• admin
  • V1
  • admin
Facebook Twitter Google+ Share

ចំណុច​គួរ​ដឹង​ក្នុង​ការប្រើ​ដប​បំបៅ​ទឹកដោះគោ​កូនតូច​

[Copy link]
410537 0
Share
នៅពេលដែល​ចាំបាច់​ត្រូវ​បំបៅកូន ដោយ​ទឹកដោះគោ​ជំនួស​ទឹកដោះ​ម្តាយ  ឪពុកម្តាយ​ដែល​ទើប​មានកូន​ដំបូង ពិតជា​ពិបាក  ហើយ​មិនដឹង​ត្រូវធ្វើ​ដូចម្តេច​។​

​ខាងក្រោម​នេះ ជា​ចំណុច​ដែល​អ្នក​គួរ​ដឹង​ក្នុង​ការប្រើ​ដប​បំបៅ​ទឹកដោះគោ​កូនតូច​....​។​
​ ទឹកដោះ​ម្តាយ​ប្រសើរ​បំផុត​សម្រាប់​កូន​ទើបនឹង​កើត  មានគុណ​តម្លៃ​ផ្នែក​អាហារ​។ លើសពីនេះទៅទៀត ទោះបី​កូនបៅ​យ៉ាងណា  ក៏​មិនចេះ​អស់​និង​មិន​ខូច​ឡើយ​។ ម្យ៉ាងទៀត វា​ងាយស្រួល  មិនចាំបាច់​ត្រៀម​សម្ភារៈ​អ្វី​ច្រើន​នាំ​តែ​ពិបាក​។ ក៏ប៉ុន្តែ​ម្តាយ​ខ្លះ  មានការ​ចាំបាច់ មិនអាច​បំបៅកូន​បាន​គ្រប់ពេល ដូចជា ម្តាយ​ជា​មន្ត្រីរាជការ  ឬ​អ្នកធ្វើការងារ​ក្រុមហ៊ុន  អាច​បាន​ច្បាប់​ឈប់សម្រាក​មាតុភាព​តែ​៣​ខែ​ប៉ុណ្ណោះ​។ បើតាម​បណ្តា​ស្ថាប័ន  ឬ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ អាច​ឈប់សម្រាក​បាន​តិចជាង​នេះ  ឬ​ដោយសារ​មូលហេតុ​ម្តាយ​មាន​បញ្ហា​សុខភាព ពុំ​អាច​បំបៅ​ដោះ​កូន​បាន​។​

​ ចំពោះ​សម្ភារៈ​សម្រាប់​ច្រក​ទឹកដោះគោ​ឲ្យ​កូនបៅ  គ្មានអ្វី​ក្រៅពី​ដប​បំបៅ​នោះឡើយ​។ ទោះបី​កូនបៅ​ទឹកដោះ​ម្តាយ​ក៏ដោយ  ក៏មាន​ពេលខ្លះ ត្រូវការ​ដប​បំបៅ​នេះដែរ ដើម្បី​ដាក់​ទឹកដោះ​ម្តាយ​។  ដប​បំបៅ​នេះ ត្រូវ​ថែ​សម្អាត​ឲ្យ​បាន​ស្អាត​បំផុត​។ បើ​ពុំ​ដូច្នេះ​ទេ  មេរោគ​ផ្សេងៗ អាច​ឆ្លង​ចូលទៅ​កូន​បាន​ដោយ​ងាយ តាមរយៈ​ដប​បំបៅ​នេះ​។  ក្រៅពី​ដប​បំបៅ អ្នក​ម្តាយ​ត្រូវមាន​សម្ភារៈ​ផ្សេងៗ​ទៀត  សម្រាប់​សម្អាត​ដប​បំបៅ​ក្បាល​ដប​ជ័រ  រួមទាំង​ការត្រៀម​ទឹកដោះគោ​ឲ្យ​កូន​ជាដើម​។​

-​ត្រូវ​ត្រៀម​ដប​បំបៅកូន​ប៉ុន្មាន​ដប ទើប​សមល្មម​?

​ បើ​កូនបៅ​តែ​ទឹកដោះគោ គួរ​ត្រៀម​ដប​និង​ក្បាលដោះ​ជ័រ​យ៉ាងតិច​ប្រមាណ ៨​ឈុត  សម្រាប់​ប្រើប្រាស់​ក្នុង​១​ថ្ងៃ​។ ចំពោះ​កូន​ទើបនឹង​កើត​រហូតដល់ ១២ ខែ  អាច​ប្រើ​ដប​ចំណុះ ១២៥ មិ​ល្លី​លីត្រ​។​

-​ត្រូវ​ស្ងោរ​ដប​បំបៅ​ទេ​? បើ​ស្ងោរ ប្រើ​រយៈពេល​ប៉ុន្មាន​?

​ ដប​បំបៅ​និង​ក្បាល​ជ័រ ត្រូវតែ​សម្អាត​ដោយ​ការសម្លាប់​មេរោគ  មុននឹង​យកមកប្រើ​។ ត្រូវតែ​ធ្វើ​ដូចម្តេច រហូត​ទាល់តែ​កូន​ឈប់​បៅ  ដើម្បី​ការពារ​មេរោគ​បាក់តេរី​ផ្សេងៗ​។ ពិធី​សម្លាប់​មេរោគ  គឺ​ស្ងោរ​ក្នុង​ទឹក​ពុះ​។ សម័យមុន​ដប​បំបៅ​ជា​ដប​កែវ  ទោះបី​ស្ងោរ​យូរ​ប៉ុណ្ណា ក៏​មិន​អី​ដែរ​។ ប៉ុន្តែ​ដប​ប្លា​ស្ទិ​ក  ស្ងោរ​ញឹកញាប់​ពេក ឬ​ស្ងោរ​យូរពេក វា​នឹង​ខូច​។ អ្នកខ្លះ​យក​ដប  និង​ក្បាលដោះ​បំបៅ​នោះ ទៅ​ចំហុយ ក្នុង​ចង្ក្រាន​អគ្គីសនី  ឬ​ត្រាំ​ក្នុង​ទឹក​ដែល​លាយថ្នាំ​សម្លាប់​មេរោគ ក្រោយពេល​លាង​សម្អាត​ហើយ​។​

-​ត្រូវ​ប្តូរ​ក្បាល​ដប​ថ្មី នៅពេលណា​?

