប់ខ្ពើមនោះទេ ហើយ មត្តិភក្តិបងប្អូន ក៏ដូចគ្នាដែរ។ ការស្រឡាញ់ ការឲ្យតម្លៃជ្រុល ឬ ការកោតសរសើរខុសបែបបទ ក៏អាចនាំឲ្យមនុស្សម្នាក់ ក្លាយជាអ្នកមានអំនួតជ្រុល និង មិនព្រមទទួលយកនូវកំហុសដែល ខ្លួនបានប្រព្រឹត្តនោះផងដែរ។ សម្រស់ ដ៏ស្រស់សង្ហារ មិនមែនជាកំហុសទេ ព្រោះវាជា អំណោយពីធម្មជាតិដ៏ប្រសើរថ្លៃថ្លា ហើយមនុស្សតិចតួច ណាស់ដែលទទួលបានវា ប៉ុន្តែបើ អ្នកមានហើយ បែរប្រើប្រាស់មិនត្រឹមត្រូវទេនោះ នោះខ្លួនឯងជាអ្នកបំផ្លាញ ខ្លួនឯងជាក់ជា មិនខាន។
ជាចុងបញ្ចប់ សូមអ្នកដែលទទួលបាន ការកោតសរសើរពី អ្នកផងទាំងពួង ថាស្អាតណាស់ សង្ហារណាស់ ឬ គួរឲ្យស្រឡាញ់ណាស់ សូមគិតពិចារណា ឡើងវិញថា តើពាក្យសរសើរទាំង នេះមានន័យអ្វីខ្លះដល់ជិវិតរបស់អ្នក, តើអ្នកពិតជាល្អគ្រប់គ្រាន់ នឹងការសរសើរនេះដែរ ឬទេ, តើអ្នកនឹងសប្បាយ រីករាយ ឬ ត្រូវចាយសម្រស់ នេះបន្ថែមទៀត ដោយមិនគិតពីផលលំបាក ទៅថ្ងៃមុខមែនទេ? សម្រស់មិនថិតថេរនោះទេ ប៉ុន្តែអ្វីដែលនៅគង់រង្ស មិនសាបសូន្យនោះ គឺ កេរ្តិ៍ឈ្មោះ និង ស្នាដៃ ដែលយើងសាង ទុកសម្រាប់ខ្លួនឯង គ្រួសារ និង សង្គម៕

hour-690.jpg

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top