Facebook Twitter Google+ Share

នារីដែលមានបញ្ហារង្វង់ភ្នែកខ្មៅ ចង់ដឹងពីវិធីព្យាបាលអត់?

[Copy link]
401331 0
Share
dark_circles_as9yt.jpg

មានករណីជាច្រើនដែលអាចបណ្តោលឲ្យស្បែកត្របកភ្នែកខាងក្រោមកើតមានស្នាមខ្មៅ ដូចជា ស្ត្រេស, កង្វះការគេង, ខ្វះជាតិដែក, ទម្លាប់នៃការជក់បារី ឬផឹកស្រា…។ មួយវិញទៀត វ័យចាស់ជរាក៏អាចធ្វើឲ្យកើតរង្វង់ភ្នែកខ្មៅផងដែរ។
ដូច្នេះ ប្រសិនបើអ្នកកើតមានបញ្ហានេះមែន កុំបណ្តោលយូរសាកល្បងប្រើវិធីងាយៗទាំងអស់គ្នា អ្នកនឹងទទួលបានផលគួរជាទីគាប់ចិត្ត។

របស់ដែលត្រូវការ
– ត្រសក់ ១ផ្លែ
– ក្រូចឆ្មាមួយចំហៀង

ការរៀបចំ
– ចិតត្រសក់ជាកង់ៗដាក់នៅក្នុងចានមួយ រួចច្របាច់ក្រូចឆ្មាមួយចំហៀងចូល។
– ប្រើម៉ាស៊ីនក្រឡុកឲ្យក្លាយជាល្បាយ រួចរក្សាទុកនៅក្នុងទូរទឹកកក។
– បន្ទាប់ពីត្រជាក់ហើយ ត្រូវយកល្បាយនេះមកច្រោះ ឬពូតយកទឹក។

ការអនុវត្ត
– ចាប់ផ្តើមលាបត្រង់តំបន់ដែលរងនូវផលប៉ះពាល់ដោយប្រើម្រាមដៃ ប្រើសំលីកប្បាស។
– ទុកប្រហែលជា ១៥ ទៅ ២០ នាទី ហើយបន្ទាប់មកលាងសម្អាតចេញ។
– ធ្វើបែបនេះពីរដងជារៀងរាល់ថ្ងៃ រហូតដល់ទទួលបានផលដូចបំណង៕


ប្រភព ៖ Post news
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top