​ ដប​មិន​ងាយ​ខូច​ទេ លើកលែងតែ​ស្ងោរ​យូរ​វា​អាច​រលាយ​។  តែ​ចំពោះ​ក្បាលដោះ​បំបៅ នៅពេល​ប្រើប្រាស់​ញឹកញាប់ វា​បណ្តាល​ឲ្យ​ខូច​។  ដូចនេះ​គួរ​ពិនិត្យ​ក្បាលដោះ ឲ្យ​បាន​ញឹកញាប់​បន្តិច គឺ​រៀងរាល់​២-៣​ខែ  ដើម្បី​ឲ្យ​ដឹងថា តើ​គុណភាព​របស់​វា​នៅ​ល្អ អាច​ប្រើ​បាន​ឬ​អត់​?  នៅពេល​បំបៅកូន​ទឹកដោះគោ​ចេញមក​តាម​ក្បាលដោះ ម្តង​ច្រើន​ម្តង​តិច  នេះ​គឺ​ដោយសារ​ក្បាល​នោះ​ធ្លុះ ក្លាយជា​ប្រហោង​ធំៗ  ធ្វើ​ឲ្យ​ទឹកដោះគោ​ចេញមក​ច្រើន រហូត​ធ្វើ​ឲ្យ​កូន​ឈ្លក់​បាន​។​

-​ ក្បាលដោះ​ជ័រ​ប្រែ​ពណ៌ ឬ​កាន់តែ​ស្តើង ហើយ​ទន់​ជាង​មុន​។  ពេល​កូន​ជញ្ជក់​ក្បាលដោះ​នោះ នឹង​សំប៉ែត  រហូត​ទាល់តែ​ធ្វើ​ឲ្យ​ទឹកដោះគោ​ហូរ​ចេញ​មិន​រួច​។​
-​រន្ធ​ក្បាលដោះ​បំបៅ កាន់តែ​រីក​ធំ​ទៅៗ ឬ​រហែក​។
- ​កូន​ជញ្ជក់​ហើយ នៅតែ​មិន​ហូរ ធ្វើ​ឲ្យ​កូន​មួម៉ៅ ព្រោះ​ពិបាក​ជញ្ជក់​។  វា​អាច​បណ្តាលមកពី​រន្ធ​ក្បាលដោះ​ជ័រ​នោះ​តូច​ពេក​។  បើ​ក្បាល​ដប​បំបៅ​មាន​សភាព​ដូចនេះ អ្នក​គួរតែ​ប្តូរ​ថ្មី  ទើប​ជាការ​ប្រសើរ​។​

*​ប្រើ​ក្បាលដោះ​ជ័រ​បែបណា​ល្អ​?

​ក្បាលដោះ​ជ័រ  ដែលមាន​លក់​សព្វថ្ងៃ មាន​បី​ខ្នាត​គឺ S,M,L (Small, Medium, Large)​។  នេះ​ពុំមែន​សំដៅលើ​ទំហំ​នៃ​ក្បាលដោះ​ជ័រ​នោះទេ  គឺ​សំដៅលើ​រន្ធ​នៃ​ក្បាលដោះ​ជ័រ​នោះ​។ ដូចនេះ  គួរ​ជ្រើសរើស​ប្រើ​ឲ្យ​បាន​សមស្រប​តាម​វ័យ​របស់​កូន​។ បើ​កូន​ទើបនឹង​កើត  គួរប្រើ​ទំហំ S ព្រោះ​រន្ធ​របស់​វា​តូច ធ្វើ​ឲ្យ​ទឹកដោះ​ចេញ​តិច  កូន​ក៏​មិន​ឈ្លក់​ដែរ​។ នៅពេល​សង្កេតឃើញថា កូន​ជញ្ជក់​ទឹកដោះគោ​ក្នុង​ដប  មិនសូវ​ចេញ​នេះ​ដោយសារ​កូន​របស់​អ្នក​កាន់តែ​ចម្រើន​វ័យ​ធំ​ឡើងៗ  ឯការ​ជញ្ជក់​ក៏​កាន់តែខ្លាំង​ជាង​មុន​។ បើ​ដូចនេះ  អ្នក​គួរតែ​ប្តូរ​មក​ប្រើ​ក្បាលដោះ​ជ័រ​ដែលមាន​រន្ធ​ធំ​ជាង​នេះ​។​

​ ក្បាលដោះ​ជ័រ​មាន​ពីរ​យ៉ាង គឺ​ប្រភេទ​ជ័រ​ពណ៌​ស​ថ្លា និង​ជ័រ​ពណ៌​ត្នោត​។  ប្រភេទ​ពណ៌​ស​ថ្លា វា​នឹង​ធន់​ជាង​ពណ៌​ត្នោត  ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុងការ​ប្រឹង​ជញ្ជក់​៕
​     


                                                                                                                                            

Ogjimdexy2

Ogjimdexy2
                                          
                                                                   .                                 
                                                                                                  
  
               
   
          
ប្រភព--CEN.COM.KH
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top