• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

បីយ៉ាងដើម្បីក្លាយជាឪពុកម្តាយដ៏ល្អសម្រាប់កូនៗ

[Copy link]
342237 0
Share
efc4bb3b-0d91-4d79-a067-7afabc7eeb8b (1).jpg

តើអ្នកចង់ក្លាយខ្លួនជាឪពុកម្តាយដ៏ល្អដែលជាទីស្រឡាញ់របស់កូនៗដែរឬទេ? ចាងក្រោមនេះជាវិធីបីយ៉ាងនឹងជួយអ្នកសម្រេចគោលបំណងមួយនេះ។

១. ផ្តល់់ឪកាសអោយកូនស្វែងយល់ពីពិភពលោក:
ការផ្តល់ឪកាសដល់ពួកគេអោយធ្វើការស្វែងយល់ដោយខ្លួនឯងអំពីពិភពលោកនឹងធ្វើអោយគេកាន់តែយល់ច្បាស់ពីជីវិតរស់នៅក្នុងពិភពលោកមួយនេះ។ ជាទូទៅ ក្មេងៗចង់ធ្វើរឿងខ្លះតាមបំណងរបស់ពួកគេ។

២. អោយពួកគេរៀនទទួលខុសត្រូវដោយខ្លួនឯង
វាអាចនឹងធ្វើអោយកូនៗមិនមានការរីកចម្រើនផ្នែកខួរក្បាលនៅក្នុងការដោះស្រាយបញ្ហា បើសិនជាឪពុកម្តាយចេះតែហាមគាត់ពួកគេនិងគ្រប់គ្រងពួកគេគ្រប់ពេលវេលា។ ផ្ទុយមកវិញបើសិនជាឪពុកម្តាយផ្តល់អោយពួកគេរៀនរស់ដោយឯករាជ្យនោះ ខួរក្បាលរបស់ពួកគេនឹងលូតលាស់ល្អហើយចេះស្វែងរកដំណោះស្រាយចំពោះបញ្ហាខ្លះ។ នៅក្នុងជីវិតរស់នៅ វាមានសារសំខាន់ដែលកូនៗត្រូវចេះរៀនទទួលខុសត្រូវដោយខ្លួនឯង ពីព្រោះឪពុកម្តាយមិនអាចរស់នៅជាមួយពួកគេមួយជិវិតបានឡើយ។

៣. បង្រៀនកូនអោយមានវិន័យប៉ុន្តែមិនមែនដាក់ទណ្ឌកម្មឡើយ
នៅក្នុងដំណើរការលូតលាស់ កូនៗត្រូវការការតម្រង់ទិសពីឪពុកម្តាយ។ ដូច្នេះ ឪពុកម្តាយត្រូវកំណត់ព្រំដែនមួយចំនួនសម្រាប់កូនៗដើម្បីពួកគេអាចមានអាកប្បកិរិយាល្អនៅក្នុងសង្គមហើយមានសមត្ថភាព។

បើសិនជាអ្នកយល់ថាអត្ថបទនេះមានសារសំខាន់ សូមជួយshare ដល់មិត្តរបស់អ្នកដើម្បីចែករំលែកចំណេះឹដឹងទាំងអស់គ្នា។



ប្រភព៖ Everyday

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top