• Diana
  • V1

1Follower

  • Diana
Facebook Twitter Google+ Share

សាទរចំពោះអ្នកប្រើ Android ជំនាន់​ទាប WhatsApp ពន្យារ​ពេល​ឱ្យ​ដល់​ឆ្នាំ ២០២០

[Copy link]
317136 0
Share
ជំនាន់​ Android Gingerbread បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រមាណ ០,៨ ភាគរយ​ប៉ុណ្ណោះ នៃ​អ្នក​ប្រើ​ប្រព័ន្ធ Android សរុប​ជុំវិញ​ពិភពលោក។ WhatsApp ក៏​បាន​ប្រកាស​ នឹង​បិទ​លែង​ឱ្យ​ដំណើរការ​កម្មវិធី​របស់​ខ្លួន សម្រាប់​ប្រព័ន្ធ​ជំនាន់​ចាស់​នោះ នា​ថ្ងៃ​ទី ១ កុម្ភៈ​ ឆ្នាំ ២០២០ ដែល​​នៅ​វែង​ឆ្ងាយ​ទៀត​ដែរ។

Detail(5)_large.jpg

​ការ​បង្ហោះ​នៅ​លើ​ប្លុក​ផ្ទាល់​ខ្លួន ពួក​គេ​បាន​ថ្លែង ៖​ "ហេតុផល​ក៏​ដោយសារ​យើង​នឹង​មិន​អភិវឌ្ឍ​​មុខងារ​ថ្មី​បន្ថែម​សម្រាប់​ប្រព័ន្ធ​ចាស់​នោះ​ទៀត​ឡើយ ហើយ​មុខងារ​ខ្លះ​ក៏​នឹង​ត្រូវ​ដក​ចេញ​នៅ​ថ្ងៃ​ណា​មួយ ម្ល៉ោះ​ហើយ​ទម្រាំ​ដល់​ឆ្នាំ ២០២០ គឺ​សម​ល្មម​សម្រាប់​អ្នក​ប្រើ​ Android អាយុ​កាល​ ៩ ឆ្នាំ​នោះ ប្រសើរ​ជា​ជាង​បិទ​ឱ្យ​ឈប់​ប្រើ​ភ្លាមៗ​ក្នុង​ពេល​នេះ" ។

Detail(4)_large.jpg

បញ្ជី​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិ​​ការដែល​ WhatsApp ផ្ដាច់​ចោល៖
- ប្រព័ន្ធ Nokia Symbian S60 បិទ​នៅ​ថ្ងៃ​ទី ៣០ មិថុនា ២០១៧
- ប្រព័ន្ធ BlackBerry OS និង​ BlackBerry 10 បិទ​នៅ​ថ្ងៃ​ទី ៣១ ធ្នូ ២០១៧
- ប្រព័ន្ធWindows Phone 8.0 និង​ទាប​ជាង​នេះ បិទ​នៅ​ថ្ងៃ​ទី ៣១ ធ្នូ ២០១៧
- ប្រព័ន្ធ Nokia S40 បិទ​នៅ​ថ្ងៃ​ទី ៣១ ធ្នូ ២០១៧
- ប្រព័ន្ធ Android ជំនាន់ 2,3,7 និង​ទាប​ជាង​នេះ បិទ​នៅ​ថ្ងៃ​ទី ១ កុម្ភៈ ២០១៧ ៕

ប្រភព៖ Sabay News

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top