• frieddivy
  • Guest
  • frieddivy
Facebook Twitter Google+ Share

​ក្មេង​ឆេវឆាវ​ជាប្រចាំ គឺជា​រឿង​ព្រួយបារម្ភ​

[Copy link]
409990 0
Share
ក្មេង​ដែល​មាន​អារម្មណ៍​ឆេវឆាវ​ម្តង​ម្កាល ចាត់ទុកថា ជា​ការ ធម្មតា​។  ប៉ុន្តែ​ប្រសិនបើ​ក្មេង​ទាំងនោះ មាន​ចរិក​ឆេវឆាវ​ជាប់​រហូត  វា​មិនមែន​ជា​ការធម្មតា​ឡើយ វា​អាច​ទាក់ទង​នឹង​អាកប្បកិរិយា​។​

​​ ការ​សិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of Child Psychology  and Pschiatry បានធ្វើការ​ស្ទាបស្ទង់​ពី​ឪពុក​ម្តាយ​ជិត ១.៥០០​នាក់   បាន​រកឃើញថា ក្មេង​ថ្នាក់​មត្តេយ្យ ៨៤% បាន​បញ្ចេញ​អារម្មណ៍​ឆេវ ឆាវ  ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​មាន​តែ ៨,៦%​ទេ  ដែល​មាន​អារម្មណ៍​ឆេវឆាវជាប្រចាំ​។​

​​ក្រុម​អ្នកស្រាវជ្រាវ  បាន​សាកសួរ​ឪពុក​ម្តាយ​នៃ​ក្មេង​អាយុ ៣-៥​ឆ្នាំ ពី​ភាព​ញឹកញាប់  និង​ភាព​ធ្ងន់ធ្ងរ​នៃ​អារម្មណ៍​ឆេវឆាវ​របស់​កូន​ពួកគេ​។​
យោង​តាម​លោក​ស្រី​ឡូ​រ៉េ​ន វ៉ក​ស៍ឆ្លាក (Lauren Wakschlag)  ដែលជា​អ្នក​ស្រាវជ្រាវ មក​ពី​សាលា​វេជ្ជសាស្ត្រ​ហ្វេ​ន​បឺក  នៃ​សាកលវិទ្យាល័យណថ​វេ​ស្ទើន (Northwestern University Feiberg School of  Medicine) បានឱ្យដឹងថា អាកប្បកិរិយា​មិន​ប្រក្រតី​មួយ  គឺ​ការ​មាន​អារម្មណ៍​ឆេវឆាវ​ហួស​ព្រំដែន​ញឹកញាប់ នៅពេល​ក្មេង​ខឹង  ឬ​អាក់អន់ចិត្ត ដោយ​ក្មេង ៨,៣% រកឃើញថា មាន​អារម្មណ៍​ឆេវឆាវ​ខ្លាំង យ៉ាង  ហោច​ម្តង ក្នុង​១​សប្តាហ៍  ហើយ​វា​ក៏​មិន​ប្រក្រតី​សម្រាប់​ក្មេង​ដែល​មាន​អារម្មណ៍​ឆេវឆាវ  ដោយ​ក្មេង​ប្រមាណ ១៤% មាន​អារម្មណ៍​ឆេវឆាវ​យូរ​ជាង ៥​នាទី យ៉ាងតិច​ម្តង  ក្នុង​១​សប្តាហ៍​។​

​ក្រៅពីនេះ  មាន​ក្មេង​តិចតួច​ដែល​បង្ហាញ​នូវ​ភាព​កោងកាច ដូចជា ខាំ ឬ​ទាត់​ធាក់  អំឡុង​ពេល​ឆេវឆាវ ខណៈ​ដែល​ឪពុក​ម្តាយ បាន​រាយការណ៍​ថា ក្មេង៨,២%  បានបង្ហាញ​ភាព​ព្រហើនកោងកាច រាល់​សប្តាហ៍ អំឡុង​ពេល​ឆេវឆាវ ហើយ​១០%  បាន​បញ្ចេញ​អារម្មណ៍​ឆេវឆាវ​ដាក់​អ្នកដទៃ​។​

​យ៉ាងណាក៏ដោយ  អ្នកស្រាវជ្រាវ​ទទួលស្គាល់​ថា «​អាកប្បកិរិយា​ខុស​ប្រក្រតី​ទាំងនេះ  អាច​កើតមាន​នៅ​ពេល​ខ្លះ​។ តែ​បើ​វា​កើតឡើង​ជា​ប្រចាំ  ទើប​ជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​»​៕
                                                                                                                                            

Ndi0n2zjzg

Ndi0n2zjzg
                                          
                                                                   .                                 
                                                                                                  
  
               
   
          
ប្រភព--CEN.COM.KH
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top