Facebook Twitter Google+ Share

សុខ សុវណ្ណ ​​មិន​សង្ឃឹម​​អាច​​ជួយ​បឹង​កេត ​ប៉ះ​ភ្នំពេញ​ក្រោន ខាន​ស្អែក​​​ព្រោះ...

[Copy link]
355841 0
Share
​ខ្សែ​ការពារ​ឆ្នើម​របស់​ក្លឹប​បឹង​កេត​ សុខ សុវណ្ណ មិន​ហ៊ាន​រំពឹង​បាន​ជួយ​​ក្រុម​​ក្នុង​ជំនួប​ជើង​ទី​២ នៃ​លីគ​កំពូល​កម្ពុជា​​ប៉ះ​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ ខាន​ស្អែក​នេះ​ទេ ព្រោះ​របួស​សាច់​ដុំ​ភ្លៅ​ខាង​ក្រោយ​មិន​ទាន់​ជា​ទាំង​ស្រុង។

sok-sovan-training-boeungket-angkor_large.jpg
សុខ សុវណ្ណ (កំពុង​ហ្វឹកហាត់​កន្លង​មក)

ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​រូប​គេ​ទើប​ត្រឡប់​ចូល​ទីលាន​ហ្វឹកហាត់​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​សារ​របួស​ទើប​បាន​ធូរស្រាល។ ចំពោះ​ជំនួប​ដ៏​សំខាន់​​ប៉ះ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ សុវណ្ណ គិត​ថា ខ្លួន​ប្រហែល​មិន​បាន​ចូល​លេង​ទេ ​ទោះ​របួស​បាន​ធូរស្រាល​តែ​ស្ថានភាព​កម្លាំង​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​ដូច​មុន។

​បុរស​កូន​មួយ​រូប​នេះ​បន្ថែម​ថា ប៉ុន្តែ​ចំពោះ​ការ​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់ Singapore Cup 2017 ​​អាច​បាន​​ជួយ​ក្រុម​ទាន់​ពេល​វេលា។ ​ក្រុម​របស់​គេ​ នឹង​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧ ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​នេះ។

​បឹង​កេត​ ជួប​ភ្នំពេញ​ក្រោន ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​វេលា​ម៉ោង ៦​ល្ងាច។ ដោយ​ឡែក​ការ​ប្រកួត Singapore Cup វិញ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​សម្រេច​ឲ្យ​ក្រុម​បឹង​កេត និង​ណាហ្គាវើល ​ទៅ​ចូល​រួម​ប្រកួត​។

​ក្នុង​ពាន​រង្វាន់ Singapore Cup នេះ​​​បឹង​កេត​ជួប​​ក្រុម​សិង្ហបុរី​ Warriors FC ​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៧ ខណៈ​ណាហ្គាវើល ប៉ះ​ក្រុម​​សិង្ហបុរី Balestier Khalsa ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧៕ ​

boeungket-line-up_large.jpg
ក្រុម​បឹង​កេត​
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
ប្រភព៖ sabaynews

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top