• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ភេសជ្ជៈមានជាតិស្ករ ប៉ះពាល់ដល់បេះដូង

[Copy link]
285934 0
Share
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ​ បុរស​ដែល​ញ៉ាំ​ភេសជ្ជៈ​ជាតិ​ផ្អែម​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ​​ដែល​មាន​ជាតិ​ស្ករ​ តែ​ក្នុង​កម្រិត​តិច​ល្មម ​នឹង​បង្កើនហានីភ័យ​នៃជំងឺ​បេះ​ដូង​ចំនួន ២០ភាគ​រយ បើ​ធៀប​ជាមួយ​នឹង​អ្នក​មិន​ញ៉ាំ​។

​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ គឺ​ជា​ភស្ដុតាង​ថ្មី​ដ៏​រឹង​មាំ​មួយ ដែល​បង្ហាញ​ថា ការ​ញ៉ាំ​ភេស​ជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម គឺ​ស្មើ​នឹង​ការ​បង្កើន​ហានីភ័យ​នៃការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​បេះ​ដូង​ដូច្នេះ​ ដែរ​ ទោះ​បីជា​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម​ក៏​ដោយ​។

ឆ្លើយ​តប​ចំពោះ​ការ​រក​ឃើញ​នេះ សមាគម​ភេសជ្ជៈ​របស់​អាមេរិក បាន​ជំទាស់​ថា ស្ករ​មិន​មែនជាមូល​ហេតុ​ចម្បង​នោះ​ទេ អ្វី​ដែល​ចម្បង​គឺ​របៀ​បនៃ​ការ​រស់នៅ​របស់​មនុស្ស​។ ទោះ​បី​ជា​មិន​បាន​បញ្ជាក់​ហេតុ​ផល​យ៉ាង​ណា​ក៏​ដោយ ប៉ុន្ដែ​ការ​ស្រាវ​ជ្រាវ​នេះ​ អាច​ទុក​ចិត្ត​បាន​ ដោយ​សារ​តែ​មានការ​ចំណាយ​ពេល​យូរ​ ពោល​គឺ​រយៈពេល​ដល់ទៅ ២២ឆ្នាំ លើ​ចំនួន​អ្នក​ចូល​រួម​ដ៏​ច្រើន​៕

2547.jpg


ប្រភព៖ healthcambodia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top