Facebook Twitter Google+ Share

អាហារ​១០​មុខ​ជួយ​សម្រក​ទម្ងន់​​​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព

[Copy link]
397760 0
Share
                                                                        

foods18.jpg


អាហារ​១០​មុខ​ជួយ​សម្រក​ទម្ងន់​​​របស់​អ្នក​ យ៉ាង​មាន​ប្រសិទ្ធភាពប្រភព៖​ businessinderមាន​រាង​ធាត់​​សម្បូរ​ទៅ​​ដោយ​ជាតិ​ខ្លាញ់​ច្រើន​ ក្បាល​ពោះ​ដុះ​​ធំ នេះ​មិនមែន​ជា​ក្តី​ប្រាថ្នា​របស់​ប្រិយមិត្ត​គ្រប់រូប​នោះ​ឡើយ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​លោក​អ្នក​បាត់បង់​សម្រស់ និង ​រូបរាង​ដ៏​គួរឲ្យ​ទាក់ទាញ​របស់​​លោក​អ្នក។ ជា​ពិសេស​សម្រាប់​មិត្ត​នារីៗ បើ​បញ្ហា​នេះ​កើត​មាន​ចំពោះ​ខ្លួន​​កាលណា​ហើយ​នោះ​​ច្បាស់​ជា​ស៊យ​ធំ​ជាក់ជា​មិនខាន។

យ៉ាងណាមិញ បើ​សិន​ជា​មិត្ត​អ្នកអាន​មិន​ចង់​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​បែប​នេះ​សូម​ទទួល​ទាន​អាហារ​​ទាំង​១០ ​មុខ​ខាងក្រោម​នេះ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ប្រសិទ្ធភាព​សម្រាប់​ការពារ​មិន​ឲ្យ​ធាត់ ឬ ជួយ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព។​

១)​ ស៊ុត
ការ​ទទួល​ទាន​ស៊ុត (ស៊ុត​ទាំង​មូល​)​មាន​ប្រយោជន៍​សម្រាប់​​ជួយ​ទប់ស្កាត់​ភាព​ធាត់។ ការ​សិក្សា​ស្រាវជ្រាវ​​ថ្មីៗ​បាន​រក​ឃើញ​ថា ស៊ុត​តាម​ពិត​មិន​ប៉ះពាល់​​បង្ក​ឲ្យ​មាន​ជាត​កូលេសស្ទ័ររ៉ូល (Cholesterol) និង មិន​​បណ្តាល​ឲ្យ​មាន​ជំងឺ​គាំងបេះដូង ដូច​ការ​ស្រាវជ្រាវ​មុនៗ​នោះ​ឡើយ​នោះ​គឺ​ការ​ជួយ​សម្រក​ទម្ងន់​នេះ​ឯង។

២)  ត្រី​សាម៉ុង (Salmon)
ប្រភេទ​ខ្លាញ់​ត្រី ជា​ពិសេស​មាន​នៅ​ក្នុង​ត្រី​សាម៉ុង គឺ​មាន​ប្រយោជន៍​ខ្ពស់​សម្រាប់​សុខភាព ត្បិតអី​វា​​ផ្ទុក​​​ជាតិ​ប្រូតេអ៊ីន និង សារធាតុ​ចិញ្ចឹម​​​អាច​ជួយ​រក្សា​​សារពាង្គកាយ​របស់​អ្នក​មិន​ឲ្យ​ឆាប់​ហេវហត់ ឬ ឆាប់​ឃ្លាន​​។ នេះ​មាន​​គុណ​ប្រយោជន៍​​​ល្អ​សម្រាប់​អ្នក​តម​អាហារ​ដែល​ជួយ​ការពារ​​មិន​ឲ្យ​ឆាប់​ធាត់។

៣) ដោះ​មាន់ និង សាច់គោ​ក្រហម
សាច់សត្វ​ ជា​ពិសេស​សាច់​ក្រហម​ និង ដោះ​មាន់​ត្រូវ​បាន​​គេ​អះអាង​ថា មាន​ផល់​ប៉ះពាល់​ដល់​សុខភាព ​ជា​ពិសេស​ជំងឺ​បេះដូង។ យ៉ាងណាមិញ ការ​សិក្សា​បាន​បង្ហាញ​ថា សាច់​ក្រហម​មិន​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង ឬ ទឹកនោម​ផ្អែម​នោះ​ឡើយ ហើយ​វា​ក៏​មិនមែន​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​មាន​​រោគ​សញ្ញា​ជំងឺ​មហារីក​នោះ​ដែរ។ ​​ស្រី​មួយ​ចំនួន​​​ដែល​ទទួល​ទាន​សាច់​ក្រហម​មិន​មែន​សុទ្ធតែ​​ប៉ះពាល់​បង្ក​ឲ្យ​មាន​ជំងឺមហារីក​នោះ​ទេ​​ដែល​នេះ​មាន​សារសំខាន់​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​យក​ទៅ​ទទួល​ទាន។

៤)​ ដំឡូង​ស្ងោរ
​ដំឡូង​ការពិត​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យូរ​ហើយ​ថា វា​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់។ ទោះបី​ជា​បែប​នេះ​ក្តី ហេតុផល​មួយ​​ដែល​ធ្វើ​ឲ្យ​វា​មាន​គុណប្រយោជន៍​នៅ​ទី​នេះ គឺ​ការ​ជួយ​សម្រក​ទម្ងន់ និង រក្សា​រាង។ វា​មាន​ផ្ទុក​សារធាតុ​ប្រូតេអ៊ីន​​ច្រើន​​មុខ និង ជាតិ​សរសៃ ដែល​ជា​តម្រូវការ​សម្រាប់​សុខភាព​រាងកាយ មាន​ដូច​ជា​​វា​​ទប់ទល់​មិន​ឲ្យ​ឆាប់​អស់​កម្លាំង ឬ ហេវហត់​ជា​ដើម។ នោះ​ហើយ​​ជា​អ្វី​ដែល​អ្នក​តម​អាហារ​ត្រូវ​ការ។

