• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

​វិធីសាស្ត្រ​ងាយៗ ក្នុង​ការជំរុញ​ដល់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​

[Copy link]
352279 0
Share
0ca80a90-06a9-4ac6-94e6-1687130983fd.jpg

ភ្នែក​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​មនុស្ស​យើង ព្រោះ​វា​ជួយ​ឲ្យ​អ្នក​អាច​មើលឃើញ​នូវ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​បាន​។ អ្វី​ដែល​គេ​និយាយ​ជា​ញឹកញាប់​នោះ​គឺថា បើ​ស្រឡាញ់​នរណាម្នាក់​គឺ​គេ​តែងតែ​ប្រៀបធៀប​នឹង​ការស្រឡាញ់​ស្មើ​នឹង​កែវភ្នែក​។ ដូច្នេះ​ភ្នែក​ក៏​ជា​សរីរាង្គ​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ និង​ថែរក្សា​ឲ្យបាន​ល្អ​បំផុត​ដែរ​។

​ដើម្បី​ភ្នែក​កាន់តែ​មាន​ឃើញច្បាស់​ល្អ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​ជំរុញ​ដល់​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ភ្នែក​ឲ្យបាន​គ្រប់គ្រាន់​។ បន្ទាប់មក វា​នឹង​បញ្ចេញ​កាក​សំណល់​ពី​ភ្នែក​បាន​កាន់តែ​ច្រើន​ផង​ដែរ​។ វិធីសាស្ត្រ​ងាយៗ​ក្នុង​ការអនុវត្ត​មាន​ដូចជា​៖

    ​ដើម្បី​លាង​សម្អាត​ភ្នែក ចូ​រលាយ​ទឹកអំបិល​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​យកមក​ស្អំ​នៅលើ​ភ្នែក​ទាំង​សងខាង​ដើម្បី​ជំរុញ​ដល់​ការចេញ​ទឹកភ្នែក ដូច្នេះ​វា​នឹង​ជួយ​ឲ្យ​ភ្នែក​បាន​សម្រាក​បែប​ធម្មជាតិ​
    ​ដើម្បី​បង្កើន​របត់​ឈាម​ចិញ្ចឹម​ភ្នែក ចូរ​ម៉ាស្សា​ឆ្អឹង​នៅ​ជុំវិញ​ភ្នែក​ដោយ​ប្រុងប្រយ័ត្ន​។ ចូរ​ម៉ាស្សា​ដោយ​ការ​ឈ្លី​ជារ​វ​ង្វ​ង់​ដើម្បី​បង្កើន​លំហូរ​ឈាម​
    ​ដើម្បី​ជំរុញ​ដល់​មុខងារ​ភ្នែក ចូរ​បិត​ភ្នែក​ឲ្យ​ខ្លាំង ហើយ​ទប់​ជាប់ ១០​វិនាទី​។ ចូរ​ធ្វើ​បែប​នេះ​ឲ្យបាន​ច្រើន ដើម្បី​បន្ធូរ​ភាព​តានតឹង​របស់​ភ្នែក និង​សាច់ដុំ​ភ្នែក​។
    ​ដើម្បី​បន្ថយ​ភាព​ហើម​របស់​ភ្នែក ចូ​រចិត​ចំណិត​ដំឡូងបារាំង​ឆៅ​មួយ​ចំណិត ហើយ​ស្អំ​នៅ​ជុំវិញ​ភ្នែក ចិញ្ចើម​ខាងក្រោម ថ្ពាល​ខាងលើ និង​សៀតថ្កា ដើម្បី​ភ្ញោ​ចដ​ល់​លំហូរ​ទឹក​រងៃ​៕



ប្រភព៖ Everyday

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top