• Phira
  • V1
  • Phira
Facebook Twitter Google+ Share

របៀប​ដោនឡូដ​វីដេអូ​ពី YouTube ដាក់​ចូលក្នុង Camera Roll ដោយ​មិនចាំបាច់ Jailbreak

[Copy link]
308163 0
Share
YouTube ជាកន្លែងដែលផ្ទុកទៅដោយវីដេអូ ជាច្រើនប្រភេទ សម្រាប់ជាការកំសាន្ត និងជាការផ្តល់ ចំណេះដឹងដល់ អ្នកទស្សនា។ ជាធម្មតា យើងទស្សនាវីដេអូក្នុង YouTube បានត្រូវមើល Online និងអាច Save ទុកមើល Offline បាន តែអាច Save បានវីដេអូទាំងអស់ នោះទេ គឺអាស្រ័យលើ វីដេអូណាដែល មិនបាន រក្សាសិទ្ធិ។

youtube1.jpg

អស់កង្វល់ លើបញ្ហាដោនឡូដវីដេអូពី YouTube ដាក់ចូល Camera Roll ទៀតហើយ។ អ្នកអាចដំឡើង កម្មវិធីនេះ យកទៅ ប្រើប្រាស់បាន ដើម្បីដោនឡូដ វីដេអូពី YouTube ទៅដាក់ក្នុង Camera Roll ដោយពុំចាំបាច់ ត្រូវការ iPhone ឬ iPad ដែលបាន Jailbreak រួចនោះទេ។

ជាដំបូង មិត្តអ្នកអាច ត្រូវទាញយកកម្មវិធី YouTube++ ដោយ ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែង ដោនឡូដ និងដោនឡូដកម្មវិធី មួយទៀតគឺ Cydia Impactor ដោយ ចុចត្រង់នេះ ដើម្បីទៅ កាន់កន្លែង ដោនឡូដ។
  • ភ្ជាប់ iPhone, iPad ទៅកាន់កុំព្យូទ័រ
  • បើកកម្មវិធី Cydia Impactor រួចបន្ត ទាញកម្មវិធី YouTube++ ជា file IPA ដាក់ចូលក្នុងកម្មវិធី Cydia Impactor
  • ភ្លាមៗនោះ នឹងលោតផ្ទាំងមួយ សម្រាប់ឲ្យអ្នកវាយ Apple ID និង Password ដូចនេះអ្នកត្រូវ វាយចូល តាមច្បាប់ បន្ទាប់កម្មវិធីនោះ នឹងតម្លើងចូល iPhone របស់អ្នក
  • មុនពេលបើកកម្មវិធី YouTube++ នោះ អ្នកត្រូវចូល ទៅកាន់ Settings > General > Profiles ឬ Device Management
  • បន្តបើក Profile ណាមួយ ដែលមានឈ្មោះ Apple ID របស់អ្នក ចុចលើប៊ូតុង Trust ជាការស្រេច

youtube2.jpg

បន្ទាប់ពីដំឡើង កម្មវិធីនេះហើយ អ្នកប្រាកដជាពេញចិត្ត ដោយសារតែការ ប្រើប្រាស់របស់វា គឺងាយស្រួល មែនទែន ដោនឡូដភ្លាម បានភ្លាម នឹងអាចយកទៅ ដាក់ក្នុង Camera Roll បានទៀតនោះ ពិតជាពិសេស។​

ប្រភព៖ Cambo-Report

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top