Facebook Twitter Google+ Share

Ronaldo ត្រូវ​អ្នក​គាំទ្រ​ចោទ​រើសអើង​ពូជសាសន៍ ក្រោយ​បង្ហោះ​រូប​១​សន្លឹក

[Copy link]
304526 0
Share
រឿង​​​អាស្រូវ​បាន​កើត​លើ Cristiano Ronaldo បន្ទាប់​ពី​បង្ហោះ​រូប​មួយ​សន្លឹក​ជាមួយ​មិត្តភ័ក្ដិ Jose Semedo ជាមួយ​ពាក្យ​អង់គ្លេស​​ភ្ជាប់​ថា៖ “black and white chocolate”។

4202F60C00000578-0-image-a-32_1499150834587_large.jpg

កំពូល​កីឡាករ​ប្រចាំ​ក្រុម ​Real Madrid  បាន​បង្ហោះ​​រូប​​​ដែល​ដោះអាវ​ជាមួយ​មិត្តភ័ក្ដិ​ក្នុង​អាង​ទឹក​កាល​ពី​ថ្ងៃ​ច័ន្ទ លើ​គណនី Instagram កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។ ត្បិត​តែ​​រូប​នោះ​ទទួល​ការ​ទាក់ទាញ​ដល់​ទៅ​២,៧​លាន​ Like ប៉ុន្តែ​វា​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​ចោទ​ថា មាន​ការ​រើសអើង​ពូជសាសន៍។​

អ្នក​លេង Instagram ម្នាក់​បាន​សរសេរ​​បញ្ចេញ​មតិ​ថា៖ "វាដូច​ជា​រើសអើង​ពូជសាសន៍​បន្តិច​ហើយ" ឯ​ម្នាក់​ទៀត​ថា៖ "អ្នក​ឯង​រើសអើង​ពូជសាសន៍"។ យ៉ាងណា ក៏​មាន​អ្នក​លេង​មួយ​ចំនួន​បាន​ចេញ​មក​ការពារ​ Ronaldo ថា​វា​គ្មាន​ការ​រើសអើង​អ្វី​នោះ​ទេ ដោយ​ម្ចាស់​គណនី​ម្នាក់​សរសេរ៖ "គេ​ឈរ​ជិត​មិត្តភ័ក្ដិ​មាន​ស្បែក​ខ្មៅ តើ​គេ​រើសអើង​​ដូច​ម្ដេច?

4203107C00000578-4663668-image-a-36_1499153289328_large.jpg

ការ​ពិត​ Ronaldo និង Semedo ដែល​បច្ចុប្បន្ន​គ្មាន​ក្លឹប​លេង ក្រោយ​ចេញ​ពី Sheffield Wednesday ជាមិត្ត​នឹង​គ្នា​២០​ឆ្នាំ​មក​ហើយ។ ពួក​គេ​ស្គាល់​គ្នា​ ពេល​លេង​នៅ​ឈុត​យុវជន​​ក្រុម Sporting Lisbon៕​​​​


ប្រភព៖ Dailymail
ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top