• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ក្រចៅមិនត្រឹមតែយកមកធ្វើជាសំភារះប្រើបា្រស់នោះទេ តែវាក៏ជាឳសថដ៏ពូកកែផងដែរ

[Copy link]
300658 0
Share
dreamstime_medijf.jpg

ក្រចៅជារុក្ខជាតិឱសថ ព្យាបាល ឈឺពោះ ឆ្អល់ពោះ រាកមួល ខ្យល់ក្នុងពោះវៀន ឃាត់ឈាម
ក្រចៅជារុក្ខជាតិដើមរឹងមួយប្រភេទក្នុងពួកឆ្មៃ, ពួកកន្ទាំងបាយសសំបកប្រើការវេញខ្សែ ឬចងអ្វីៗ, ប្រើការត្បាញបាវមានប្រយោជន៍ធំណាស់ ។ ពីដើម ក្រចៅពុំសូវលេចឮថាជារបរធំដុំប៉ុន្មានទេ លុះដល់ក្នុងសម័យសង្គមរាស្រ្តនិយម ដែលមានសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គជាព្រះប្រមុខរដ្ឋ, ក្រចៅជាដំណាំមានគុណភាពដ៏ប្រសើរ សេដ្ឋកិច្ចជាតិមានកេរ្តិ៍ឈ្មោះ ព្រោះប្រទេសកម្ពុជាយើងមានរោងចក្រធ្វើបាវដ៏ធំទូលំទូលាយ ដែលកើតមានក្នុងខែត្របាត់ដំបងដំបូងបង្អស់ នាំឲ្យប្រជាពលរដ្ឋសង្វាតដាំក្រចៅកើតច្រើនឡើងៗ តាមលំដាប់កាល ។ល។ លក្ខណៈរុក្ខជាតិនេះមានកំពស់ពី១-៣ម មានពណ៌ក្រហមឬ ស ។

content_Hemp.jpg

ស្លឹកៈស្លឹកដុះឆ្លាស់ទង រាងពងក្រពើ ស្រួចចុង ប្រវែង ៥-១២ ស.ម ទទឹង១,៥-៤ ស.ម គែមស្លឹកមានធ្មេញរណារ មានរោម តិចៗផ្នែកខាងក្រោម ត្រួយខ្ចីអត់រោម ។
ផ្កាៈពណ៌លឿងចេញពីប្រគាបស្លឹក មានរាងមូលគ្រើម មានចង្អួរ ។
កន្លែងដាំដុះ គេដាំជាដំណាំឧស្សាហកម្ម ប្រមូលផលចាប់ពីខែ៦-៩ ។
ផ្នែកប្រើប្រាស់ៈមិនត្រឹមតែធ្វើបាវប៉ុនោះទេ តែផ្តល់នូវអត្ថប្រយោជន៍សំរាប់សុខភាពគ្រប់ផ្នែកទាំងអស់របស់វា ។
រសជាតិៈ ជាតិល្វីង ធាតុក្តៅ ។
ការព្យាបាលស្លឹកៈ ឈឺពោះ ឆ្អល់ពោះ រាកមួល ខ្យល់ក្នុងពោះវៀន ឃាត់ឈាម ។
គ្រាប់ៈ ស្ត្រីរដូវមិនទៀង សំរួលខ្យល់ ខ្សោយបេះដូង (គ្រាប់មានជាតិពុល) ។
ប្ញសៈ ឈឺសន្លាក់ឆ្អឹង ប្រមេះគ្រាប់ ធ្លាក់ស ពស់ចឹក បូស ។
កំរិតនិងរបៀបប្រើៈ ពី១០-៣០ ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ(ស្លឹក ឬប្ញស) ។ប្រុងប្រយ័ត្នៈ គ្រាប់មានជាតិពុល ។

content_Hemp_Crop_in_Peasenhall_Road__Walpole_-_geograph.org.uk_-_1470339.jpg
ប្រភព៖ Angkorvoice

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top