Facebook Twitter Google+ Share

គន្លឹះសំខាន់ៗដែលអ្នកត្រូវយល់ដឹងមុនពេលទិញលំនៅដ្ឋានក្នុងខេត្តព្រះសីហនុ

[Copy link]
303217 0
Share
SHV-resi.jpg

ខេត្តព្រះសីហនុ គឺជាតំបន់ទិសដៅទេសចរណ៍ដ៏សំខាន់រប​ស់ប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុត ។ ចំណែកឯវិស័យអចលនទ្រព្យមានការអភិវឌ្ឍន៍លឿនបំផុត វាមិនមែនជាការភ្ញាក់ផ្អើលសម្រាប់អត្ថប្រយោជន៍នៃការវិនិយោគនៅពេលអនាគតជាពិសេសនៅក្នុងទីផ្សារលំនៅដ្ឋាន ។

ប្រាកដណាស់វិស័យទេសចរពិតជាស្រូបយកប្រាក់ចំណូលខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗ ដោយឡែកសម្រាប់អ្នកវិនិយោគខ្លះបានសម្លឹងមើលការអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានដែលប្រកបដោយស្តង់ដាររស់នៅបែបទំនើបជាការរស់នៅអចិន្ត្រៃយ៍សម្រាប់ស្នាក់នៅលំហែកាយ ឬសម្រាប់ការស្នាក់នៅបណ្តោះអាសន្នសម្រាប់អ្នកធ្វើការនៅទីនេះ ។

តើមានលំនៅដ្ឋានប្រភេទអ្វីខ្លះនៅក្នុងខេត្តព្រះសីហនុ?
បច្ចុប្បន្នវិស័យលំនៅដ្ឋាននៅក្នុងខេត្តនេះកំពុងតែរីកចម្រើនគួរឲ្យកត់សំគាល់ទន្ទឹមនឹងកំណើនទេសចរ និងកំណើនតម្រូវការក្នុងខេត្តផងដែរ ។ តួយ៉ាងយើងឃើញថាមានប្រភេទផ្ទះច្រើនប្រភេទដូចជា ​បុរី វីឡា ផ្ទះអាជីវកម្ម អាផាតមេន និងផ្ទះលំហែកាយជាដើម ។

បុរីសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុ
លំនៅដ្ឋានបុរីត្រូវបានគេចាត់ទុកថាជាប្រភេទលំនៅដ្ឋានមួយ ដែលមានការពេញនិយមរស់នៅសំណាក់ប្រជាជនខ្មែរដែលមានជីវភាពមធ្យម និងលើមធ្យម ឫអ្នកមានជីវភាពធូធារ ។ គម្រោងបុរីក៏ជាការវិនិយោគដ៏ល្អមួួយសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាននៅក្នុងប្រទេសនាពេលបច្ចុប្បន្ន ។

យើងឃើញគម្រោងលំនៅដ្ឋានប្រភេទបុរីកំពុងតែមានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់ បុរីទាំងនោះភាគច្រើនមានប្រភេទផ្ទះដូចជា ផ្ទះល្វែង ផ្ទះវីឡា ផ្ទះអាជីវកម្ម ហើយគម្រោងខ្លះទៀតមានគម្រោងខុនដូ និងរីសតផងដែរ ។​ តួយ៉ាងយើងឃើញថាមានគម្រោងបុរីដូចជា បុរី BS បុរី Peal City បុរី Borey Hillton Park Villa ។ ផ្ទះក្នុងបុរីមានចាប់ពី ១បន្ទប់គេង និង ១បន្ទប់ទឹក ឡើងទៅហើយតម្លៃអាចរកបានចាប់ពី ៦០,០០០ដុល្លារ ឡើងទៅ ។

គម្រោងខុនដូសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុ
ទោះបីជាយ៉ាងនេះក្ដីជាមួយការអភិវឌ្ឍន៏គម្រោងថ្មីៗជាច្រើនកំពុងតែកើនឡើងក្នុងប្រទេសកម្ពុជា យើងឃើញថាការផ្គត់ផ្គង់គម្រោងខុនដូក្នុងក្រុងភ្នំពេញមានយ៉ាងច្រើន ក្រលេកមើលទៅគម្រោងខុនដូនៅក្នុងខេត្តព្រះសីហនុវិញក៏មានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ ។

ជាក់ស្តែងមានងគម្រោងខុនដូ D’Seaview ដែលមានទីតាំងចំងាយប្រមាណ ១គីឡូម៉ែត្រ ពីឆ្នេរសុខា ។ មានទាំងខ្យល់អាកាសស្រស់ស្រាយ និងទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងផាសុកភាពសម្រាប់អ្នករស់នៅទីនោះ ។ យូនីតលំនៅដ្ឋានរបស់វាមានចាប់ពី ១បន្ទប់គេង ដល់ ៣បន្ទប់គេង និងលំនៅដ្ឋានសម្រាប់មនុស្សសម័យថ្មី ។

