• frieddivy
  • Guest
  • frieddivy
Facebook Twitter Google+ Share

ទារក​មិន​គ្រប់​គីឡូ អាច​ធំធាត់​បាន​ដោយ​ទឹកដោះគោ​ម្សៅ

[Copy link]
410653 0
Share
សម្រាប់​ទារ​កកើត​មិន​គ្រប់​គី​ឡូ (​មាឌ​តូច ខុស​ប្រក្រតី​)  តិច​ជាង​ទម្ងន់​ស្តង់ដារ ចាប់ពី ២​គ​.​ក្រ​- ២,៤​គ​.​ក្រ ឡើងទៅ​។  ការសិក្សា​ថ្មី បាន​ណែនាំ​ថា ការបន្ថែម​ម្សៅ​ទឹកដោះគោ  ពី​លើ​ការ​បំបៅ​ដោះ​កូន អាច​ជួយ​ពួកគេ​ឱ្យ​ធំធាត់​ឆាប់រហ័ស​បាន​។​

​ ក្នុង​ការ​សិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ BMC Pediatrics  អ្នកស្រាវជ្រាវ បាន​តាមដាន​ទារក ១៧១​នាក់ ដែល​មាន​ទម្ងន់​ប្រមាណ  ០,៩​គ​.​ក្រ ដែល​កើត​ក្នុងអំឡុង​សប្តាហ៍​ទី​២៧ នៃ​ការ​មាន​ផ្ទៃពោះ  គឺ​កើតមុន​កំណត់ មុន​១០​សប្តាហ៍ ដោយ​ឱ្យ​ទារក​ប្រមាណ​ពាក់កណ្តាល  បៅ​ទឹកដោះ​ម្តាយ ខណៈ​ដែល​ពាក់កណ្តាល​ទៀត ត្រូវ​បំបៅ  ដោយ​ទឹកដោះ​ម្តាយ​តិចតួច និង​បន្ថែម​ដោយ​ម្សៅ​ទឹកដោះគោ​។​

​លទ្ធផល​ រកឃើញថា ក្មេង​ដែល​ទទួល​របប​អាហារ ៧៥% ជា​ទឹកដោះ​ម្តាយ  ធំធាត់​យឺត​ជាង​ក្មេង​មួយ​ក្រុម​ទៀត ហើយ​ឥទ្ធិពល​នេះ  កាន់តែ​ខ្ពស់​សម្រាប់​ក្មេង​ដែល​ត្រូវ​បំបៅ​ទឹកដោះ​ម្តាយ  ដែល​បានមកពី​ការបរិច្ចាគ​របស់​ស្ត្រី ដែល​មិនមែន​ជា​ម្តាយ​របស់​ខ្លួន​។​

​ អ្នកស្រាវជ្រាវ បាន​រកឃើញ​ទៀតថា  ការបន្ថែម​ម្សៅ​ទឹកដោះគោ​ដល់​ទារក​ទម្ងន់​តិច នៅ​ពេល​កើត  អាច​ជួយ​ធ្វើឱ្យ​អត្រា​លូតលាស់​របស់​ពួកគេ មាន​ភាពល្អប្រសើរ​។​

​ ការសិក្សា​មុនៗ បានបង្ហាញ​ថា ទារក​ដែល​ត្រូវ​ចិញ្ចឹម ដោយ​ទឹកដោះគោ​ម្សៅ  លូតលាស់​ក្នុងអំឡុង ២-៣​ខែ​ដំបូង លឿន​ជាង​ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ​។  ទោះជា​យ៉ាងណា អ្នកជំនាញ នៅតែ​ណែនាំ​ឱ្យ​បំបៅកូន ដោយ​ទឹកដោះ​ម្តាយ  ព្រោះ​វា​មាន​ប្រយោជន៍​ការពារ​ទារក ប្រឆាំង​ការឆ្លង​មេរោគ  ហើយ​ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ មាន​ទំនោរ​រាក​រូស ឬ​ក្អួត​តិច  និង​មាន​ការឆ្លង​មេរោគ​នៅ​ដើមទ្រូង និង​ត្រចៀក​តិច  បើ​ប្រើ​ប​ធៀប​នឹង​ទារក​ដែល​បៅ​ទឹកដោះគោ​៕​
                                                                                                                                            

Nzq0ntq0mg

Nzq0ntq0mg
                                          
                                                                   .                                 
                                                                                                  
  
               
   
          
ប្រភព--CEN.COM.KH
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top