៥) សាច់​ត្រី​ធូណា (Tuna)
​ត្រី​ធូណា​ហាក់​មាន​តម្លៃ​ថ្លៃ​ ហើយ​ប្រិយមិត្ត​​ដែល​នៅ​ប្រទេស​កម្ពុជា​ពិបាក​រក​ទទួល​ទាន​បន្តិច ហើយ​វា​មាន​លក់​ភាគ​ច្រើន​នៅ​ហាង​ទំនើប​ធំៗ​តែ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ បើ​សិន​ជា​មាន​លទ្ធភាព​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​អាច​ទទួលទាន​ត្រី​ប្រភេទ​នេះ​បាន​ ព្រោះ​វា​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ តែ​មាន​ជាតិ​ខ្លាញ់​តិច​​​​​ជួយ​កាត់​បន្ថយ​ជាតិ​កាឡូរី​នៅ​ក្នុង​ខ្លួន​បាន​។

៦) សណ្តែក​​​គុយ​
សណ្តែក​គុយ​ត្រូវ​បាន​គេ​អះអាង​​ថា មាន​គុណ​​ប្រយោជន៍​ខ្ពស់​ផង​ដែរ​ដើម្បី​ជួយ​សម្រក​ទម្ងន់។ វា​មាន​ផ្ទុក​សារធាតុ​ប្រូតេអ៊ីន​ច្រើន​យ៉ាង​ និង ជាតិ​សរសៃ​ដែល​ជា​សារធាតុ​សំខាន់ៗ​ចំនួន​ពីរ​​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​មិន​ឆាប់​ហាវ​ហត់ ឬ ស្រេកឃ្លាន​។ ​​​​

៧) សណ្តែក​ដី
​​ទន្ទឹម​នឹង​​មាន​ផ្ទុក​សារធាតុ​ប្រូតេអ៊ីន ជាតិ​សរសៃ និង​សារធាតុ​មាន​គុណប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត សណ្តែក​ដី​គឺ​ជា​អាហារ​មួយ​ប្រភេទ​មាន​សារសំខាន់​​បំផុត​មួយ​​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់ ព្រោះ​ថា​វា​អាច​ជួយ​សម្រួល​ដល់​ភាព​ស្រេច​ឃ្លាត​យក​ទៅ​​ពិសារ​​ធ្វើ​ជា​អាហារ​សម្រន់​បាន​​​ជំនួស​ឲ្យ​អាហារ​៣​ពេល​​របស់​អ្នក​​។ ​

៨) ផ្លែ​ឈើ ជា​ពិសេស​ផ្លែឈើ​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​
ផ្លែ​ឈើ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ទូទៅ​ថា មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ក្រៅ​ពី​អាហារ​ទាំង​៣ ពេល​របស់​អ្នក។ យ៉ាងណាមិញ​​ទោះបី​ជា​វា​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អ្វី​ដែល​មាន​គុណប្រយោជន៍​ក្រៅ​ពី​ការ​អះអាង​នេះ គឺ​ការ​ជួយ​សម្រក​ទម្ងន់​​តែម្តង។ ផ្លែឈើ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ដូច​ជា​ផ្លែក្រូច ចេក ​ផ្លែ​​ម្នាស់​ជា​ដើម អាច​ជួយ​ការពារ​មិន​អាច​មាន​សម្ពាធ​ឈាម និង រក្សា​ថាមពល​ជាប់​ជានិច្ច។​​

៩) គ្រាប់​ជី

តាម​ការ​សិក្សា​ស្រាវជ្រាវ គ្រាប់​ជី​គឺ​ជា​អាហារ​ដ៏​មាន​គុណប្រយោជន៍ និង ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​ក្នុង​ចំណោម​គុណប្រយោជន៍​ទាំង​នោះ​គឺ​ការ​ជួយ​​សម្រក​ទម្ងន់​នេះ​ឯង។ ដោយ​សារ​តែ​វា​រីក​មាឌ​នៅ​ពេល​ដាក់​ជា​មួយ​ទឹក ដូច្នេះ​នៅ​​ពេល​ដែល​អ្នក​ទទួល​ទាន​ទៅ​វា​ប្រាកដ​ជា​រីក​មាឌ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​មិន​ងាយ​ទទួល​ទាន​អាហារ​ផ្តេសផ្តាស​ជា​ច្រើន​ទៀត។

១០) ​ប្រេង​ដូង
នៅ​ក្នុង​ប្រេង​ដូង​មាន​អាស៊ីត​មួយ​ប្រភេទ​​ឲ្យ​ឈ្មោះ​ថា Medium Chain Triglycerides (MCTs)។​អាស៊ីត​នេះ​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​នៅ​​ពេល​ដែល​ទទួលទាន​អាហារ​ដែល​មាន​ដាក់​​លាយ​ជាមួយ​​ប្រេង​ដូង​ និង ជួយ​ដុត​កម្លោច​ជាតិ​កាឡូរី​ទៀត​ផង។ ការ​ជួយ​សម្រក​ក្បាលពោះ​ក៏​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​រក​ឃើញ​នៅ​ក្នុង​ប្រេង​ដូង​ផង​ដែរ៕

ប្រែសម្រួល៖ ខេវិន​​​​​​​​​
ប្រភព៖​ businessinsider

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top