• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

មូល​ហេតុ​ដែល​សក់ស្កូវ​មុន​អាយុ​

[Copy link]
303459 0
Share
grayhair.jpg

សម្រស់ និង​សុខភាព គឺជា​រឿង​ដែល​មនុស្ស​ទូទៅ​មិនគួរ​មើលរំលង​។ ពេលដែល​មនុស្ស​ផ្លាស់ប្តូរ​វ័យ​ឈានដល់ ៣០​ឆ្នាំ នោះ​រូបរាងកាយ និង​សម្ផស្ស​ក៏​ចាប់ផ្តើម​ផ្លាស់ប្តូ​រដែរ អ្នកខ្លះ​ចាប់ផ្តើម​មាន​ស្នាម​ជ្រៀវ​ជ្រួញ ឬ​សក់​ចាប់ផ្តើម​ស្កូវ​ជាដើម​។ ដោយឡែក យុវវ័យ​មួយចំនួន​ក៏មាន​សក់ស្កូវ​ទាំង​វ័យក្មេង​ដែរ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​?

​អ្នកជំនាញ​ខាង​សើ​ស្បែក បាន​មានប្រសាសន៍ថា មូលហេតុ​សក់ស្កូវ​មាន​ពីរ​ប្រភេទ​គឺ ស្កូវ​តាម​ធម្មជាតិ​ពោលគឺ​តាម​វ័យ និង​សក់ស្កូវ​មុន​អាយុ​។ ចំពោះ​សក់ស្កូវ​ធម្មតា​ទៅតាម​វ័យ ជាទូទៅ​សម្រាប់​ជនជាតិ​អាស៊ី​គឺ​ចាប់ពី​អាយុ ៣០​ឆ្នាំ​ឡើងទៅ ដោយឡែក​ចំពោះ​សក់ស្កូវ​មុន​អាយុ​គឺ​សំដៅ​កើត​ឡើងលើ​យុវវ័យ និង​កុមារ​។​

​លោក​វេជ្ជបណ្ឌិត​បាន​ព​ន្យ​ល់ពី​មូលហេតុ​នាំ​ឲ្យ​កើត​សក់ស្កូវ​មុន​អាយុ​ថា  សក់ស្កូវ​មុន​អាយុ​គឺជា​សញ្ញាណ​ប្រាប់ថា យើង​អាចមាន​ជំងឺ​មួយចំនួន​ដូចជា ជំងឺពកក កង្វះ​វីតាមីន​B១២ ងាប់​កោសិកា​ចិញ្ចឹម​គល់​សក់  ការជក់បារី បញ្ហា​ស្មុគស្មាញ និង​ដោយសារ​តំណពូជ​”​។ លោក​បានលើកឡើង​ទៀតថា អ្នក​ដែលមាន​សក់ស្កូវ​មុន​អាយុ​អាច​នឹង​ព្យាបាល​ជា ក៏ប៉ុន្តែ​ការព្យាបាល​ត្រូវ​យោងតាម​បញ្ហា​ជំងឺ​ដែល​ពាក់ព័ន្ធ​។​

អ្នកជំនាញ​ខាង​សើ​ស្បែក​រូបនេះ បានបញ្ជាក់​បន្ថែមថា លើកលែងតែ​សក់ស្កូវ ដែល​កើតឡើង​ដោយសារ​តំណពូជ​ទេ ដែល​មិនអាច​ព្យាបាល​ជា​។ ក៏ប៉ុន្តែ​ប្រសិន​គេ​មាន​សក់ស្កូវ​ដែល​បណ្តាលមកពី​កង្វះ​វីតាមីន​B១២ នោះ​ងាយ​នឹង​ព្យាបាល​ទេ ព្រោះ​ការព្យាបាល​នេះ​មាន​ច្រើន​ហើយ​ធូរ​ថ្លៃ​ទៀត​។ យ៉ាងណាមិញ ការព្យាបាល​សក់ស្កូវ​មុន​អាយុ​អាច​បណ្តាល​មក​មូលហេតុ​ផ្សេងៗ​ទៀត ទាមទារ​ការវិភាគ ការព្យាបាល​យូរ និង​ចំណាយ​អស់​ថវិកា​ច្រើន​។ យុវវ័យ​ខ្លះ​មិនបាន​ដឹង​ពី​មូលហេតុ​នោះទេ ដូច្នេះ​ពួកគេ​បែរជា​នាំគ្នា​ជ្រើស​រើសយក​ការ​លាប​ពណ៌​សក់ម​កបិទ បាំង​។​

ចំពោះ​ការធ្វើ​បែបនេះ វេជ្ជបណ្ឌិត​បាន​បកស្រាយ​ថា ការប្រើប្រាស់​ឬ​លាប​មិនត្រូវ​តាម​បទដ្ឋាន​ហើយ​ថ្នាំ​ពណ៌​នោះ​គ្មាន គុណភាព វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ស្បែកក្បាល​និង​សក់ ហើយ​បណ្តាល​ឲ្យ​រលាក​ឬ​រោគ​ផ្សិត​ស្បែកក្បាល និង​មាន​អង្គែ​ថែមទៀត​។ ផ្ទុយទៅវិញ ប្រសិនបើ​ពួកគេ​ជ្រើស​រើសយក​ការព្យាបាល​ដោយ​ឆ្លងកាត់​ការវិភាគ​ពី គ្រូពេទ្យ​ជំនាញ​ឯកទេស​បាន​ត្រឹមត្រូវ នោះ​ខាង​អ្នកជំនាញ​គេ​មានការ​ព្យាបាល​ដោយ​លាប​ពណ៌​សក់​លុបបំបាត់​សក់ ស្កូវ​ជាប់​រហូតដល់​រយៈពេល ៦​ខែ​៕​


ប្រភព៖ Angkorvoice

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top