Facebook Twitter Google+ Share

PSG នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ Aubameyang ក្នុងតម្លៃ ៦១​ លាន​​ផោន​

[Copy link]
344659 0
Share
Aubameyang.jpg
ក្លឹប​យក្ស​បារាំង Paris Saint-Germain អាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ខ្សែប្រយុទ្ធ Pierre Emerick Aubameyang ពី​ក្លឹប Dortmund ក្នុងតម្លៃ​៦១​លាន​ផោន​ហើយ ខណៈពេលដែល​ពួកគេ​ចាប់ផ្តើម​រុះរើ​ក្រុម​នៅ​រដូវក្តៅ ដោយមាន​បំណង​ដណ្តើម​យកពាន​ជើងឯក​នៅ​រដូវ​កាល​ក្រោយ​ឱ្យ​បាន​។​

​នៅ​រដូវ​កាល​នេះ​ក្លឹប PSG មិនអាច​តាម​ទាន់​ក្រុម Monaco ទេ ខណៈ​ក្រុម​របស់លោក Unai Emery ខកខាន​មិនបាន​លើក​ពាន​ជើងឯក Ligue 1 ជា​លើកដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ត្រូវ​ក្រុម Barcdelona ទម្លាក់​ចេញពី​ក្របខណ្ឌ CL ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ផងដែរ​។​

​ថ្នាក់ដឹកនាំ​ក្លឹប PSG បាន​ចាត់ទុកថា ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គា​បុ​ង​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​ចម្បង​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​រកបាន​៣១​គ្រាប់​នៅ​ក្របខណ្ឌ Bundesliga ដោយ​នាំមុខ​កីឡាករ Robert Lewandowski ដើម្បី​លើក​ពាន​ស្បែក ជើង​មាស​។​

​Aubameyang បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​ចង់​ឈានឡើង​មួយកម្រិត​ទៀត ខ្ញុំ​ត្រូវតែ​ចាកចេញ​នៅ​រដូវក្តៅ​នេះ​”​។ តាម​ព័ត៌មាន​ថា មានការ​ព្រមព្រៀង គ្នា​ជាមួយ​ក្លឹប ហើយ​ភាគី​ទាំងពីរ​អាច​នឹង​សម្រេច​កិច្ចសន្យា​មួយ​ដែលមាន​ប្រាក់ ឈ្នួល​៩​លាន​ផោន​ក្នុង​មួយឆ្នាំ​៕

ប្រភព៖ khmerread

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top