Facebook Twitter Google+ Share

មិត្ត​របស់ McGregor បោះ​ពាក្យ​ថា Floyd មិន​រួច​​ពី​សន្លប់​ត្រឹម​ចន្លោះ​ទឹក​៦​ទេ

[Copy link]
326190 0
Share
កំពូល​អ្នក​លេង​ក្នុង​ទ្រុង Conor McGregor មិន​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​សកល​អាជីព​ទេ ប៉ុន្តែ កីឡាករ​វាយ​ដាក់​ទ្រុង  Artem Lobov ហ៊ាន​និយាយ​ថា McGregor និង​ឈ្នះ Floyd Mayweather  ពេល​ដែល​ពួក​គេ​ជួប​គ្នា​នៅ​​ Las Vegas ថ្ងៃ​ទី ២៦ ខែ សីហា ​ខាង​មុខ។

4171615000000578-4607402-image-a-140_1497532388916_large.jpg

Floyd ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​អ្នក​ខ្លាំង​ ក្នុង​ការ​វាយ​១២​ទឹក និង​មិន​ដែល​ចាញ់​សោះ​ក្នុង​អាជីព​វាយ​សកល​ តែ Artem ដែល​ជា​មិត្ត​ធ្លាប់​ហ្វឹកហាត់​ជាមួយ McGregor ជឿជាក់​ថា មិត្ត​របស់​ខ្លួន​នឹង​ចារ​ប្រវត្តិសាស្ត្រ​​ជ័យជម្នះ​ដ៏​ភ្ញាក់ផ្អើល។ ​

416D05E400000578-4607402-image-a-120_1497530845780_large.jpg

Artem បាន​និយាយថា​៖ "មើល​សភាព​ទាំង​អស់​គ្នា Floyd ខាន​ចេញ​វាយ​​យូរ​ហើយ ប៉ុន្មាន​ឆ្នាំ​នេះ។ McGregor មាន​មាឌ កម្លាំង ក្មេង​​ជាង និង​ចម្ងាយ​ដៃ​វាយ​ចេញ​ក៏​វែង​ជាង​ទៀត"។ កីឡា​រុស្សី​រូប​នេះ​បន្ថែម​ថា ការ​វាយ​ប្រយុទ្ធ​របស់ McGregor មាន​ប្រៀប​ជាង​​អ្នក​ប្រដាល់​អាមេរិក​វ័យ​៤២​ឆ្នាំ ដែល​គេ​ស្គាល់​ថា ជា​កីឡាករ​ ពូកែ​វាយ​ត្រង​។

4171615000000578-4607402-image-a-140_1497532388916_large (1).jpg

សម្ដី​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត  Artem Lobov លើក​ឡើង​ថា មិត្ត​របស់​គេ​មាន​កម្លាំង​ដៃ​ខ្លាំង នឹង​អាច​បំបែក​កំណត់ត្រា​មិន​ដែល​ចាញ់​របស់ Mayweather  ​ដោយ​វាយ​ឲ្យ​សន្លប់​ត្រឹម​ចន្លោះ​ទឹក​ទី​៦​៕

ប្រភព៖ Dailymail
ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top