• vuth
  • V1
  • vuth
Facebook Twitter Google+ Share

ជំងឺសន្លាក់ភាគច្រើនកើតលើមនុស្ស​​​វ័យ​​​ចំណាស់

[Copy link]
287341 0
Share

2415.jpg

តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ជម្ងឺសន្លាក់មានច្រើនប្រភេទដូចជា ជម្ងឺគាំងសន្លាក់ ជម្ងឺរលាកសន្លាក់ ជម្ងឺសឹកសន្លាក់ជាដើម។ ជម្ងឺសន្លាក់ភាគច្រើនកើតលើមនុស្សវ័យចំណាស់។ មនុស្សវ័យចំណាស់ អាយុលើសពី៦៥ឆ្នាំ ៨០ភាគរយជាបុរសភេទ និង៧០ភាគរយជាស្ដ្រីភេទ កើតមានជម្ងឺសន្លាក់។

ចាស់ៗអាយុលើសពី៨០ឆ្នាំ ស្ទើរតែ១០០ភាគរយ កើតជម្ងឺសន្លាក់។ ជម្ងឺសន្លាក់មិនមែនជាជម្ងឺសួរពូជទាំងអស់ទេ តែជាជម្ងឺដែលកើតទៅលើវ័យ ទៅតាមភេទ និងទៅតាមទីតាំង សរីរាង្គ ឬជាលិកា ដូចជាទ្រនាប់ក្បាលឆ្អឹង ខ្សែពួរសាច់ដុំ ពួរក្បាលឆ្អឹង និងជាលិកាមិនមែនសាច់ដុំដែលព័ទ្ធជុំវិញឆ្អឹង សរសៃឈាម វ៉ែន និងសរសៃឈាមអាកទែរជាដើម។

ជម្ងឺសន្លាក់បង្កឡើងដោយមូលហេតុជាច្រើន ដូចជាមេរោគ ការសឹករិចរ៉ិលក្បាលសន្លាក់ ការប៉ះទង្គិច ឬប្រព័ន្ធភាពស៊ាំ។ ដូច្នេះការព្យាបាលត្រូវធ្វើឡើងទៅតាមមូលហេតុនិមួយៗ និងទៅតាមកម្រិតធ្ងន់ ឬស្រាល។ ជម្ងឺសន្លាក់ទាំងនេះសុទ្ធតែអាចព្យាបាល បានដោយការប្រើប្រាស់ថ្នាំលេប ថ្នាំចាក់ និងការវះកាត់។រីឯរយៈពេលនៃការព្យាបាលអាស្រ័យទៅតាមមូលហេតុជម្ងឺ របៀបព្យាបាល និងកម្រិតធ្ងន់ធ្ងរ៕

2516.jpg

ប្រភព៖ healthcambodia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top