Facebook Twitter Google+ Share

ពិចារណាសំណួរទាំងនេះសិន មុននឹងសម្រេចចិត្តដើរចេញពីមនុស្សដែលអ្នកស្រឡាញ់

[Copy link]
417533 1
Share
តើអ្នកធ្លាប់មានអារម្មណ៍អន់ចិត្ត ខឹងមនុស្សដែលអ្នកស្រឡាញ់រដែរទេ? គ្រប់ពេលដែលគេធ្វើឱ្យអ្នកអន់ចិត្តម្តងៗ អ្នកមានអារម្មណ៍ចង់ចាកចេញពីគេណាស់មែនទេ? តើការសម្រេចចិត្តរបស់អ្នកពិតជាត្រឹមត្រូវហើយឬ?

1009.PNG

សូមធ្វើការពិចារណាពីអារម្មណ៍របស់ខ្លួនអ្នកសិនមុននឹងសម្រេចចិត្ត។

១. តើអ្នកនៅចង់រក្សាទុកអ្វីដែលពាក់ព័ន្ធនឹងគេទៀតទេ?
មនុស្សដែលអស់ចិត្តពិតប្រាកដ ច្បាស់ជាមិនចង់មានទំនាក់ទំនង ពាក់ព័ន្ធនឹងម្នាក់នោះទៀតទេ ។ ប្រសិនបើអ្នកនៅតែចង់មានទំនាក់ទំនងនឹងគេ ទោះបីជាមិត្តក៏ដោយ នេះបញ្ជាក់ច្បាស់ណាស់ អ្នកពិតជានៅមានអារម្មណ៍ចំពោះគេនៅឡើយ ។

២. តើអ្នកមានអារម្មណ៍យ៉ាងម៉េចបើឃើញគេស្និតស្នាលនឹងអ្នកដទៃ?
បើចិត្តមិននៅស្រឡាញ់ ក៏មិនអាចប្រចណ្ឌដែរត្រូវទេ? សាកសួរខ្លួនឯងទៅមើល៎ ថាអ្នកពិតជាអស់ចិត្តចំពោះគេពិតមែនឬយ៉ាងណា? ហើយសូមធ្វើការពិចារណាដោយការគួរ ។

៣. តើអ្នកនៅចង់ដឹងលឺរឿងរបស់គេទៀតទេ?
សម្រាប់មនុស្សដែលមិនស្រឡាញ់គ្នាណា គេច្បាស់ជាមិនចង់ដឹងចង់លឺរឿងអត់ប្រយោជន៍របស់អ្នកដទៃទៀតទេ ។ ប្រសិនបើអ្នកនៅតែចូលចិត្តសើបចង់ដឹងពីរឿងរបស់គេទៀត នោះមានន័យថា អ្នកនៅតែស្រឡាញ់គេ ។

៤. គ្រប់ពេលដែលអ្នកមិនសប្បាយចិត្ត អ្នកណាដែលអ្នកចង់ឱ្យគេនៅក្បែរ?
មានតែមនុស្សសំខាន់នោះទេដែលអាចធ្វើឱ្យយើងនឹកគិតដល់បាន ។ បើអ្នកនៅតែមានអារម្មណ៍បែបនេះ អ្នកមិនគួរសម្រេចចិត្តចាកចេញពីគេនោះទេ ។

៥. នៅក្បែរគេ អ្នកថាជាក្តីទុក្ខ! ចុះក្រោយពេលដែលគ្មានគេ អ្នកពិតជារីករាយឬ?
ស្នេហា ជួនកាលវាមិនបានផ្តល់ឱ្យអ្នកគ្រប់អ្វីដែលអ្នកចង់បាននោះទេ ។ ពេលខ្លះអ្នកអាចមានអារម្មណ៍ថា ខ្វះភាពកក់ក្តៅ ខ្វះក្តីសុខ តែអ្វីទាំងនោះ អាចថាមិនពិតដូចដែលអ្នកគិតនោះទេ ។ ការពិតអ្នកបានទទួលវាច្រើនហើយ តែភាពលោភលន់របស់អ្នក ចេះតែចង់ឱ្យអ្នកចង់បានការថ្នាក់ថ្នម និងយល់ចិត្តបន្ថែមទៀត ដូចអ្នកនេះ ដូចអ្នកនោះ ។ តើអ្នកណាអាចធ្វើបានទាំង១០ នោះ? ដូច្នេះសូមព្យាយាមនឹកគិតម្តងទៀត ថាពេលណាដែលអ្នកមានក្តីសុខជាង?

នេះគ្រាន់តែជាការចូលរួមមួយផ្នែកប៉ុណ្ណោះសម្រាប់អ្នកយកទៅពិចារណា ។ មិនមែនមានន័យថាអ្នកត្រូវតែទ្រាំទាំងគ្រាំចិត្តនោះទេ ។ ប្រសិនបើប្រាកដចិត្តថា គេអស់ចិត្តនឹងអ្នកហើយ សូមចាកចេញពីគេទៅ! សូមធ្វើការពិចារណាដោយខ្លួនអ្នកផ្ទាល់...



អត្ថបទ៖ jupi

1's reply

sweetie  V1  2017-4-24 17:27  | Show all posts
តែវាហួសពេលហើយ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top