• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

​អា​ការៈដែល​បញ្ជាក់ថា ក្រពេញប្រូ​ស្តាត​កំពុងតែ​រីកធំហើយ​

[Copy link]
296713 0
Share
cec2b826-9f6b-4aa4-a3f3-7a643d284561.jpg
ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​លើ​បុរស​វ័យ​ចំណាស់​។ បើសិនជា​មិន​មាន​ការព្យាបាល​ទេ ការ​រីក​ធំ​មួយ​នេះ​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​លំហូរ​ទឹកនោម​របស់​ប្លោកនោម និង​បង្ក​ជា​ការបង្ក​រោគ និង​បញ្ហា​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ទាំងមូល​បាន​។

​យ៉ាងណាមិញ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​ជំងឺ​ក្រពេញប្រូ​ស្តា​តរីក​ធំ​នេះ​មាន​ភាពប្រែប្រួល​ដែរ ប៉ុន្តែ​អាការៈ​របស់​វា​ច្រើន​តែ​ធ្ងន់ធ្ងរ​បន្តិចម្តងៗ​។ អាការៈ​ញឹកញាប់​នៃ​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​មានដូចជា​៖

•​    ​ឧស្សាហ៍​នោម ឬ​ត្រូវការ​នោម​ភ្លាមៗ​
•​    ​ត្រូវការ​នោម​ញឹក ជាពិសេស​នៅពេល​យប់​
•​    ​ពិបាក​ចាប់ផ្តើម​នោម​
•​    ​លំហូរ​ទឹកនោម​ខ្សោយ
•​    ​នោម​ចេះតែ​មិន​អស់​
•​    ​ត្រូវការ​ប្រឹង​ក្នុងពេល​នោម​ម្តងៗ​
•​    ​មិន​អាច​នោម​ឲ្យអស់​ពី​ប្លោកនោម​

អា​ការៈដែល​មិនសូវ​កើតមាន មានដូចជា​៖

•​    ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
•​    ​មិន​អាច​នោម​កើត​
•​    ​ឈាម​ក្នុង​ទឹកនោម​

ទំហំ​របស់​ក្រពេញប្រូ​ស្តាត​មិនមែន​សំខាន់ថា​ជាហេតុ​នាំ​ឲ្យ​អាការៈ​វា​កាន់តែ​ធ្ងន់ធ្ងរ​នោះ​ទេ​។ បុរស​ខ្លះ​ដែល​មាន​ក្រពេញប្រូ​ស្តា​តរីក​ធំ​តែ​បន្តិច​ក៏​អាច​មាន​រោគសញ្ញា​ច្រើន​ដែរ ខណៈពេល​ដែល​ក្រពេញប្រូ​ស្តា​តរីក​ធំ​បែរជា​មាន​អាការៈ​តិចតួច​ទៅវិញ​។

បើសិន​ជា​អ្នក​មាន​បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ ទោះបីជា​អ្នក​មិន​យល់​ថា​មាន​អ្វី​រំខាន​ក៏ដោយ យក​ល្អ​គួរតែ​ស្វែងរក​មូលហេតុ​របស់​វា​ផង​។ ការ​ដែល​មិន​បាន​ព្យាបាល វា​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​លំហូរ​ទឹកនោម​បាន​។ បើសិន​ជា​អ្នក​មិន​អាច​នោម​ចេញ​សោះ ចូរ​ស្វែងរក​ការព្យាបាល​ភ្លាម​៕

ប្រភព​៖ ​health.com.kh

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top