• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

អា​ហារ​សម្បូរ​ស្ករ ​និង​ទឹក​ដោះ​គោ​ ជាចំណែក​មួយ​នាំ​ឱ្យ​កើត​មុន​លើផ្ទៃ​មុខ​

[Copy link]
304513 0
Share
1422667263.jpg

«មុន​»លើ​ផ្ទៃ​មុខ​ជា​ប្រ​ធាន​បទ​នៃ​ការ​ជជែក​គ្នា​អស់​រាប់​ទសវត្ស​មក​ហើយ ប៉ុន្តែ​វា​ហាក់​ដូចជា​ថា របប​អា​ហារ​គឺ​ពិត​ជា​មាន​ឥទ្ធិ​ពល​ទៅលើ​ស្បែក​របស់​មនុស្ស​ ។ តាម​ការ​ពិ​និត​្យ​មើល​នូវ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​កាល​ពី​៥០​ឆ្នាំ​មុន​ បាន​បង្ហាញ​ថា ទទួល​អា​ហារ​សម្បូរ​ដោយ​ស្ករ​( Glycaemic Index-GI) និង​ផឹក​ទឹក​ដោះ​គោ​ មិន​ត្រឹម​តែ​ធ្វើឱ្យ​មុន​កើត​ហើយ​កាន់​តែ​កញ្ជ្រោល​ខ្លាំង​ប៉ុណ្ណោះ​ទេ តែ​ក្នុង​ករណី​ខ្លះ​ វា​ថែម​ទាំង​ជា​មូល​ហេតុ​បង្ក​ទៀត​ផង ។

«មុន»កកើត​នៅ​ពេល​មាន​ការ​ប្រ​មូល​ផ្តុំ​ការ​ផលិត​ដុំ​ខ្លាញ់ sebumដ៏​ច្រើន​នៅ​លើ​ស្បែក​ក៏ដូច​ជា​​ការ​កើន​ឡើង​បណ្តា​កោ​សិ​កា​ស្បែក​ដែល​ងាប់​​ទៅ​​បិទ​រន្ធ​ញើស​ ។​ មាន​ការ​សន្និ​ដ្ឋាន​ថា ការ​ផលិត​ដុំ​ខ្លាញ់​sebumលើស​ពី​តម្រូវ​ការ​ គឺ​បង្ក​ឡើង​ដោយ​ដំណើរ​ប្រែ​ប្រួលរបស់​​​អ័រ​ម៉ូន ។ វេជ្ជ​បណ្ឌិត Jennifer Burris មក​ពី​នា​យក​ដ្ឋាន​​អា​ហារ​បំ​ប៉ន​សុខ​ភាព​និង​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​នៃ​សាកល​វិទ្យា​ល័​យ New York Universityថ្លែង​ថា ៖«ថ្មី​ៗ​នេះ បណ្តា​ពេទ្យ​ស្បែក​និង​អ្នក​ជំ​នាញ​ខាង​របប​អា​ហារ​ បាន​ពិនិត្យ​ឡើង​វិញ​នូវ​ទំ​នាក់​ទំ​នង​រវាង​ចំ​ណី​អា​ហារ​និង​«មុន»​ហើយ​ពួក​គេ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​តួនាទី​​វិ​ធី​ព្យា​បាល​ដោយ​ប្រើ​របប​អា​ហារ​ ។​

ចំណែក​ទឹក​ដោះ​គោ​ដែល​គេ​រាប់​បញ្ចូល​ថា​ជា​ចំណែក​មួយ​នាំ​ឱ្យ​កើត​«មុន»ក៏​ព្រោះ​តែ​វា​មាន​​ផ្ទុក​អ័រ​ម៉ូន​​មួយ​ចំនួន ។ ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០០៧​របស់​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ Harvard Universityបាន​រក​ឃើញ​ថា មាន​ការ​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​យ៉ាង​ច្បាស់​លាស់​មួយ​រវាង​អ្នក​ផឹក​ដោះ​គោ​ជា​ប្រចាំ​ និង​ការ​កើត​«មុន»នៅ​លើ​ស្បែក ។ ទឹក​ដោះគោ​កែ​ច្នៃ​ត្រូវ​គេ​គិត​ថា មាន​កម្រិត​អ័រ​ម៉ូន​ច្រើន​បំ​ផុត​ ៕


ប្រភព៖ Angkorvoice

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top