Facebook Twitter Google+ Share

រឿង​ ៨​យ៉ាង​ ដែល​បង​ស្រី​មិន​ដែរ​ប្រាប់​យើងនោះ​ទេ

[Copy link]
409689 0
Share
older-sister-4_large.jpg

ពេល​ខ្លះ​មាន​អារម្មណ៍​ថា​យើង​មិន​មែន​ត្រូវ​ស្ដាប់​ឪពុក​ម្ដាយ​​តែ​មួយ​ទេ​ តែ​​ត្រូវ​ស្ដាប់​បង​ស្រី​​ទៀត ។ វា​ពិត​ជា​គួរ​ឲ្យ​​​ធុញ​មែន​​ពេល​គ្មាន​សិទ្ធ​អ្វី​​សោះ​បែប​នេះ​ ប៉ុន្តែ​ប្រហែលយើងមិន​ដឹង​ទេ​ថា​មាន​រឿង​​ច្រើន​ណាស់​ដែល​បង​ស្រី​ត្រូវ​ដោះស្រាយ​ ហើយ​​គាត់​ក៏​មិន​ដែល​បង្ហាញ​ចេញ​មក​ដែរ។​

១. គាត់​​ត្រូវ​ទទួល​វិន័យ​តឹងតែង​ជាង​​យើង
ដោយ​សារ​ជា​កូន​ដំបូង​ ហើយ​ឪពុក​ម្ដាយ​យើង​មិន​មាន​បទពិសោធន៍​ ​កូន​បង​ត្រូវ​ទទួល​វិន័យ​យ៉ាង​​តឹង​តែង​​​ ព្រោះ​ខ្លាច​ខូច ។ សម្រាប់​​យើង​កើត​មក​ក្រោយ​ វិន័យ​ក៏​មិន​សូវ​តឹង​ដូច​មុន​ដែរ​ ព្រោះ​ប៉ា​ម៉ាក់​យើង​មាន​បទពិសោធន៍​ច្រើន​ហើយ ។​

២. គាត់​តែង​ត្រូវ​ឪពុក​ម្ដាយ​រំឭក​ជា​និច្ច​ពី​រឿង​មើល​ថែ​ប្អូន
បង​ស្រី​ត្រូវ​តែ​ឆ្លាត​ មាន​ទំនួល​ខុស​ត្រូវ​ និង​​ផ្ដល់​អ្វី​ដែល​ខ្លួន​មាន​ទៅ​ប្អូន ​ទោះ​គាត់​មិន​ចង់​ក៏​ដោយ ។​ តាំង​ពី​យើង​នៅ​តូច​គាត់​មិន​ហ៊ាន​បង្ក​សម្លេង​ខ្លាំង​ទេ​ខ្លាច​ប្អូន​ភ្ញាក់​ ជួយ​ស្លៀក​ពាក់​ និង​ជូន​ប្អូន​ទៅ​រៀន​ ជួយ​ធ្វើ​ការងារ​សាលា និង​ការ​ទទួលខុស​ត្រូវ​ផ្សេង​ៗ​រាប់​មិន​អស់ ។​

៣. គាត់​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ប្អូន​ៗ
ពេល​ខ្លះ​គាត់​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ចង់​ទេ ។ គាត់​ត្រូវ​គិតគូរ​គ្រប់​ពេល​អំពី​សកម្មភាព​ផ្សេង​ៗ​ព្រោះ​ទង្វើ​របស់​គាត់​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ប្អូន​ៗ ។​

៤. ​​យើង​គឺ​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​គាត់
ទោះ​បី​​ពេល​ខ្លះ​និយាយ​ទៅ​ដូច​ចាក់​ទឹក​លើ​ក្បាល​ទា​ក៏​ដោយ ក៏​គាត់​នៅ​តែ​ព្យាយាម​ពន្យល់​យើង​ដែរ​ ព្រោះ​​ខ្លាច​ប្អូន​ខូច ។​

៥. ជួន​កាល​គាត់​ត្រូវ​ធ្វើ​ជា​អាជ្ញាកណ្ដាល​
ពេល​យើង​មាន​រឿង​ជាមួយ​ឪពុក​ម្ដាយ​គឺ​គ្មាន​នរណា​សម្របសម្រួល​ក្រៅ​ពី​បង​ស្រី​ទេ ។​ ទោះ​យើង​ធ្វើ​ខុស​ក៏​គាត់​នៅ​តែ​ព្យាយាម​ពន្យល់​ប៉ា​ម៉ាក់​តាម​ដែល​អាច​ធ្វើ​បាន​ដែរ ។​

៦. គាត់​ព្រួយ​ពេល​យើង​ធំ​ឡើង​ ហើយ​ចាប់​ផ្ដើម​មាន​ស្នេហា
មិន​មែន​មិន​ចង់​ឲ្យ​ប្អូន​មាន​សង្សារ​ទេ​ តែ​​គាត់​ព្រួយ​ពេល​ឃើញ​យើង​​​ឈឺ​ចាប់ ​។​

៧. ​ត្រូវ​តឹង​រឹង​ជាមួយ​ប្អូន​គ្រប់​ពេល
យើង​អាច​មាន​អារម្មណ៍​ថា​គាត់​គ្មាន​ខ្វល់​ពី​យើង​សោះ​ តែ​តាម​ពិត​គាត់​កំពុង​បង្រៀន​យើង​ឲ្យ​រឹង​មាំ​ និង​ចេះ​ជួយ​ខ្លួន​​ឯង ។​

៨. ​​តែង​ត្រៀម​ជួយ​យើង​ជានិច្ច​
បើ​មាន​បញ្ហា​ គាត់​នឹង​ផ្ដល់​ជំនួយ​ឲ្យ​យើង​ភ្លាម​ដោយ​មិន​គិត​ពី​ខ្លួន​ឯង​នោះ​ទេ ។​

ដូចនេះ​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ​ បង​ស្រី​តែង​ថែរក្សា និង​បារម្ភ​ពី​​ប្អូន​ជា​និច្ច ​។​ អ្វី​ដែល​អ្នក​គួរ​ធ្វើ ​គឺ​ស្រឡាញ់​គាត់​ឲ្យ​ច្រើន​ៗ ៕

ប្រែ​សម្រួល៖ Chhai Yarith
ប្រភព៖ Brightside   
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top