• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ស្រី្តផឹកគ្រឿងស្រវឹង១កែវក្នុង១ថ្ងៃប្រឈមនឹងជំងឺមហារីកសុដន់ខ្ពស់

[Copy link]
302112 0
Share
content_tmg-article_main_wide_2x.jpg

តាម​ការសិក្សា​ថ្មីៗ​ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​អេ​ស្ប៉ា​ញបានឱ្យដឹងថា ការផឹក​ស្រា​ដែលមាន​សារធាតុ​អាល់កុល​អាច​បង្ក​ឱ្យ​ឈានទៅ​កើត​ជំងឺមហារីក ៤ដងជាង​អ្នក​មិន​ផឹក ជាពិសេស​ចំពោះ​អ្នក​ចូលចិត្ត​ផឹកស្រា និងស្រា​បៀរ១កែវជា​រៀងរាល់ថ្ងៃ ។

ការសិក្សា​នេះ​គេ​បានធ្វើ​ទៅលើ​ស្ត្រី​ចំនួន៣៣៤ ៨៥០នាក់ ក្នុង​ចន្លោះ​អាយុ​ពី ៣៥ ដល់ ៧០​ឆ្នាំ ប្រទេស​ចំនួន១០ក្នុង​តំបន់​អឺរ៉ុប។ ការសិក្សា​នេះ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចំនួន៥ ដោយ​សិក្សា​ទៅលើ​ទិន្នន័យ​មុនៗ និងទិន្នន័យ​ថ្មីៗដោយបាន​ធ្វើ​តេ​ស្តិ៍​វិភាគ​ទៅលើ​ស្ត្រី​ចំនួន ១១ ៥៧៦ នាក់ដែលមាន​ជំងឺមហារីក​សុដន់​ក្នុង​រយៈពេល១១ឆ្នាំ ។

tumblr_m6jwhqYaNn1ra9ezro1_1280.jpg

តាមរយៈ​ការធ្វើ​តេ​ស្តិ៍​វិ​នេះ​គេ​បាន​រកឃើញថាការ​ផឹកស្រា​ត្រឹមតែ​ចំនួន១០ក្រាម នៃ​ជាតិ​អាល់កុល​ក្នុង​មួយថ្ងៃ អាច​បង្ក​ឱ្យ​កើត​ជំងឺមហារីក៤ភាគរយ។ ដូច្នេះ​គេ​អាច​និយាយបានថាបើ​ផឹកស្រា​ត្រឹមតែ១កែវជា​រៀងរាល់ថ្ងៃ គឺអាច​ឈានទៅ​កើត​ជំងឺមហារីក​ច្រើនជាង​ស្ត្រី​ដែល​មិន​ផឹក។ ដូច្នេះ​ស្ត្រី​ដែល​ចូលចិត្តផឹក​គ្រឿង​ស្រវឹង​ច្រើន​គួរ​ពិចារណា​ពី​បញ្ហា​សុខភាពហើយ​គួរ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់៕


ប្រភព៖ Angkorvoice

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top