Facebook Twitter Google+ Share

Emre Can ទាត់បកក្រោយចុងតង់ទីមួយជួយ Liverpool បាន៣ពិន្ទុដ៏សំខាន់

[Copy link]
382179 0
Share
Liverpool បានយកឈ្នះម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល១-០ ដើម្បីធានា៣ពិន្ទុសម្រាប់តំណែងលេខ៣ និងកៅអី Champions League នៅរដូវកាលក្រោយ។

18221651_10155465144397573_5988109216380549631_n_large.jpg
Emre Can លោតទាត់បកក្រោយ

ការប្រកួតនៅទឹកដី Vicarage Road ក្រុមភ្ញៀវមានឱកាសគ្រប់គ្រងបាល់ច្រើនជាងរហូត៦០ភាគរយហើយការស៊ុតចំគោលដៅមានរហូតដល់៨លើកខណ:ម្ចាស់ផ្ទះស៊ុតចំគោលដៅតែ២លើកប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ Liverpool មិនងាយនឹងទម្លាយសំណាញ់ទីរបស់ Watford ទេហើយជ័យជម្នះតែមួយគ្រាប់គត់របស់ពួកគេកើតនៅនាទី ៤៥+២ ជាការលោតទាត់បកក្រោយរបស់ Emre Can បន្ទាប់ពី Lucas ចាក់បាល់ទៅក្នុងប្រអប់។

ឆ្លងកាត់ការប្រកួតនេះក្រុមរបស់លោក Jurgen Klopp បច្ចុប្បន្ន នាំមុខលេខ៤ Manchester City ៣ពិន្ទុតែមានចំនួនប្រកួតលើសមួយប្រកួត ហើយចុងសប្ដាហ៍ Liverpool ត្រូវបើកទ្វារកីឡដ្ឋានចំណាស់ ១៣៣ឆ្នាំ Anfield របស់ពួកគេ ស្វាគមន៍ Southampton នៅថ្ងៃអាទិត្យ៕

18222150_10155465294577573_4776234950863719862_n_large.jpg

18194966_10155465295372573_8975612510076838783_n_large.jpg




ប្រភព៖ BBC
ប្រែ​សម្រួល៖ រុន វីរ៉ុត
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top