គម្រោងខុនដូ The Royal Bayview វាស្ថិតនៅតាមបណ្ដោយឆ្នេរឯករាជ្យ ។ គម្រោងនេះមានយូនីតទាំងអស់សរុបចំនួន ១,៣៤៤យូនីត ហើយមានហាងលក់ទំនិញចំនួន ៣ជាន់ ។ គម្រោងអភវិឌ្ឍន៍ The Royal Bayview រំពឹងថាបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ ។

នៅមានគម្រោងជាច្រើនទៀតដូចជា The Blue Sky Tower ស្ថិតនៅក្នុងសង្កាត់២ ដែលមានតម្លៃចាប់ពី ៤០,០០០ដុល្លារ ឡើងទៅ និងគម្រោងខុនដូ Nest Apartments Seaview Condominium ស្ថិតនៅតាមបណ្តោយឆ្នេរហាវៃ ។ វាមានកម្ពស់ ៩ជាន់ ហើយមានទំហំចាប់ពី ៣០ ទៅ ១២៦ម៉ែត្រការ៉េ ដែលមានតម្លៃចាប់ពី ២៨,៥០០ ទៅ ៥២,៥០០ដុល្លារ ។ ទាំងអស់នេះសុទ្ធសឹងជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលផ្តល់នូវជម្រើសរស់នៅ​យ៉ាងសំបូរបែប ។ ដូចបានរៀបរាប់ខាងដើម ដូច្នេះហាក់បីដូចជាគម្រោងលំនៅដ្ឋានប្រភេទខុនដូកំពុងតែបោះជំហានមកកាន់តំបន់ឆ្នេរសមុទ្រនេះយ៉ាងច្រើន ។

ហេតុអ្វីបានជាការអភិវឌ្ឍន៍លំនៅដ្ឋានក្នុងខេត្តព្រះសីហនុមានភាពទាក់ទាញ?
ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានធ្វើការអភិវឌ្ឍន៍យ៉ាងសម្បើមក្នុងខេត្តព្រះសីហនុ ដែលបច្ចុប្បន្នគម្រោងមួយចំនួនបានស្ថិតនៅក្រោមការសាងសង់តួយ៉ាង ការពង្រឹងប្រព័ន្ធផ្លូវរថភ្លើង គម្រោងពង្រីកព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ គម្រោងពង្រីកផែសមុទ្រទឹកជ្រៅ ។ ការអភិវឌ្ឍន៍នេះមិនត្រឹមតែជួយជម្រុញសក្តាសក្ដានុពលនៃតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនផងដែរ ។ ប៉ុន្តែវាថែមទាំងបង្កើននូវភាពងាយស្រួលនៃការដឹកជញ្ជូននៃសម្ភារៈសំណង់ និងកាត់បន្ថយតម្លៃរបស់ខុនដូនៅតំបន់នោះទៀតផង ។

ជាងនេះទៅទៀតកត្តាទាក់ទាញដ៏សំខាន់នៃខេត្តព្រះសីហនុនៅគឺទេសភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា និងការថែរក្សាឆ្នេរបានយ៉ាងល្អដែលមានការលក់ និងជួលនៃយូនីតនីមួយៗនៅទីនោះផងដែរដូច្នេះ ហើយវាគឺជាកត្តាលីករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៏នៅក្នុងតំបន់ ។

សក្តានុពលកំណើនភ្ញៀវទេសចរនៅក្នុងតំបន់ដែលជាប្រភពសេដ្ឋកិច្ចចំបងមួយ អគ្គនាយកដ្ឋានទេសចេរ រំពឹងថានឹងមានភ្ញៀវទេសចរមកទស្សនា៣លាននាក់ប្រចាំឆ្នាំនៅចុងឆ្នាំ២០២០ នេះដែលភ្ញៀវទេសចរចំនួន ១លាននាក់ ជាភ្ញៀវអន្តរជាតិ និង ២លាននាក់ ជាភ្ញៀវក្នុងតំបន់ ។

តើតំបន់ណាដែលមានសក្ដានុពលសម្រាប់វិនិយោគ ឬទិញខុនដូក្នុងខេត្តព្រះសីហនុ?
សង្កាត់៤ គឺជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់វិនិយោគល្អបំផុត ពីព្រោះវាស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ ។ ក្នុងតំបន់នេះរួមមានឆ្នេរអូរឈើទាលលាតសន្ធឹងប្រវែង ៤គីឡូម៉ែត្រ ហើយស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅឆ្នេរសេរិនឌីធីផងដែរ ។

បើទោះបីជាអាជីវកម្មមួយចំនួនក្នុងឆ្នេរអូរឈើទាលបានធ្លាក់ចុះ ប៉ុន្តែទោះជាយ៉ាងណាខេត្តព្រះសីហនុវានៅតែជាឆ្នេរដែលពេញនិយម ពីព្រោះតែភាពងាយស្រួលក្នុងការដឹកជញ្ចូនពាណិជ្ជកម្មអន្តរជាតិ ។ ខណៈដែលការស្រាវជ្រាវបង្ហាញថាតម្លៃដីនៅតាមបណ្ដោយឆ្នេរអូឈឺទាលកើនឡើងទ្វេរដងក្នុងឆ្នាំ២០១៥ ៕

ប្រភព៖ Business Khmer.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top