Facebook Twitter Google+ Share

រំជួលចិត្ត ខ្សែ​ជីវិត សុខហ៊ុច ពី​កម្មករ​សំណង់​បាន​៦​ពាន់​រៀល១​ថ្ងៃ ​ក្លាយ​​ជា​អ្នក​កីឡ...

[Copy link]
284077 0
Share
អ្នក​ប្រដាល់​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ និង​ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​​ជម្រើស​ជាតិ​កម្ពុជា មឿន សុខ​ហ៊ុច មាន​ប្រវត្តិ​ជូរចត់​​តស៊ូ​យ៉ាង​ច្រើន ទម្រាំ​​ល្បី​ឈ្មោះ​​ដល់​សព្វ​ថ្ងៃ​ ​ទន្ទឹម​នឹង​នោះ​រូប​គេ​មាន​បង​ប្អូន​បង្កើត​រហូត​ដល់​ទៅ​១២​​នាក់​​ ហើយ​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់​មួយ​ថ្ងៃ​៦​ពាន់​​រៀលនា​កំឡុង​ឆ្នាំ​២០០៧។

​​ជើង​ខ្លាំង​ជំនាញ​ទាត់​រូប​នេះ​មាន​ស្រុក​កំណើត​នៅ​ភូមិ​មហាលាភ​ ឃុំ​រកា​កោង ស្រុក​កោះសូទិន​ ខេត្ត​កំពង់​ចាម មាន​អាយុ​២៤​ឆ្នាំ​។ ​ឪពុក​ឈ្មោះ​ មឿន ម្ដាយ​ឈ្មោះ​ រឿន អ្នក​មាន​គុណ​ទាំង​ពីរ​​មាន​​មុខ​របរ​ជា​កសិករ​​ មាន​បងប្អូន​បង្កើត១២​នាក់​ ខ្លួន​ជា​កូន​ទី​១១​ក្នុង​គ្រួសារ។ បច្ចុប្បន្ន​ សុខ​ហ៊ុច​ បាន​រៀប​ការ​រួច​ហើយ និង​​មាន​​​កូន​​មួយ​ក្នុង​បន្ទុក។ គោល​បំណង​ទៅ​ថ្ងៃ​អនាគត​ចង់​បើក​​ក្លឹប​ប្រដាល់។ ​

​​​ដោយ​សារ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ និង​មាន​បង​ប្អូន​ច្រើន​ផង​នោះ ​សុខ​ហ៊ុច ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៤​នៅ​សាលា​បឋម​សិក្សា​​ដំណាក់​ព្រីង​ត្រឹម​អាយុ​១៤​​ឆ្នាំ​ ដើម្បី​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​នា​កំឡុង​​ឆ្នាំ​២០០៧។ ​ការ​ងារ​ដំបូង​ដែល​ សុខ​ហ៊ុច ចូល​ធ្វើ​​នៅ​ភ្នំពេញ​គឺ​ជា​កម្មករ​សំណង់​ ដោយ​រក​ចំណូល​បាន​មួយ​ថ្ងៃ៦​ពាន់​រៀល។ ​

ធ្វើ​ជា​កម្មករ​សំណង់​ប្រមាណ​ជិត​១​ឆ្នាំ​កុមារា​ សុខហ៊ុច ក៏​បែក​គំនិត​​លួច​លាក់​ចូល​ហាត់​ប្រដាល់​នៅ​ក្លឹប​​ក្លឹប​ពុធ​សេរី​វង់ ​ដោយ​បិទបាំង​មិន​ឲ្យ​គ្រួសារ​ដឹង​ឡើយ។ ​បន្ទាប់​ពី​ហ្វឹកហាត់​បាន​ប្រមាណ​ជិត​មួយ​ឆ្នាំ​ក៏​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​សង្វៀន​​ដោយ​វ៉ៃ​ជា​គូ​បើក​ឆាក។ ការ​តស៊ូ​ឡើង​សង្វៀន​របស់​អ្នក​ប្រដាល់​មក​ពី​កំពង់​ចាម​រូប​នេះ​​រហូត​ដល់​ឆ្នាំ​២០១៦ ​ទើប​អាច​​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ ពិសេស​​ក្រោយ​ពេល​រូប​គេ​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​ប្រាក់​ Max Muay Thai ។ ​

Mourn-sokhuch-Ank-3_large.jpg

Mourn-sokhuch-Ank-2_large.jpg

Mourn-sokhuch-Ank-4_large.jpg

Mourn-sokhuch-Ank_large.jpg

Mourn-sokhuch-Ank-1_large.jpg

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
ប្រភព៖ sabaynews
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top