• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

រូបមន្តធម្មជាតិ ១០ យ៉ាង កម្ចាត់ «អង្គែ» យ៉ាងមានប្រសិទ្ធភាព

[Copy link]
293162 0
Share
Khem20170216-3.jpg

បញ្ហា​កើត​អង្គែ​នៅលើ​ស្បែកក្បាល​គឺជា​បញ្ហា​មួយ​ដែល​រំខាន និង​ ធ្វើអោយរ​ម៉ាស់​ស្បែកក្បាល​ជាខ្លាំង​។ លើសពីនេះ​បញ្ហា​អង្គែ​វា​ក៏បាន​ធ្វើអោយ​អ្នក​បាត់បង់​សម្រស់​ និង​ ភាពជឿជាក់​ក្នុងការ​ទំនាក់​ទំនងជា​មួយ​មនុស្ស នៅ​ជុំវិញ​។ ​បញ្ហា​អង្គែ​នេះ​ច្រើន​កើត​ដោយសារ​ស្បែកក្បាល​ស្ងួត និង ​ជម្រុះ​កោសិកា​ចាស់​ចោល ទើប​បណ្តាលអោយ មាន​របក​ជា​ផ្ទាំង​សៗ​ធ្លាក់​មក​នៅលើ​មុខ និង ​ស្មា​ជាដើម ហើយ​ពេលខ្លះ​វា​ធ្វើអោយ​អ្នក​មានការ​ខ្មាសអៀន ទៅនឹង​មនុស្ស​ដែល​កំពុង​សន្ទនា​ជាមួយ​ផងដែរ បើ​កើតមាន​បញ្ហា​នេះ​ ។


​មូលហេតុ​ជាក់ច្បាស់​នៃ​បញ្ហា​អង្គែ គឺ​មិនមាន​មូលហេតុ​ច្បាស់​នោះទេ នេះ​បើ​យោងទៅតាម​អ្នកជំនាញ​ពេទ្យ ស្បែក​មួយចំនួន ដែល​វា​វា​អាច​បណ្តាលមកពី​មាន​មេរោគ​ផ្សិត​ឆ្លង​នៅលើ​ស្បែកក្បាល និង​ ក្រពេញ​បញ្ចេញ ញើ​ស​អាចមាន​បញ្ហា​នៅលើ​ស្បែកក្បាល ព្រោះ​វា​ផលិត​ជាតិ​ប្រេង​ច្រើន ឫ​តិច​ជ្រុល ​។ ​បើទោះជា​អ្នកមាន​បញ្ហា​នេះ​ក្តី អ្នក​កុំ​បារម្ភ​គឺ​អ្នក​អាចធ្វើ​ការព្យាបាល​តាមបែប​ធម្មជាតិ​ដូចខាងក្រោម​៖



១. ប្រេងដូង​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា ​៖

​ការយក​ល្បាយ​នេះ​លាយ​បញ្ចូល​គ្នា គឺមាន​គុណប្រយោជន៍​សំខាន់​ខ្លាំងណាស់​ក្នុងការ​បំបាត់​បញ្ហា​អង្គែ​លើ ស្បែកក្បាល​ ។ អ្នក​គ្រាន់តែ​លាយ​ប្រេងដូង​បន្តិច និង​ យក​ទឹកក្រូច​ឆ្មារ​ចំណុះ​កន្លះ​ប្រេងដូង កូរ​វា​អោយ​សព្វ រួច​យកទៅ​លាប​លើ​ស្បែកក្បាល​ធ្វើការ​ម៉ាស្សា​អោយ​សព្វ​រយៈពេល ៣ ​ទៅ ៥ ​នាទី រួច​ទុកចោល​ប្រហែលជា កន្លះ​ម៉ោង មុន​កក់សក់​នឹង​សាប៊ូ​ធម្មតា​ចេញ​វិញ​ ។ អនុវត្ត​អោយបាន ២ ​ដង​ក្នុង​មួយ​សប្តាហ៍ ​។


