Facebook Twitter Google+ Share

Pepe នឹងចាកចេញពី Real Madrid ប៉ុន្តែមិនទាន់រកឃើញក្លឹបថ្មីទេ

[Copy link]
339042 0
Share
​ខ្សែការពារ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Pepe បាន​ទទួលស្គាល់ថា គាត់​នឹង​ចាក​ចេញពី​អធិរាជ​ស Real Madrid ប៉ុន្តែ​បាន​ទទូចថា គាត់​មិនទាន់​យល់ព្រម​នៅឡើយ​ទេ​ទៅលើ​កិច្ចព្រមព្រៀង​ជាមួយនឹង Paris Saint-Germain ខណៈដែល​គាត់​បាន​បង្ហើប​ឱ្យដឹងថា​មាន​ចំណាប់អារម្មណ៍​មកពី​ប្រទេស​អង់គ្លេស​។​

5918152d13941c4f30000001.jpg

តារាបាល់ទាត់​វ័យ ៣៤​ឆ្នាំ​រូបនេះ នឹង​ផុតកំណត់​កុងត្រា​បច្ចុប្បន្ន​របស់ខ្លួន​នៅឯ​ចុងខែ​នេះ ហើយ​គាត់​នៅតែ​ចង់​ទទួលបាន​នូវ​កិច្ចព្រមព្រៀង​រយៈពេល​ពី​រ​ឆ្នាំ​បន្ត​នៅលើ​ទឹកដី​របស់​អធិរាជ​ស​។​

ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​នូវ​សំណើ​បន្ត​សុពលភាព​ស្នាក់នៅ​បានត្រឹមតែ​មួយឆ្នាំ​ទៀត គាត់​បានសម្រេច​ចិត្ត​ផ្លាស់​ចេញពី​ក្លឹប​មួយ​នេះ ដែល​ខ្លួន​បាន​ចូលរួម​ជាមួយ​ពី Porto កាលពី​ឆ្នាំ​២០០៧​។​

​Pepe បាន​បញ្ជាក់ថា "​វា​ជា​រឿង​ពិត ដែល​ខ្ញុំ​នឹងមិន​បន្ត​នៅឯ Real Madrid ។ ដំណាក់កាល​មួយ​ត្រូវបាន​បញ្ចប់ ហើយពី​ពេលនេះ​ទៅ ដំណាក់កាល​ដទៃទៀត​នឹង​ចាប់ផ្តើម​"​។​​

Pepe បាន​ជួយ​ឱ្យ Real Madrid ឈ្នះ​នូវពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga គ្រង​ជា​ម្ចាស់​ជើងឯក​តំបន់​អឺរ៉ុប Champions League ចំនួន​បី​សម័យកាល ប៉ុន្តែ​ដោយ​បញ្ហា​របួស បានធ្វើឱ្យ​គាត់​បង្ហាញខ្លួន​បាន​ត្រឹម ១៨​លើក​ប៉ុណ្ណោះ រាល់​ការប្រកួតប្រជែង​ទាំងអស់​ក្នុង​រដូវ​កាល​នេះ​៕

ប្រភព៖ khmerread

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top