• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

កម្មវិធី​កែ​រូប​​លើ iPhone បែប Double Exposures ស្អាត​មិន​ចាញ់ Photoshop

[Copy link]
372992 0
Share
ប្រិយមិត្ត​​ដែល​ចូល​ចិត្ត​កែ​រូប​ប្រភេទ​ ​Double Exposures ក្នុង Photoshop លើ​កុំព្យូទ័រ​​ប្រាកដ​ជា​បាន​ដឹង​ពី​ភាព​ស្មុគស្មាញ​ក្នុង​ការ​ច្នៃ​រូប​ប្រភេទ​នេះ។

1562.jpg


យ៉ាង​ណា​មិញ​ ​សម្រាប់​អ្នកដែល​ប្រើ​ ​iPhone​ ​គឺ​អាច​បង្កើត​រូប​ប្រភេទ​ ​Double Exposures​ ​ជា​មួយ​កម្មវិធី​ខាង​ក្រោម​នេះ​បាន​យ៉ាង​ងាយ​ស្រួល​ ​ហើយ​លទ្ធផល​មិន​ចាញ់​ ​Photoshop។

១. កម្មវិធី Enlight



កម្មវិធី​នេះ​ដាក់​លក់​លើ App Store តម្លៃ​ជាង ៣ ដុល្លារ តែ​ក៏​អាច​ដោនឡូត​វា​ដាក់​លើ iPhone បាន​​ដែរ គ្រាន់​តែ​តំឡើង TutuApp រួច Search ពាក្យ​ថា Enlight ហើយ​ចុច Get ជា​ការ​ស្រេច។ ចំពោះ​មុខងារ​ពិសេស​ Enlight មាន​សមត្ថភាព​ពិសេស​ដោយ​គ្រាន់​តែ​ផ្គុំ​រូប​ពីរ​ចូល​គ្នា អាច​​កែថែម​ពន្លឺ ថែម Subject ធ្វើ​ឲ្យ​​រូបភាព​ធម្មតា​ក្លាយ​ជា​រូប​​បែប Double Exposure យ៉ាង​ស្រស់​ស្អាត។

1563.jpg
កម្មវិធី Enlight


២. កម្មវិធី LightX Blue



កម្មវិធី​នេះ​ក៏​ដាក់​លក់​ដែរ​លើ App Store តម្លៃរបស់​វា​​ជិត ២ ដុល្លារ​ដែរ តែ​យ៉ាង​ណា​អ្នក​ក៏​អាច​ដោនឡូត​ដាក់​លើ iPhone បាន​ហ្វ្រីៗ​ដូច​គ្នា គ្រាន់​តែ​តំឡើង TutuApp រួច Search ពាក្យ​ថា lightX ហើយ​ចុច Get ជា​ការ​ស្រេច។ ចំពោះ​មុខងារ​ពិសេស​វា អាច​ធ្វើ​ឲ្យ​រូប​ភាព​ធម្មតា​ទៅ​ជា រូបភាព​ដ៏​ទាក់​ទាញ​ដូចជាបន្ថែម​ពន្លឺ​ឲ្យ Subject, Mix រូបភាព​ចូល​គ្នា​ (ស្រដៀង Enlight ដែរ)។

1564.jpg
កម្មវិធី LightX


៣. កម្មវិធី Fused : Double Exposure




កម្មវិធី​នេះ​កំពុង​ពេញ​និយម​​ខ្លាំង​សម្រាប់​អ្នក​ដែល​ចូលចិត្តថត​រូប កែ​រូប​តាម​ទូរសព្ទ ព្រោះ​​វា​មាន​មុខងារ​ច្រើន អាច​កែ​រូប​បាន​ស្អាត​ទាក់​ទាញ​មិន​ចាញ់​ ហើយ​ថែម​ទាំង​ដោនឡូត​ដាក់​លើ iPhone បាន​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

1565.jpg
កម្មវិធី Fused

៤. កម្មវិធី Pixlr - Photo Collages



កម្មវិធី​នេះ​ចំណាស់​ដែរ​ហើយ ប៉ុន្តែ​វា​ទើប​តែ Update មុខងារ​ថ្មី​បន្ថែម​ទៀតដែល​មុខងារ​ថ្មី​នោះ​​​គឺ Double Exposure រួម​និង​មុខងារ​កែ​ផ្ទៃ Background ឲ្យ​ស្អាត​ដូច​ថត​ក្នុងស្ទូយ៉ោ។

1566.jpg

៥. កម្មវិធី Ripl – Boost Your Social Media



កម្មវិធី​នេះ​ គ្រាន់​តែ​ជា​កម្មវិធី​កែ​រូប​ធម្មតា​ទេ គ្មាន​មុខងារ Double Exposure តែ​ចំណុច​ពិសេស​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ វា​អាច​ដាក់រូបភាព​បញ្ចូល​គ្នា ដាក់​ថែម Poster ប្រ៉ម៉ូត​ផលិតផល​បែប​ពាណិជ្ជកម្ម ចំពោះ​អ្នក​ដែល​លក់​ទំនិញ​តាម​អនឡាញ​ប្រាកដ​ជាមិន​អាច​ខ្វះ​បាន​នោះ​ទេ៕

1567.jpg
កម្មវិធី Ripl


ប្រភព៖ sabay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top