• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

មើលពីអ្វីដែលអ្នកទទួលទាន

[Copy link]
284344 0
Share
ភាព​ធាត់ពេកមិន​គ្រាន់​តែ​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​នោះទេ វាក៏​ធ្វើ​ឲ្យ​រូប​រាង​របស់​នរណា​ម្នាក់នឹង​ទៅ​រក​ភាព​អាក្រក់​​​ផង​ដែរ។ អ្នកប្រហែល​ជា​ពិបាកក្នុងការស្វែង​រក​សម្លៀក​​​បំពាក់​ដែល​ស័ក្តិសម​នឹង​​ខ្លួន,​ ពិបាក​ក្នុង​ការ​ធ្វើ​ចលនា និង​ងាយស្រួលទទួល​ការ​នឿយ​ហត់​ដោយ​សារ​តែ​បញ្ហា​ការ​ធាត់​ពេក។

ដូច្នេះហើយ​បានជា​មនុស្ស​វ័យក្មេង និងក្មេង​ជំទង់​ជា​ច្រើនពិត​ជា​ចង់​ចៀស​វាង​ ដោយ​ការកំណត់​អាហារ​មួយ​ពេល​ៗ​ និង​ការ​ទទួល​ទាន​ម្ហូប​អាហាររបស់​ពួកគេ។ ខណៈ​ដែល​យើង​ទាំងអស់គ្នា​ដឹង​ហើយថា មនុស្ស​ទាំង​នោះ​ពិត​ជាត្រូវ​ការ​ប្រើ​ប្រាស់​ថាមពល​​ធំ​ណាស់​ ដើម្បីធ្វើការងារ និង​ធ្វើសកម្ម​ភាពជាច្រើន​ទៀត។

ការ​ខ្វះ​នូវ​អាហារ​ពិត​ប្រាកដ​អាច​មាន​ភាព​គ្រោះថ្នាក់សម្រាប់​ក្មេង​ជំទង់ដែលស្ថិតក្នុង​ដំណើរ​ការ​លូតលាស់ និង​មនុស្ស​ធ្វើ​ការងារ​អាច​រង​ការ​ឈឺ​ពីជំងឺ​ជាច្រើន​នៅពេល​ដែល​ពួកគេ​មិន​មានសារ​ជាតិ​បំប៉ន​​ឲ្យ​បាន​ច្រើន។ ប្រសិន​បើ​អ្នក​ចង់​កើន​ទម្ងន់​របស់​អ្នក, ទទួល​បាន​ដំណើរ​ការ​លូត​លាស់​សុខភាព​ល្អ និង​មាន​ភាព​អំណត់​ល្អ ដូច្នេះអ្នកត្រូវ​ទទួល​​ទាន​អាហារ​ដែល​មាន​សារជាតិបំប៉ន​ខ្ពស់។

បញ្ជីមុខម្ហូប​ដែលមាន​សារជាតិបំប៉ន​ផ្តល់​អ្នក​នូវ​អាហារជាមួយ​នឹងកម្រិត​សារជាតិ​បំប៉ន​ដែល​ល្អស​ម្រាប់​រាងកាយ​របស់​អ្នក ប៉ុន្តែ​មានកម្រិត​កាឡូរីទាប និង​ណែនាំអ្នកឲ្យ​ទទួល​ទាន​បន្លែ និង​ផ្លែឈើ​មាន​ពណ៌ភ្លឺ​ក្នុង​បញ្ជី​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ។ បញ្ជីមុខម្ហូប​នេះ គឺ​ជា​កំពូល​អាហារ​(Super Food) គឺ​មានជាតិ​សរសៃខ្ពស់ និង​អាស៊ីត​ខ្លាញ់​ចាំបាច់។ ឧទាហរណ៍​រួម​មាន ការ៉ុត, ផ្លែប៉ោម, ប្រូកខូលី, ស្ពីណាត់ និង​ក្រូច​ពោធិ៍សាត់។

សម្រាប់​អ្នក​​ដែល​មាន​រាងកាយទម្ងន់​តិច អ្នក​អាចទទួល​ទាន​អាហារ​ថាមពលឲ្យ​បាន​ច្រើន។ បញ្ជីមុខ​ម្ហូប​នេះ មាន​កាឡូរីខ្ពស់ជាង​កម្រិត​សារជាតិ​បំប៉ន​។ ឧទាហរណ៍​មួយ​ចំនួន​​រួម​មាន សណ្តែកដី, បឺរ, ឈីស, បន្លែ​(ពោត និង​ដំឡូង) និង​ផ្លែឈើ​ស្ងួត៕

4377.jpg

ប្រភព៖ healthcambodia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top