• admin
  • V1
  • admin
Facebook Twitter Google+ Share

​ដើរ​ជួយ​ឱ្យ​ក្មេង​ឈ្លាសវៃ​

[Copy link]
409549 0
Share
មនុស្ស​ស្ទើរតែ​គ្រប់គ្នា សុទ្ធតែ​ដឹង​ថា កុមារ​ដែល​ដើរ  ឬ​ជិះ​កង់​ទៅ​សាលារៀន នឹង​បន្ថយ​បាន​គ្រោះថ្នាក់​«​ធា​ត់​»  ប៉ុន្តែ​តាម​ការស្រាវជ្រាវ​មួយ នា​ពេល​ថ្មីៗ​នេះ ពួក​អ្នក វិទ្យាសាស្ត្រ  បានបញ្ជាក់​ថា ការដើរ ជួយ​ឱ្យ​កុមារ​ប្រែជា​ឈ្លាសវៃ​ជាង​។​

តាម​ ទស្សនា​វ​ដ្តី Daily Mail(​អង់គ្លេស​)ពួក​អ្នក​ស្រាវ ជ្រាវ​ដា​ណឺ​ម៉ាក  បាន​រកឃើញថា កុមារ​ដែល​បាន​ឪពុក​ម្តាយ​ជូន  ឬ​ធ្វើ​ដំណើរ​ដោយ​យានជំនិះ​សាធារណៈ​ ទៅ​សាលារៀន  ច្រើន​តែ​ជួប​ការលំបាក​ក្នុង​ការប្រមូលផ្តុំ​ពេល​រៀនសូត្រ​នៅ​សាលា​។​

​ ​លទ្ធផល​ស្រាវជ្រាវ  បាន​បង្ក​ការភ្ញាក់ផ្អើល​សម្រាប់​ពួក​អ្នកវិទ្យាសាស្ត្រ​  ព្រោះថាគោលបំណង​ដំបូង​របស់​ការស្រាវ ជ្រាវ​នេះ  គ្រាន់តែ​សំដៅ​ស្វែងរក​ឥទ្ធិពល​របស់​ទម្លាប់​ទ​ទួល​ទានពេល  ព្រឹក​និង​ថ្ងៃត្រង់​របស់​កុមារ​នៅ​សាលារៀន​ទៅដល់​សមត្ថភាព​ប្រមូលផ្តុំ​ របស់​វា​។​

​​ពួក​អ្នក​ស្រាវជ្រាវ បាន​អះអាង​ថា ការដើរ  ឬ​ជិះ​កង់​ទៅ​សាលារៀន នឹង​ជួយ​ឱ្យ​កុមារ​ងាយស្រួល​ប្រមូលផ្តុំ​ជាង​។  អាស្រ័យហេតុនេះ មេរៀន​នៅ​សាលា នឹង​ត្រូវបាន​ពួក​វា​ក្តាប់បាន  និង​យល់​ល្អិតល្អន់​ជាង​។​

​​លោក Miles Egelund  អ្នកដឹកនាំ​ការស្រាវជ្រាវ បាន​មានប្រសាសន៍ថាៈ​«​មនុស្ស​ជាច្រើន បាន​និយាយថា  ការ​ហាត់ប្រាណ ជួយ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ស្រឡះស្រឡំ​ជាង​។  ប៉ុន្តែ​ការស្រាវជ្រាវ ចង្អុលបង្ហាញ​ថា ការ​ហាត់ប្រាណ​ក្នុង​រយៈពេល​វែង  នៅ​មាន​ឥទ្ធិពល និង​ផ្តល់​ជំនួយ​ដល់​សកម្មភាព​ខួរក្បាល​ផ្សេងៗ​។ ដូច្នេះ  ដើម្បី​បង្កើន​សមត្ថភាព​រៀនសូត្រ​របស់​កុមារ ប្រការ​សំខាន់ គឺ​ឪពុកម្តាយ  គួរ​ឱ្យ​កូន​របស់​ខ្លួន​ដើរ​ដោយ​ខ្លួនឯង ឬ​ជិះ​កង់​ទៅ​សាលារៀន​» ។​

​ ​ការស្រាវជ្រាវ​មួយ​ពី​មហាវិទ្យាល័យ​ម៉ុងរ៉េអាល (​កាណាដា​)​មុននេះ  ក៏​បង្ហាញ​ដែរ​ថា ការ​ហាត់ប្រាណ  ជួយ​ឱ្យ​ខួរក្បាល​សម្រួល​ការប្រើប្រាស់​អុកស៊ីហ្សែន​ល្អ​ជាង​។ ទន្ទឹម​នោះ  ការ​ហាត់ប្រាណ នៅ​ជួយ​ធ្វើឱ្យ​ថយចុះ​ភាព​តានតឹង និង​បង្កើន​ភាពឈ្លាសវៃ​៕​
                                                                                                                                            

Zde2odexmw

Zde2odexmw
                                          
                                                                   .                                 
                                                                                                  
  
               
   
          
ប្រភព--CEN.COM.KH
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top