២. ប្រេងចន្ទន៍​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា​ ៖
ប្រេងចន្ទន៍​ក៏មាន​សមត្ថ​ភាពមិន​ចាញ់​ប្រេងដូង​ប៉ុ​ន្មាន​នោះទេ ​។ អ្នក​អាច​យក​ប្រេងចន្ទន៍​បន្តិច​លាយ​ជាមួយ​ទឹក ក្រូចឆ្មា​ស្រស់ លាយ​ដាក់​ក្នុង​ដប​រួច​ក្រឡុក មុនពេល​យកទៅ​លាប​កក់​លើ​ស្បែកក្បាល រួច​ទុកចោល​រយៈពេល កន្លះ​ម៉ោង មុននឹង​កក់សក់​ចេញ ​។ ដើម្បី​ទទួលបាន​លទ្ធផល​ប្រសើរ អ្នក​គួរ​អនុវត្ត​អោយបាន ៣​ ដង​ក្នុង​មួយ សប្តាហ៍​ ។


៣. ទឹក​កន្ទួតព្រៃ និង ​ប្រេងដូង​៖

​អ្នក​ក៏​អាច​យក​ផ្លែ​កន្ទួត​ទៅបុក​យក​ទឹក រួច​លាយ​ជាមួយ​ប្រេងដូង ​។ ត្រូវ​កូរ​វា​លាយ​គ្នា​អោយ​សព្វ​ជាមុនសិន មុ​នឹង​យកទៅ​លាង​នឹង​ទឹក​ធម្មតា​ ។


៤. ប្រេង​ចម្រាញ់​ពី​ផ្លែ​កន្ទួត ​៖

​បើសិនជា​អាច​រក​ប្រេង​នេះ​បាន​គឺ​រឹតតែ​ប្រសើរ គឺ​អ្នក​គ្រាន់តែ​យក​វា​ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​បន្តិច រួច​យកទៅ​ចាក់​លើ​សក់​អោយ​វា​ជ្រាប​ដល់​ស្បែកក្បាល ធ្វើការ​ម៉ាស្សា​អោយ​វា​បាន​សព្វ ទុកចោល​រយៈពេល កន្លះ​ម៉ោង ទើប​កក់សក់​នឹង​សាប៊ូ​ធម្មតា​ចេញ ​។


៥. ទឹកដោះគោ​ជូរ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា​ ៖

​វិធី​នេះ​អាចធ្វើអោយ​អ្នកមាន​អារម្មណ៍​ប្លែក​បន្តិច ព្រោះ​ត្រូវយក​ទឹកដោះគោ​ដែលមាន​ជាតិ​ជូរ​បន្តិច លាយ​ជាមួយ​ទឹកក្រូច​ឆ្មា​ដូចគ្នា រួច​យកទៅ​លាប​លើ​ស្បែកក្បាល ទុកចោល​រយៈពេល ២០ ​នាទី​បាន​ហើយ​ ។ វា​ក៏​មិន​ប្រសិទ្ធ​ភាពខ្លាំង​ណាស់ដែរ​ ។ អ្នក​អាចអនុវត្ត​វិធី​នេះ​បានជា​រឿង​រាល់ថ្ងៃ​ ។


៦. ទឹកខ្មេះ​ ៖

​សូម្បីតែ​ទឹកខ្មេះ​តែមួយ​មុខ​ក៏​អាចជួយ​ដោះស្រាយ​បញ្ហា​អង្គែ​បានដែរ ដោយ​អ្នក​គ្រាន់តែ​យក​ទឹកខ្មេះ​ដែល​សុទ្ធ ល្អ​ចម្រាញ់​តាមបែប​ធម្មជាតិ ទៅ​លាយ​ជាមួយ​ទឹក​បន្តិច រួច​យកទៅ​កក់​លើ​ស្បែកក្បាល យក​កន្សែងពោះគោ គ្របពីលើ​ក្បាល​ទុកចោល​មួយ​យប់ សឹម​សំអាត​កក់សក់​ចេញ​នៅពេល​ព្រឹក​ព្រលឹម​ក៏បាន​ ។


