• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

កណ្តាលថ្ងៃចេស ឪពុកម្នាក់ធ្វើទារុណកម្មកូនឱ្យរត់តាមម៉ូតូ

[Copy link]
408102 1
Share
ប្រហែលជាជាង ៣ម៉ោងមុននេះ មានវីដេអូរូបភាពនៃការធ្វើទារុណកម្មរបស់ឪពុកចំពោះកូន ត្រូវបានគេធ្វើការចែកចាយបន្តគ្នាជាច្រើន ។ ដោយប្រភពព័ត៌មានទាំងនោះបានបញ្ជាក់ថា លោកឪពុករូបនេះ​ដាច់ចិត្តហ៊ានធ្វើបែបនេះ ដោយសារតែសង្ស័យថា កូនខរបស់ខ្លួនជាអ្នកលួចលុយគាត់ ។

គាត់បានចង់ដៃកូនស្រីនឹងកាងម៉ូតូខាងក្រោយ ហើយឱ្យនាងរត់តាមក្រោមកម្តៅថ្ងៃជាច្រើនម៉ោង ហើយប្រជាជនដែលបានឃើញហេតុការនេះបានបញ្ជាក់ផងដែរថា ថែមទាំងបានឃើញនាងដាច់រលាត់ជង្គង់ថែមទៀតផង តែឪពុករូបនេះមិនទាន់បញ្ឈប់នៅឡើយទេ រហូតដល់មានការអន្តរាគមន៍ពីអ្នកដែលធ្វើដំណើរតាមដងផ្លូវនោះផ្ទាល់ ទើបលោកឪពុករូបនេះព្រមបញ្ឈប់ ។

ទោះជាយ៉ាងណាក៏ដោយ ការអប់រំកូនបែបនេះ​ វាមិនត្រឹមត្រូវនោះទេ ។ ទង្វើបែបនេះវាដូចជាព្រៃផ្សៃពេកហើយ គាត់គួរតែជ្រើសរើសការអប់រំដែលប្រសើរជាងនេះ​...

899.png

សូមទស្សនាតាមរយៈវីដេអូខាងក្រោម៖


ប្រភពវីដេអូ រាជបុត្រសូរ្យកាយ

អត្ថបទ៖ kohthmey




Related threads

1's reply

koko  V1  2017-4-12 17:06  | Show all posts

Report Use magic

Reply
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top