៧. ទឹកឃ្មុំ ស៊ុត​ស និង​ទឹក​ក្រូចឆ្មា ​៖

​វិធី​នេះ​អ្នក​ប្រហែលជា​ធ្លាប់​បានដឹង​ខ្លះ​រួចមកហើយ​​ ។ អ្នក​ត្រូវ​លាយ​ល្បាយ​នេះ​បញ្ចូល​គ្នា​អោយ​បានល្អ មុននឹង​យកទៅ​លាប​លើ​ស្បែកក្បាល​​ ។ ក្រោយពេល​លាប​និង​ធ្វើ​ម៉ាស្សា​រួចហើយ អ្នក​ត្រូវ​ទុកចោល​រយៈពេល កន្លះ​ម៉ោង មុននឹង​លាង​សំអាត​នឹង​ទឹក​ធម្មតា​ចេញ​ ។


៨. ប្រេង​ចម្រាញ់​ពី​ស្លឹក​តែ​ ៖

​ប្រេង​នេះ​មាន​សមត្ថ​ភាពខ្លាំង​ក្នុងការ​ប្រឆាំងនឹង​មេរោគ​បាក់តេរី​ពពួក​ផ្សិត និង​អាច​បំបាត់​បញ្ហា​អង្គែ​ដែល​បណ្តាលមកពី​របក​ស្បែកក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ​។


វិធី​ធ្វើ

អ្នក​គ្រាន់តែ​យក​ប្រេង​តែ ២​ ទៅ ៣​ ដំណក់​លាយ​ជាមួយ​សាប៊ូកក់សក់​ធម្មតា ធ្វើការ​កក់សក់​ដូច​សព្វមួយដង ទៅបាន​ហើយ ​។


៩. ប្រេង​អូ​លីវ និង ​ទឹក​ក្រូចឆ្មា​ ៖

​ប្រេង​អូ​លីវ​អ្នក​អា​ចរក​ទិញ​បាន​យ៉ាង​ងាយ​នៅតាម​ផ្សារ​ទំនើប​មួយចំនួន​ ។ អ្នក​គ្រាន់តែ​ចាក់​ប្រេង​នេះ​ចំណុះ មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្រូច​ឆ្មា​ក្នុង​បរិមាណ​ស្មើរ​គ្នា រួច​យកទៅ​លាប​លើ​ស្បែកក្បាល​នៅពេល​យប់ ទុកចោល​រហូត​ដល់ពេល​ព្រឹក​ព្រលឹម មុននឹង​កក់សក់​ជ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​ជាមួយ​សាប៊ូ​ធម្មតា​ ។


១០. ទឹក​ម៉ើ​ម​ប៊ី​ត្រោ​ត​ ៖

​ទឹក​ដែល​កិន​ច្របាច់​មកពី​ម៉ើ​ម​មួយ​នេះ ក៏មាន​សមត្ថភាព​ជួយ​កម្ចាត់​បាក់តេរី​លើ​ស្បែកក្បាល និង​ជួយ​អោយ​រក្សា​លំនឹង​ជាតិ​ប្រេង​ក្នុង​សរសៃសក់ និង​ បំបាត់​អង្គែ​បាន​ផងដែរ​ ។ អ្នក​គ្រាន់តែ​យក​ទឹក​នេះ​ទៅ​កក់​លើ​ក្បាល ម៉ាស្សា​អោយ​សព្វ ទុក​ចោ​រយៈពេល ២០ ​នាទី សឹម​កក់​សំអាត​នឹង​សាប៊ូ​ធម្មតា​ចេញ ៕ សុផល​



ប្រភព៖ pmhotnews.com

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top